logo

អ៊ីរ៉ង់អនុញ្ញាតឱ្យជំនួយមនុស្សធម៌ឆ្លងកាត់ច្រកសមុទ្រ Hormuz

2026/3/28 | 07:29:37
(VOVWORLD) - ទោះបីជាបានប្រកាសបិទច្រកសមុទ្រ Hormuz ទាំងមូល សំដៅឆ្លើយតបទៅនឹងសកម្មភាពយោធាដែលកំពុងកើនឡើងរបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលក៏ដោយ ប៉ុន្តែអ៊ីរ៉ង់ នៅថ្ងៃទី ២៧ ខែមីនា នៅតែយល់ព្រមបើកផ្លូវសុវត្ថិភាមួយ ពសម្រាប់កប៉ាល់ដែលដឹកជញ្ជូនជំនួយមនុស្សធម៌ត្រូវបានឆ្លងកាត់។

ការប្រកាសអនុញ្ញាតឱ្យកប៉ាល់ជំនួយមនុស្សធម៌អន្តរជាតិឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Ali Bahreini ប្រកាសនាយប់មិញ។ សរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ឯកអគ្គរដ្ឋទូត Bahreini បាននិយាយថា អ៊ីរ៉ង់បានទទួលយកសំណើរបស់អង្គការសហប្រជាជាតិដើម្បីបង្កើតផ្លូវសុវត្ថិភាពសម្រាប់ជំនួយមនុស្សធម៌ និងកប៉ាល់ដឹកទំនិញកសិកម្មឆ្លងកាត់ច្រកសមុទ្រ Hormuz។ ចលនានេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់អ៊ីរ៉ង់ក្នុងការគាំទ្រកិច្ចខិតខំប្រឹងប្រែងមនុស្សធម៌ និងធានាថាទំនិញសំខាន់ៗអាចទៅដល់អ្នកទទួល ដោយមិនមានការពន្យារពេល។

ការប្រកាសអនុញ្ញាតឱ្យជំនួយមនុស្សធម៌ឆ្លងកាត់ច្រកសមុទ្រ Hormuz ត្រូវបានឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រកាសនាប៉ុន្មានម៉ោងបន្ទាប់ពីកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បានចេញសេចក្តីថ្លែងការណ៍មួយដោយបញ្ជាក់ថា ច្រកសមុទ្រ Hormuz នៅតែត្រូវបានបិទ ហើយការឆ្លងកាត់ណាមួយនឹងប្រឈមមុខនឹងវិធានការដ៏តឹងរ៉ឹង។

កាលពីម្សិលមិញផងដែរ អង្គការសហប្រជាជាតិបានប្រកាសពីការបង្កើតក្រុមការងារមួយដើម្បីបង្កើតយន្តការថ្មីសម្រាប់ច្រកសមុទ្រ Hormuz ដើម្បីសម្រួលដល់ការជួញដូរជី និងការដឹកជញ្ជូនវត្ថុធាតុដើមពាក់ព័ន្ធ ដើម្បីកាត់បន្ថយផលប៉ះពាល់មនុស្សធម៌នៃសង្គ្រាមអ៊ីរ៉ង់៕

TAG
VOV/VOVworld/អ៊ីរ៉ង់/អនុញ្ញាត/ជំនួយមនុស្សធម៌/ឆ្លងកាត់/ច្រកសមុទ្រ/Hormuz

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត