logo

ឧទ្ទេសនាមពិធី “បុណ្យសំពះព្រះខែពោរពេញទៅដោយលក្ខណៈបុរាណ”

2017/9/17 | 04:28:16
(VOVWORLD) -បរិយាកាសសប្បាយរីករាយនៃបុណ្យសំពះព្រះខែ (ឬហៅថា បុណ្យពាក់ កណ្តាលសរទរដូវ-Tet Trung thu) កំពុងរីក សាយភាយទូទាំងប្រទេសដែលពោរ ពេញទៅដោយសកម្មភាពសម្បូរបែប ក្នុងគោលបំណង ជួយឲ្យជំនាន់យុវជនវៀតណាម ស្វែងយល់និង ទស្សនានូវតម្លៃវប្បធម៌នៃពិធីបុណ្យសំពះព្រះខែពីបុរាណនិង បច្ចុប្បន្នកាល។ ព្រឹត្តិការ ណ៍ “ បុណ្យសំពះព្រះខែបច្ចុប្បន្នពោរពេញទៅដោយ លក្ខណៈបុរាណ” រៀបចំឡើង ដោយក្រុម My Hanoi ជាកម្មវិធីមួយក្នុងចំណោម កម្មវិធីដូច្នេះដែរ។ ចូលរួមកម្មវិធីនេះ មនុស្សម្នានឹងមានឱកាសស្វែងយល់ ផ្ទាល់អំពីរបៀបធ្វើចង្កៀងផ្កាយ និងលោកបណ្ឌិតក្រដាសតាមរយៈបាតដៃប៉ិន ប្រសពរបស់សិប្បករប្រជាប្រិយ។ ដោយលក្ខណៈពិសេសនៃកម្មវិធីនេះ ប្អូនៗកុ មារ ហាក់ដូចជាបានរស់នៅក្នុងបរិយាកាសបុណ្យសំពះព្រះខែប្រ ពៃណីរបស់ ជំនាន់មុនៗផងដែរ។
មជ្ឈដ្ឋានវ័យក្មេងវៀតណាមសប្បាយរីករាយធ្វើប្រដាប់លេងខ្លួនឯង (រូបថតៈ http://baodansinh.vn/)

បរិយាកាសជួបប្រាស័្រយវប្បធម៌ហាណូយ១០១០ នៅអាស័យដ្ឋានលេខ ៣២ វិថី Vong Thi ខ័ណ្ឌTay Ho (ហាណូយ)នៅថ្ងៃចុងសប្តាហ៍គឺសប្បាយអូអរ ដោយមានវត្តមានរបស់ប្អូនៗកុមារ អាណាព្យាបាលនិងសិស្សានុសិស្សដែលចូលរួមក្នុង“ថ្នាក់រៀន”ធ្វើប្រដាប់លេងសម្រាប់បុណ្យសំពះព្រះខែប្រពៃណី។ ទាក់ទាញ ភ្នែករបស់សិក្ខាកាមតូចៗ គឺរូបភាពចង្កៀងផ្កាយ ចង្កៀងគោមនិងប្រទីបគ្រប់ព័ណ៌  យ៉ាងស្រស់ស្អាត។ នេះជា “ថា្នក់រៀន” គួរឲ្យចាប់អារម្មណ៍ដោយប្រធានបទ “បុណ្យសំពះព្រះខែបច្ចុប្បន្នពោរពេញទៅដោយលក្ខណៈបុរាណ” ដោយក្រុម My Hanoi រៀបចំឡើងក្នុងគោលបំណង ធ្វើឲ្យរស់ឡើងវិញនូវរដូវបុណ្យពាក់កណ្តាល សរទរដូវនាគ្រាមុនៗ។ កញ្ញា Nguyen Thuy Hang តំណាងក្រុម My Hanoi បាន ចែកចំលែកថា៖

        “ក្រុម My Hanoi រៀបចំកម្មវិធី “បុណ្យសំពះព្រះខែបច្ចុប្បន្នពោរពេញទៅ ដោយលក្ខណៈបុរាណ”នេះ គឺសំដៅបើកនូវព្រឹត្តិការណ៍ទាក់ ទិននឹងបុណ្យសំពះ ព្រះខែចូលមកដល់នៅថ្ងៃទី១៥កើតខែ៨ ដែលស្ថិតក្នុងខែតុលា។ គោលដៅនៃកម្មវិធីនេះគឺយើងខ្ញុំចង់នាំមកជូនមិត្តវ័យក្មេងនិងប្អូនៗកុមារបច្ចុប្បន្ន ស្គាល់ បន្ថែមអំពីលក្ខណៈស្រស់ស្អាតនៃវប្បធម៌ក្នុងថ្ងៃបុណ្យសំពះព្រះខែរបស់ជីដូន ជីតា។ ម្យ៉ាងវិញទៀត យើងខ្ញុំក៏ចង់បង្កើតនូវទីលាន លេងកំសាន្តមួយដើម្បីប្អូនៗ កុមារស្វែងយល់អំពីបុណ្យសំពះព្រះខែតាមរយៈប្រ ដាប់លេងទំនើបទាក់ទិននឹង បច្ចេកវិទ្យាអេឡិចត្រូនិកដូចសព្វថ្ងៃ”។

        ចូលរួមក្នុង “ថ្នាក់រៀន” នេះ ប្អូនៗកុមារ នឹងមានឱកាសធ្វើប្រដាប់លេងក្នុង បុណ្យសំពះព្រះខែ ក្រោមការណែនាំរបស់សិប្បករពីររូបគឺ លោកស្រី Nguyen Thi Tuyen (ជាមនុស្សតែតែមួយដែលចេះធ្វើលោកបណ្ឌិតពីក្រដាសនិងចង្កៀង ផ្កាយ)នៅឃំ Van Canh ស្រុក Hoai Duc និងលោក Nguyen Van Hoa (ជាមនុស្សតែមួយដែលចេះធ្វើមាស់ពីក្រដាស់ប្រពៃណី)នៅវិថីបុរាណហាណូយ។ ចូល រួមក្នុងព្រឹត្តិការណ៍នេះ អ្នកស្រី Le Thi Phuong Thao បានឲ្យដឹងថា៖

        “អ្វីៗជារបស់ប្រពៃណីគឺត្រូវរក្សាជានិច្ច ជាពិសេសគឺពិធីបុណ្យសម្រាប់កុមារ ដូច្នេះ។ ឥឡូវនេះសង្គមមានការរីកចំរើន ហើយប្អូនៗកុមារគឺស្គាល់នូវប្រដាប់ លេងបច្ចេកទេសឬអេឡិចត្រូនិកកាន់តែច្រើននោះ ហេតុដូច្នេះបានជា សកម្មភាព ដូចពោលខាងលើគឺមានអត្ថប្រយោជន៍ណាស់សម្រាប់ប្អូនៗ។ ប្អូនៗមិនត្រឹមតែ ចេះរបៀបធ្វើប្រដាប់ប្រពៃណីប៉ុណ្ណោះទេ ថែមទាំងស្គាល់អំពីប្រពៃណីពីយូរណស់មកហើយរបស់ជនវៀតណាមនិងប្រវត្តិរបស់វាយ៉ាងដូចម្ត៉េចដែរ”។

        បង្ហាញផ្ទាល់នូវរបៀបធ្វើប្រដាប់លេងសិប្បកម្មផង សិប្បករពីរនាក់បាន ឧទ្ទេសនាមជាក់ស្តែង នូវរបៀបធ្វើចង្កៀងផ្កាយ លោកបណ្ឌិតក្រដាស របាំងមុខក្រ ដាសនិងប្រដាប់លេងប្រជាប្រិយពេញនិយមរបស់ប្អូនៗកុមារក្នុងបុណ្យសំពះព្រះ ខែផង។ អ្នកស្រី Do Anh Phuong ចូលរួមកម្មវិធីនេះជាមួយកូនស្រីអាយុ៨ឆ្នាំ  បានចែករំលែកថា៖

        “បរិយាកាសនៅទីនេះគឺសប្បាយអូអរណាស់។ កូនរបស់នាងខ្ញុំវាក៏សប្បាយ ដែរ តាមពិតទៅវានៅតូចមែន ប៉ុន្តែចេះធ្វើដោយខ្លួនឯងនូវប្រដាប់លេងប្រពៃណី សម្រាប់បុណ្យសំពះព្រះខែដែរ។ នាងខ្ញុំសង្ឃឹម ថា ឆ្នាំណាក៏មានកម្មវិធីដូច្នេះ ដើម្បីប្អូន ក្មេងៗមានឱកាសស្វែងយល់វប្បធម៌នៃបុណ្យសំពះព្រះខែទាំងចាស់ ទាំងបច្ចុប្បន្នផង”។

        ក្នុងឱកាសបុណ្យសំពះព្រះខែឆ្នាំនេះ រួមជាមួយកម្មវិធី “បុណ្យសំពះព្រះខែ បច្ចុប្បន្នពោរពេញទៅដោយលក្ខណៈបុរាណ” នោះ ក្រុម My Hanoi ក៏បានរៀបចំ ព្រឹត្តិការណ៍ជាច្រើនទៀត ដូចជា បង្រៀនធ្វើនុំសំពះព្រះខែប្រពៃណី និងប្រដាប់ ប្រដាដែលធ្លាប់មាននៅក្នុងពិធីបុណ្យសំពះព្រះខែសម្រាប់កុមារៗរដ្ឋធានីនិង អាណាព្យាបាលស្វែងយល់ផងដែរ។ តាមរយៈសកម្មភាពដូច្នេះ មនុស្សយើងគ្រប់ រូប បានឃើញឡើងវិញនូវចង្កៀងផ្កាយ ចង្កៀងគោមនិងប្រដាប់លេងប្រពៃណី របស់ វៀតណាមច្រើនប្រភេទនៅក្នុងពិធីបុណ្យសំពះព្រះខែផងដែរ៕

TAG
VOV/VOVworld/ឧទ្ទេសនាម/ពិធី/បុណ្យ/សំពះព្រះខែ/លក្ខណៈ/បុរាណ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត