logo

អ៊ីរ៉ង់ព្រមានថា នឹង​វាយប្រហារលើអ៊ីស្រាអែល ប្រសិនបើរងការ​វាយ​ប្រហារដោយសហរដ្ឋអាមេរិក

2026/1/12 | 06:52:00
(VOVWORLD) - ប្រធានសភាអ៊ីរ៉ង់នាថ្ងៃទី១១ ខែមករា បានព្រមានថា នឹងធ្វើការវាយប្រហារលើអ៊ីស្រាអែល ប្រសិនបើសហរដ្ឋអាមេរិកធ្វើអន្តរាគមន៍យោធា និងវាយប្រហារលើអ៊ីរ៉ង់។

ថ្លែងនៅចំពោះមុខសភាអ៊ីរ៉ង់ ប្រធានសភាលោក Mohammad Bagher Ghalibaf បានបញ្ជាក់ថា ក្នុងករណីដែលសហរដ្ឋអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ សាធារណរដ្ឋអ៊ីស្លាមនេះនឹងចាត់ទុកនាវានិងកងកម្លាំងអាមេរិកទាំងអស់នៅក្នុងតំបន់ក៏ដូចជាទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់ ជាគោលដៅវាយប្រហារស្របច្បាប់។ អាជ្ញាធរអ៊ីរ៉ង់តែងតែប្រើពាក្សថា "ទឹកដីប៉ាឡេស្ទីនដែលត្រូវបានទន្ទ្រានកាន់កាប់" ដើម្បីសំដៅទៅលើអ៊ីស្រាអែល។

នៅថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយអាមេរិកបានរាយការណ៍ថា លោកប្រធានាធិបតី Donald Trump គ្រោងនឹងជួបប្រជុំជាមួយមន្ត្រីជាន់ខ្ពស់ក្នុងរដ្ឋបាលសហរដ្ឋអាមេរិក  ដើម្បីពិភាក្សាលើផែនការឆ្លើយតបទៅនឹងស្ថានភាពដែលកាន់តែធ្ងន់ធ្ងរឡើងនៅក្នុងប្រទេសអ៊ីរ៉ង់។ កិច្ចប្រជុំនេះ នឹងប្រព្រឹត្តិទៅ នាថ្ងៃទី១៣ ខែមករា ដោយផ្តោតលើការវាយតម្លៃជំហានបន្ទាប់របស់អាមេរិក រួមទាំងលទ្ធភាពនៃការវាយប្រហារយោធា។ បច្ចុប្បន្ន សេតវិមាន និងមន្ទីរបញ្ចកោណមិនទាន់បានចេញសេចក្តីអត្ថាធិប្បាយជាផ្លូវការណាមួយ ទាក់ទងនឹងខ្លឹមសារ ឬលទ្ធផលដែលបានគ្រុងទុកនៃកិច្ចប្រជុំថ្ងៃទី១៣ ខែមករានៅឡើយទេ៕


TAG
VOV/VOVworld/អ៊ីរ៉ង់/ការ​​វាយប្រហារ/អ៊ីស្រាអែល/សហរដ្ឋអាមេរិក/ធ្វើអន្តរាគមន៍យោធា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត