logo

អេហ្ស៊ីបបង្កើនជំនួយមនុស្សធម៌ទៅឲ្យ​​តំបន់​ហ្គាហ្សា

2025/12/3 | 11:48:43
(VOVWORLD) - ដោយបន្តកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបន្ទាន់សម្រាប់ប្រជាជនហ្គាហ្សាក្នុងបរិបទនៃរដូវរងាដ៏ត្រជាក់ខ្លាំង នាថ្ងៃទី ២ ខែធ្នូ អាជ្ញាធរអេហ្ស៊ីបបានដឹកជញ្ជូនកញ្ចប់ជំនួយមនុស្សធម៌មួយទៀតទៅកាន់តំបន់ហ្គាហ្សា។

នេះគឺជាការដឹកជញ្ជូនលើកទី ៨៥ ដែលអេហ្ស៊ីបបានផ្ញើទៅកាន់តំបន់ហ្គាហ្សាក្រោមគំនិតផ្តួចផ្តើម "Zad El-Izza: ពីអេហ្ស៊ីបទៅហ្គាហ្សា" ដែលបានចាប់ផ្តើមនៅចុងខែកក្កដាកន្លងទៅ។ អង្គការអឌ្ឍចន្ទក្រហមអេហ្ស៊ីបបានឲ្យដឹងថា បើប្រៀបធៀបទៅនឹងការដឹកជញ្ជូននៅថ្ងៃទី ១ ខែធ្នូ ការដឹកជញ្ជូនដែលបានផ្ញើទៅកាន់តំបន់ហ្គាហ្សានាថ្ងៃទី ២ ខែធ្នូ មានទម្ងន់ជិតទ្វេដង រួមទាំងស្បៀងអាហារ ៥.៣០០តោន ថ្នាំពេទ្យ ៣.១០០ តោន ប្រេងឥន្ធនៈ ១.១០០ តោន ជាមួយភួយរដូវរងា សម្លៀកបំពាក់រងារ និងតង់រាប់ម៉ឺន។ កញ្ចប់ជំនួយបន្ទាប់កំពុងត្រូវបានរៀបចំហើយអាចនឹងមកដល់តំបន់ហ្គាហ្សានាប៉ុន្មានម៉ោងខាងមុខ។

អស់រយៈពេលពីរឆ្នាំកន្លងមកនេះ ប្រទេសអេហ្ស៊ីបបានសម្របសម្រួលជាមួយភាគីពាក់ព័ន្ធ ដើម្បីផ្ទេរសម្ភារៈសង្គ្រោះជិត ៦៧០,០០០ តោនតាមផ្លូវគោកចូលទៅកាន់តំបន់ហ្គាហ្សា ស្មើរនឹង ៧០% នៃជំនួយមនុស្សធម៌អន្តរជាតិសរុបសម្រាប់តំបន់ហ្គាហ្សា៕


TAG
VOV/VOVworld/អេហ្ស៊ីប/ជំនួយមនុស្សធម៌/​​តំបន់​ហ្គាហ្សា

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត