logo

អ៊ីរ៉ង់ប្រកាសពីបំណងប្រាថ្នាចង់បញ្ចប់ជម្លោះទាំងស្រុង

2026/3/27 | 09:04:19
(VOVWORLD) - អ៊ីរ៉ង់សង្ឃឹមថា នឹង "បញ្ចប់ទាំងស្រុង" ជម្លោះជាមួយសហរដ្ឋអាមេរិកនិងអ៊ីស្រាអែល។ នេះគឺជាសារដែលត្រូវបានប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian លើកឡើងក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim នាថ្ងៃទី ២៦ ខែមីនា។ 
ប្រធានាធិបតីអ៊ីរ៉ង់ ម៉ាស៊ូដ ប៉េហ្សេសគីយ៉ាន (រូបថត៖ គេហទំព័រប្រធានាធិបតីអ៊ីរ៉ង់/WANA/Handout តាមរយៈ REUTERS)

លោកប្រធានាធិបតី Pezeshkian បានថ្លែងថា ទីក្រុងតេអេរ៉ង់កំពុងស្វែងរកដំណោះស្រាយដ៏ទូលំទូលាយមួយដើម្បីបញ្ចប់សង្គ្រាម អមដោយការធានាសន្តិភាពយូរអង្វែងនៅក្នុងតំបន់។ លោកក៏បានវាយតម្លៃខ្ពស់ចំពោះ គោលជំហោរបស់ម៉ាឡេស៊ីក្នុងការថ្កោលទោសការវាយប្រហារ លើគោលដៅអ៊ីរ៉ង់ ដោយចាត់ទុកថា នេះជាការគាំទ្រជាគោលការណ៍ចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ខ្លួន។

ចំពោះលោកវិញ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានសម្តែងការចូលរួមរំលែកទុក្ខជាមួយអ៊ីរ៉ង់ចំពោះការខូចខាតដែលបង្កឡើងដោយជម្លោះ និងបានសង្កត់ធ្ងន់លើការប្រឆាំងរបស់លោកចំពោះសកម្មភាពណាមួយដែលរំលោភ លើអធិបតេយ្យភាពជាតិ។ ថ្នាក់ដឹកនាំម៉ាឡេស៊ីក៏បានអំពាវនាវឱ្យមានការធានាពីអន្តរជាតិ ដើម្បីការពារការវាយប្រហារនាពេលអនាគត។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ នៅថ្ងៃដដែលនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថា អ៊ីរ៉ង់បានអនុញ្ញាតឱ្យនាវាដឹកប្រេងចំនួន ១០ គ្រឿងឆ្លងកាត់ច្រកសមុទ្រហ័រមូស ជា “កាយវិការនៃសុច្ឆន្ទៈ” ក្នុងអំឡុងពេលនៃការចរចាដែលកំពុងបន្តដើម្បីបញ្ចប់ជម្លោះរវាងភាគីទាំងពីរ។

ទន្ទឹមនឹងនេះ លោក Steve Witkoff បេសកជនពិសេសអាមេរិក បាននិយាយថា មាន “សញ្ញាវិជ្ជមានច្បាស់លាស់”  ដែលបង្ហាញពីលទ្ធភាពនៃការឈានដល់កិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់ជម្លោះជាមួយអ៊ីរ៉ង់៕

TAG
VOV/VOVworld/អ៊ីរ៉ង់/ប្រកាស/បំណងប្រាថ្នា/ចង់បញ្ចប់/ជម្លោះ/ទាំងស្រុង

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត