logo

អ៊ីស្រាអែលប្រកាសបើកច្រកព្រំដែន West Bank-ហ្ស៊កដានី ឡើងវិញ

2025/12/10 | 11:36:14
(VOVWORLD) - មន្ត្រីអ៊ីស្រាអែលមួយរូបបានឲ្យដឹងថា ប្រទេសនេះនឹងបើកច្រកព្រំដែនសំខាន់រវាងតំបន់ West Bank ជាមួយប្រទេសហ្ស៊កដានីឡើងវិញ ដើម្បីបង្កលក្ខណ្ឌសម្រាប់ការដឹកជញ្ជូនទំនិញចាប់ពីថ្ងៃទី ១០ ខែធ្នូ។

យោងតាមមន្ត្រីរូបនេះ ទំនិញ និងជំនួយពីប្រទេសហ្ស៊កដានី នឹងត្រូវបានអនុញ្ញាតឱ្យចូលទៅតំបន់ West Bank និងតំបន់ហ្គាហ្សា “ក្រោមការណែនាំ និងការយល់ព្រមពីរដ្ឋាភិបាលអ៊ីស្រាអែល”។ រថយន្តដឹកទំនិញទាំងអស់ដែលដឹកជំនួយទៅកាន់តំបន់ហ្គាហ្សា នឹងត្រូវបានអមដំណើរ និងការពារបន្ទាប់ពីការត្រួតពិនិត្យសន្តិសុខយ៉ាងតឹងរ៉ឹង។

ច្រកទ្វារព្រំដែននេះ ត្រូវបានភាគីអ៊ីស្រាអែលហៅថា ស្ពាន Allenby ហើយភាគីហ្ស៊កដានីហៅថា ស្ពាននៃស្តេច Hussein។ នេះគឺជាច្រកព្រំដែនតែមួយគត់ដែលអនុញ្ញាតឱ្យប្រជាជនប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ចូល និងចេញតាមផ្លូវគោក ហើយជាផ្លូវពាណិជ្ជកម្មដ៏សំខាន់សម្រាប់រថយន្តដឹកទំនិញរវាងហ្ស៊កដានី និង West Bank។

នៅក្នុងការវិវឌ្ឍពាក់ព័ន្ធ ក្រសួងការបរទេសចិនបានបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំត្រីភាគីរវាងមន្ត្រីការទូតចិន ជាមួយមន្ត្រីការទូតអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត នៅទីក្រុង Tehran កាលពីថ្ងៃទី ៩ ខែធ្នូ ប្រទេសទាំងបីបានអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទឹកដីប៉ាឡេស្ទីន លីបង់ និងស៊ីរីជាបន្ទាន់៕


TAG
VOV/VOVworld/អ៊ីស្រាអែល/ព្រំដែន/West Bank/ហ្ស៊កដានី/តំបន់​ហ្គាហ្សា​

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត