logo

អ៊ីស្រាអែលបញ្ជាក់ពីការបើកច្រកទ្វា​ព្រំដែន Rafah ឡើងវិញ

2026/1/31 | 08:42:31
(VOVWORLD) - អ៊ីស្រាអែលនឹងបើកច្រកទ្វារព្រំដែន Rafah រវាងហ្គាហ្សា និងអេហ្ស៊ីបឡើងវិញ សម្រាប់អ្នកដើរថ្មើរជើងទៅមក ចាប់ពីថ្ងៃទី ១ ខែកុម្ភៈ។
ច្រកព្រំដែនរ៉ាហ្វារវាងតំបន់ហ្គាហ្សា និងអេហ្ស៊ីប។ រូបថត៖ VOV

យោងតាមសេចក្តីប្រកាសនាថ្ងៃទី ៣០ ខែមករា របស់ទីភ្នាក់ងារសម្របសម្រួលសកម្មភាពរដ្ឋាភិបាលនៅក្នុងតំបន់ដីនានា (COGAT) ចំណុះក្រសួងការពារជាតិអ៊ីស្រាអែល ការចេញចូលទៅក្នុងតំបន់ហ្គាហ្សាតាមរយៈច្រកទ្វាព្រំដែន Rafah នឹងមានការសម្របសម្រួលរបស់អេហ្ស៊ីប បន្ទាប់ពីអ៊ីស្រាអែលធ្វើការត្រួតពិនិត្យសន្តិសុខលើបុគ្គលម្នាក់ៗក្រោមការតាមដានរបស់បេសកកម្មសហភាពអឺរ៉ុប (EU)។ ទោះជាយ៉ាងណាក៏ដោយ ការវិលត្រឡប់របស់ប្រជាជនពីប្រទេសអេហ្ស៊ីបចូលមកតំបន់ហ្គាហ្សាវិញ គឺសម្រាប់តែអ្នកដែលបានចាកចេញពីហ្គាហ្សាក្នុងអំឡុងពេលមានជម្លោះតែប៉ុណ្ណោះ។ ជនប៉ាឡេស្ទីនទាំងអស់ដែលចង់ចេញ ឬចូលតំបន់ហ្គាហ្សា ត្រូវតែមានការយល់ព្រមពីអេហ្ស៊ីប ហើយអេហ្ស៊ីបនឹងផ្ញើបញ្ជីឈ្មោះនេះទៅកាន់ទីភ្នាក់ងារសន្តិសុខផ្ទៃក្នុង Shin Bet របស់អ៊ីស្រាអែលដើម្បីពិនិត្យ។ សម្រាប់អ្នកចាកចេញពីតំបន់ហ្គាហ្សាទៅកាន់អេហ្ស៊ីប អ៊ីស្រាអែលនឹងប្រើប្រាស់កម្មវិធីសម្គាល់ទម្រង់មុខ ដើម្បីផ្ទៀងផ្ទាត់ថាបុគ្គលទាំងនោះមានឈ្មោះក្នុងបញ្ជីដែលត្រូវបានអនុម័ត ហើយនឹងបើកច្រកទ្វាព្រំដែនឱ្យពួកគេឆ្លងកាត់៕

TAG
VOV/VOVworld/អ៊ីស្រាអែល/ច្រកទ្វា​ព្រំដែន Rafah/ហ្គាហ្សា/មជ្ឈិមបូព៌ា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត