logo

អ៊ីរ៉ង់ជ្រើសតាំងមេដឹកនាំកំពូលថ្មី

2026/3/9 | 09:02:49
(VOVWORLD) - នៅថ្ងៃទី ៨ ខែមីនា ក្រុមប្រឹក្សាអ្នកជំនាញអ៊ីរ៉ង់បានប្រកាសជាផ្លូវការអំពីការជ្រើសតាំង កូនប្រុសរបស់មេដឹកនាំកំពូល Ayatollah Ali Khamenei គឺលោក Ayatollah Mojtaba Khamenei ឲ្យកាន់តំណែងជាមេដឹកនាំកំពូលទីបីរបស់ប្រទេសនេះ។ 

ការសម្រេចចិត្តនេះត្រូវបាននាំចេញបន្ទាប់ពីមេដឹកនាំកំពូល Ayatollah Ali Khamenei បានស្លាប់នៅក្នុងការវាយប្រហារដោយសហរដ្ឋអាមេរិកសម្របសម្រួលជាមួយអ៊ីស្រាអែលនៅថ្ងៃទី ២៨ ខែកុម្ភៈ។ មេដឹកនាំកំពូលថ្មី លោក Ayatollah Mojtaba Khamenei កើតនៅឆ្នាំ ១៩៦៩ ត្រូវបានចាត់ទុកថា ដើរតាមមាគ៌ាដ៏តឹងរឹង ដូចនឹងឪពុករបស់ខ្លួនដែរ។

នាថ្ងៃទី ៨ ខែមីនា ដែលជាថ្ងៃទី ៩ នៃជម្លោះនៅមជ្ឈិមបូព៌ា ភាគីជម្លោះបានបន្តបើកការវាយប្រហារកាន់តែខ្លាំងឡើងប្រឆាំងនឹងគ្នាទៅវិញទៅមក។ ក្នុងនោះ អ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងហោចណាស់ ៥ ដងសំដៅលើអ៊ីរ៉ង់។ ផ្ទុយទៅវិញ អ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលផ្លោងចំនួន ៩ដង សំដៅទៅលើអ៊ីស្រាអែល។ អ៊ីរ៉ង់ក៏បានបញ្ជាក់ថា ខ្លួនមិនស្វែងរកបទឈប់បាញ់នោះទេ ហើយបានទាមទារឱ្យសហរដ្ឋអាមេរិកត្រូវសុំទោសដោយសារតែបានចាប់ផ្តើមជម្លោះនេះ៕

TAG
VOV/VOVworld/អ៊ីរ៉ង់/មេដឹកនាំកំពូល/ជម្លោះ​/អ៊ីស្រាអែល

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត