logo

អ៊ីរ៉ង់និងសហរដ្ឋអាមេរិកយល់ព្រមបន្តកិច្ចចរចានុយក្លេអ៊ែរនៅអូម៉ង់

2026/2/5 | 08:33:02

(VOVWORLD) - អ៊ីរ៉ង់និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាដំណើរការកិច្ចចរចាជុំថ្មី ស្តីពីកម្មវិធីនុយក្លេអ៊ែរនាថ្ងៃទី ៦ ខែកុម្ភៈ នៅទីក្រុងមូស្កាត ប្រទេសអូម៉ង់ បន្ទាប់ពីមានការខ្វែងគំនិតគ្នាជាច្រើនថ្ងៃលើទីតាំង និងខ្លឹមសារនៃការចរចា ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងរវាងភាគីទាំងពីរ។

ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ (ឆ្វេង) និងមេដឹកនាំកំពូលអ៊ីរ៉ង់ អាយ៉ាតូឡា អាលី ខាមេនី (រូបថត៖ រ៉យទ័រ)

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានបញ្ជាក់នៅលើបណ្តាញសង្គមថា កិច្ចប្រជុំនេះនឹងធ្វើឡើងនៅម៉ោង ១០:០០ ព្រឹក ថ្ងៃទី ៦ ខែកុម្ភៈ (ម៉ោងក្នុងស្រុក) នៅទីក្រុងមូស្កាត ហើយបានថ្លែងអំណរគុណដល់ប្រទេសអូម៉ង់សម្រាប់ការរៀបចំព្រឹត្តិការណ៍នេះ។ មន្ត្រីសេតវិមានម្នាក់ក៏បានបញ្ជាក់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយអាមេរិកថា ទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមចូលរួមក្នុងកិច្ចចរចានៅប្រទេសអូម៉ង់ ជំនួសឱ្យទីក្រុងអ៊ីស្តង់ប៊ុល (តួកគី) ដូចដែលបានគ្រោងទុកដំបូង។

ទាក់ទងនឹងខ្លឹមសារ ជំហររបស់ភាគីទាំងពីរនៅតែខុសគ្នាគួរឱ្យកត់សម្គាល់។ មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ម្នាក់បានបង្ហាញថា កិច្ចចរចានេះ “វិលជុំវិញតែកម្មវិធីនុយក្លេអ៊ែរប៉ុណ្ណោះ” ដោយសង្កត់ធ្ងន់ថា បញ្ហាមីស៊ីល និងសកម្មភាពក្នុងតំបន់របស់ទីក្រុងតេអេរ៉ង់ “មិនមាននៅលើតុចរចាទេ”។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានថ្លែងថា កិច្ចសន្ទនា “ដែលមានអត្ថន័យ” ណាមួយត្រូវតែរួមបញ្ចូលកម្មវិធីមីស៊ីលផ្លោង ការគាំទ្ររបស់អ៊ីរ៉ង់ចំពោះកងកម្លាំងតំណាងនៅក្នុងតំបន់ និងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេស៕

TAG
VOV/VOVworld/អ៊ីរ៉ង់/សហរដ្ឋអាមេរិក/យល់ព្រម/កិច្ចចរចា/នុយក្លេអ៊ែរ/អូម៉ង់

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត