logo

អ៊ីរ៉ង់វាយតម្លៃវិជ្ជមានចំពោះថ្ងៃដំបូងនៃកិច្ចចរចាជាមួយសហរដ្ឋអាមេរិក

2026/2/7 | 08:21:30

(VOVWORLD) - រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានបញ្ជាក់កាលពីយប់ថ្ងៃទី ៦ ខែកុម្ភៈថា កិច្ចចរចាជាមួយតំណាងសហរដ្ឋអាមេរិកនៅប្រទេសអូម៉ង់ នាថ្ងៃដដែលគឺវិជ្ជមាន ទោះបីជាមិនទាន់មានការព្រមព្រៀងជាក់ស្តែងណាមួយក៏ដោយ។

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi និងគណៈប្រតិភូ ចេញដំណើរទៅកាន់ទីតាំងចរចានៅទីក្រុង Muscat ប្រទេសអូម៉ង់ នៅថ្ងៃទី ៦ ខែកុម្ភៈ។ រូបថត៖ ក្រសួងការបរទេសអ៊ីរ៉ង់/REUTERS

ថ្លែងទៅកាន់សារព័ត៌មានបន្ទាប់ពីការចរចាដោយប្រយោលពីរជុំ ជាមួយបេសកជនពិសេសអាមេរិកលោក Steve Witkoff នៅទីក្រុង Muscat ប្រទេសអូម៉ង់ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានវាយតម្លៃថា កិច្ចចរចាបានប្រព្រឹត្តទៅក្នុងបរិយាកាសវិជ្ជមាន ដែលដែលជាការចាប់ផ្តើមដ៏ល្អ។ ភាគីទាំងពីរបានយល់ព្រមបន្តជួបគ្នាបន្ថែមទៀតនាពេលខាងមុខ។ ទាក់ទងនឹងខ្លឹមសារនៃកិច្ចចរចា លោក Abbas Araghchi បានបញ្ជាក់ថា ការពិភាក្សាផ្តោតតែលើបញ្ហានុយក្លេអ៊ែរប៉ុណ្ណោះ ហើយអ៊ីរ៉ង់មិនបានលើកឡើងពីប្រធានបទផ្សេងទៀតទេ។ អ៊ីរ៉ង់បានបញ្ជាក់យ៉ាងច្បាស់អំពីជំហរថា ការចៀសវាងពីសកម្មភាពគំរាមកំហែង និងដាក់សម្ពាធ គឺជាលក្ខខណ្ឌដំបូងសម្រាប់ការសន្ទនាណាមួយ។

ចំណែកឯភាគីសហរដ្ឋអាមេរិកបានសម្តែងក្តីសង្ឃឹមថា នៅក្នុងកិច្ចចរចាជុំបន្ទាប់ អ៊ីរ៉ង់នឹងធ្វើសម្បទានសំខាន់ៗទាក់ទងនឹងបញ្ហានុយក្លេអ៊ែរ៕

TAG
VOV/VOVworld/អ៊ីរ៉ង់/វាយតម្លៃវិជ្ជមាន/កិច្ចចរចា/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត