logo

ឧទ្ទេសនាម​បណ្ណសារជាតិស្តីពីការទទួល​គ្រប់​គ្រងរដ្ឋ​ធានី

2024/9/24 | 10:33:48
(VOVWORLD) - ក្នុងឱកាសរំលឹកខួប ៧០ឆ្នាំ នៃទិវារំដោះរដ្ឋធានី (១០ តុលា ១៩៥៤- ១០0 តុលា ២០២៤) នាព្រឹកថ្ងៃទី ២៤ ខែកញ្ញា នៅទីក្រុងហាណូយ មជ្ឈមណ្ឌលបណ្ណសារជាតិលេខ ៣ បណ្ណសារដ្ឋានរដ្ឋបានរៀបចំ “ការឧទ្ទេសនាមបណ្ណសារជាតិស្តីពីការទទួលគ្រប់គ្រងរដ្ឋធានី”។
ឧទ្ទេសនាមបណ្ណសារជាតិស្តីពីការទទួលគ្រប់គ្រងរដ្ឋធានី។ 

បន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវត្រូវបានចុះហត្ថលេខា ចាប់ពីខែសីហា ឆ្នាំ ១៩៥៤ ដល់ខែកញ្ញា ឆ្នាំ ១៩៥៤ រដ្ឋាភិបាលមានកិច្ចប្រជុំជាច្រើនស្តីពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ រួមទាំងខ្លឹមសារនៃការទទួលគ្រប់គ្រងរដ្ឋធានីហាណូយផងដែរ។ បណ្ណសាររបស់មជ្ឈមណ្ឌលបណ្ណសារជាតិលេខ៣ បានបង្ហាញពីការដឹកនាំដ៏ត្រឹមត្រូវ និងពឹងផ្អែកលើប្រជាជនក្នុងប្រតិបត្តិការនិងឆន្ទៈមោះមុតរបស់កងទ័ពនិងប្រជាជនហាណូយ។

រូបថតកងវរសេនាធំរដ្ឋធានី ដើរស្មើគ្នានៅវិថី Hang Gai ទីក្រុងហាណូយ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១០៥៤។

លោកស្រី Nguyen Thi Nga អនុប្រធានបណ្ណសារដ្ឋានរដ្ឋបានឲ្យដឹងថា៖ “ជាមួយនឹងឯកសារនិងរូបភាពជិត ២០០ អំពីថ្ងៃទទួលគ្រប់គ្រងរដ្ឋធានី និងរំដោះរដ្ឋធានី យើងអាចរំលឹកឡើងវិញនូវអំឡុងពេលដ៏រុងរឿង ដែលប្រជាជនវៀតណាមបានតស៊ូដណ្តើមបានឯករាជ្យ រំដោះរដ្ឋធានី។ ជាពិសេស ឯកសារទាំងនេះ ជួយឱ្យយើងរំលឹកឡើងវិញនូវអនុស្សាវរីយ៍កាលពី ៧០ ឆ្នាំមុន នៅពេលដែលប្រជាជននៃរដ្ឋធានីបានរីករាយស្វាគមន៍គ្រាដំបូងដែលបានធ្វើជាម្ចាស់នៃជោគវាសនារបស់ខ្លួន ហើយឈានចូលដំណាក់កាលថ្មីនៃការកសាងសង្គមនិយម។ ឯកសារសំខាន់ៗអំពីការទទួលគ្រប់គ្រងរដ្ឋធានីកាលពី ៧០ ឆ្នាំមុន នឹងត្រូវបានរីកសាយភាយយ៉ាងទូលំទូលាយដល់សាធារណជន រួមចំណែកអប់រំយុវវ័យជំនាន់ក្រោយអំពីប្រពៃណីស្នេហាជាតិនិងប្រវត្តិសាស្ត្រវីរភាពរបស់ប្រជាជាតិ”។

សារអំពាវនាវរបស់លោកប្រធានហូជីមិញ ក្នុងឱកាសរំដោះរដ្ឋធានី ថ្ងៃទី ១០ ខែតុលា ឆ្នាំ ១៩៥៤។ 

ព្រឹត្តិការណ៍នេះ ក៏បានឧទ្ទេសនាមឯកសាររបស់តន្ត្រីករមួយចំនួនដែលបានរក្សាទុកនៅមជ្ឈមណ្ឌលបណ្ណសារជាតិលេខ៣ រួមមាន៖ តន្ត្រីករ Van Cao, Huy Du, Nguyen Duc Toan ជាមួយបទចម្រៀងដ៏ល្បីល្បាញអំពីទីក្រុងហាណូយ ដូចជា “ឆ្ពោះទៅហាណូយ” “ត្រឡប់មករដ្ឋធានី” "ហាណូយបេះដូងពណ៌ក្រហម" ជាដើម៕

TAG
VOV/VOVworld/ការតាំងបង្ហាញ/​បណ្ណសារជាតិ/ការទទួល​គ្រប់​គ្រងរដ្ឋ​ធានី/ហាណូយ​/វៀតណាម​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត