logo

អឺរ៉ុបបង្ហាញសាមគ្គីភាពជាមួយដាណឺម៉ាក ក្នុង​បញ្ហាហ្គ្រីនឡែន

2026/1/19 | 07:02:31
(VOVWORLD) - នាថ្ងៃទី១៨ ខែមករា បណ្តាប្រទេសអឺរ៉ុបដែលប្រឆាំងនឹងផែនការរបស់សហរដ្ឋអាមេរិកក្នុងការគ្រប់គ្រងកោះហ្គ្រីនឡែន បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រទេសដាណឺម៉ាក និងប្រជាជននៃកោះហ្គ្រីនឡែន។

នៅក្នុងសេចក្តីថ្លែងការណ៍រួម ប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងអង់គ្លេស បានបញ្ជាក់ពីសាមគ្គីភាពនិងការសម្របសម្រួលឆ្លើយតប ហើយប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន។ សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ក្នុងនាមជាសមាជិកអង្គការណាតូ ប្រទេសទាំងនេះប្តេជ្ញាពង្រឹងសន្តិសុខនៃតំបន់ប៉ូលខាងជើង ដើម្បីផលប្រយោជន៍រួមនៃដៃគូអន្តរអាត្លង់ទិក។

មុននោះ នៅក្នុងអទ្ថបទមួយនៅលើបណ្តាញសង្គមនាថ្ងៃទី១៧ ខែមករា ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រកាសថា លោកនឹងដាក់ពន្ធនាំចូល ១០% ចាប់ពីថ្ងៃទី១ ខែកុម្ភៈ លើទំនិញពីប្រទេសអឺរ៉ុបចំនួន៨ ដោយសារប្រទេសទាំងនេះ ប្រឆាំងជំទាស់នឹងគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើកោះហ្គ្រីនឡែន។ តាមនោះ ប្រទេសដាណឺម៉ាក ហ្វាំងឡង់ បារាំង អាល្លឺម៉ង់ ហូឡង់ ន័រវែស ស៊ុយអែត និងអង់គ្លេស នឹងប្រឈមមុខនឹងអត្រាពន្ធ ១០% ហើយនឹងកើនដល់ ២៥% នៅថ្ងៃទី ១ ខែមិថុនា ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមិនសម្រេចបានកិច្ចព្រមព្រៀងស្តីពី "ការទិញយកកោះហ្គ្រីនឡែនទាំងស្រុង”។

ចំពោះមុខស្ថានភាពនេះ នៅលើបណ្តាញសង្គម X ប្រធានគណៈកម្មការអឺរ៉ុប Ursula von der Leyen និងប្រធានក្រុមប្រឹក្សាអឺរ៉ុប Antonio Costa បានសង្កត់ធ្ងន់ថា ការដាក់ពន្ធនេះនឹងធ្វើឱ្យទំនាក់ទំនងអន្តរអាត្លង់ទិកចុះខ្សោយ និងមានហានិភ័យនាំឱ្យមាន "ការធ្លាក់ចុះដ៏គ្រោះថ្នាក់"។ បណ្តាមេដឹកនាំ EU ក៏បានបញ្ជាក់ថា ប្លុកនេះ នឹងបន្តសាមគ្គីភាព សម្របសម្រួល និងប្តេជ្ញាការពារអធិបតេយ្យភាពរបស់ខ្លួន៕

TAG
VOV/VOVworld/អឺរ៉ុប/សាមគ្គីភាព/ដាណឺម៉ាក/​បញ្ហាហ្គ្រីនឡែន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត