logo

អូស្ត្រាលីព្រួយបារម្ភអំពីការដែលចិនដំណើរសកម្មភាពយោធាភាវូបនីយកម្មនៅសមុទ្រខាងកើត

2018/1/11 | 10:18:04
(VOVWORLD) - (VOVworld) – ក្នុងប្រកាសន៍មួយនាថ្ងៃទី ១០ មករា ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅហ្វីលីពីន លោកស្រី Amanda Gorely បានលើកច្បាស់ថា៖ អូស្រ្តាលីមិនគាំទ្រសកម្មភាពនៃប្រទេស ណាក៏ដោយដែលផ្ទុយទៅនឹងសាលក្រមនែតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) នៅទី ក្រុងឡាអេរ (ហូឡង់) ស្តីអំពីសមុទ្រខាងកើត ក្នុងនោះមានសកម្មភាពយោធាភាវូបនីយកម្ម ព្រមទាំង លើកទឹកចិត្តទាំងចិននិងហ្វីលីពីនប្រតិបត្តិតាមសាលក្រមនេះ។
 អូស្ត្រាលីព្រួយបារម្ភអំពីការដែលចិនដំណើរសកម្មភាពយោធាភាវូបនីយកម្មនៅសមុទ្រខាងកើត

(VOVworld) – ក្នុងប្រកាសន៍មួយនាថ្ងៃទី ១០ មករា ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅហ្វីលីពីន លោកស្រី Amanda Gorely បានលើកច្បាស់ថា៖ អូស្រ្តាលីមិនគាំទ្រសកម្មភាពនៃប្រទេស ណាក៏ដោយដែលផ្ទុយទៅនឹងសាលក្រមនែតុលាការអាជ្ញាកណ្តាលអចិន្ត្រៃយ៍ (PCA) នៅទី ក្រុងឡាអេរ (ហូឡង់) ស្តីអំពីសមុទ្រខាងកើត ក្នុងនោះមានសកម្មភាពយោធាភាវូបនីយកម្ម ព្រមទាំង លើកទឹកចិត្តទាំងចិននិងហ្វីលីពីនប្រតិបត្តិតាមសាលក្រមនេះ។ លោកស្រី  Gorely  រំលឹកថា៖ សាលក្រមនៃ PCA  «គឺជាតំលៃ គោលការណ៍ដ៏សែនសំខាន់និងសារវ័ន្តក្នុងគោល នយោបាយកិច្ចការបរទេសរបស់អូស្រ្តាលី»។ តាមឯកអគ្គរដ្ឋទូតអូស្រ្តាលីថា៖ មូលដ្ឋានដែល កសាងដោយឯតោភាគីលើសមុទ្រខាងកើតនឹងបង្កើនភាពតានតឹងក្នុងតំបន់ ឬតាមរយៈវិធានការណ៍ណាមួយនោះដើម្បីទប់ស្កាត់ផ្លូវឆ្លងកាត់សមុទ្រខាងកើតដែលធ្វើឲ្យអូស្រ្តាលីនិងប្រទេសផ្សេងៗ ទៀតជះឥទ្ធិពល។ លោកស្រីអះអាងដែរថា៖ ការទាក់ទងនិងគោលនយោបាយរបស់ អូស្រ្តាលីចំពោះសមុទ្រខាងកើតគឺមុនក៏ដូចជាក្រោយក្នុងរយៈពេលយូរអង្វែង។ ក្នុងសេចក្តី ប្រកាសមួយ លោក Brain Hook អ្នកពិគ្រោះយោបល់ជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយនៅទ្វីបអាស៊ីនៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Rex Tillerson បានឲ្យដឹងថា៖ អាមេរិក ប្រឆាំងជំទាស់រាល់ទង្វើឯកតោភាគីដែលចិនអនុវត្តនៅសមុទ្រខាងកើត៕ 

TAG
VOV/VOVworld/អូស្ត្រាលី/ព្រួយបារម្ភ/ចិន/ដំណើរ/សកម្មភាព/យោធាភាវូបនីយកម្ម/សមុទ្រខាងកើត

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត