logo

អីរ៉ង់អះអាងថា ខ្លួនមិនចង់បានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ

2026/2/1 | 07:41:00
(VOVWORLD) - អ៊ីរ៉ង់ពិតជាមិនចង់មានសង្គ្រាមជាមួយសហរដ្ឋអាមេរិកទេ។ សង្គ្រាមនឹងនាំមកនូវផលវិបាកដ៏មហន្តរាយ ដែលមិនមានប្រយោជន៍អ្វីទាំងអស់ដល់អ៊ីរ៉ង់ សហរដ្ឋអាមេរិក និងតំបន់ទាំងមូល។ 

សេចក្តីប្រកាសនេះត្រូវបានប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian លើកឡើងក្នុងអំឡុងពេលជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah El Sisi នាយប់ថ្ងៃទី ៣១ ខែមករា។

មួយថ្ងៃមុននេះ ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian ក៏បានជួបសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ដោយពិភាក្សាអំពីភាពតានតឹងធ្ងន់ធ្ងរ និងកំពុងកើនឡើងនៅមជ្ឈិមបូព៌ា ចំពេលមានវត្តមានយោធាយ៉ាងច្រើន និងសេចក្តីប្រកាសបង្កប់ដោយការគំរាមកំហែងពីសហរដ្ឋអាមេរិក។

ទាក់ទងនឹងភាពតានតឹងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មន្ត្រីសន្តិសុខកំពូលរបស់អ៊ីរ៉ង់ លោក Ali Larijani បានប្រកាសថា ប្រទេសនេះបានចាប់ផ្តើមកសាងក្របខ័ណ្ឌ សម្រាប់ការចរចាជាមួយសហរដ្ឋអាមេរិក។ ទោះជាយ៉ាងណាក៏ដោយ មិនមានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ឱ្យទេ៕

TAG
VOV/VOVworld/រ៉ង់/អះអាង/ខ្លួន/សង្គ្រាម/សហរដ្ឋអាមេរិក

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត