logo

ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន"

2024/4/21 | 05:31:26
(VOVWORLD) - នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។
ឧទ្ទេសនាមសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន" (រូបថត៖ dangcongsan.vn)

នាថ្ងៃទី ២០ មេសា នៅទីក្រុងហាណូយ គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិ ការពិតបានប្រារព្ធពិធីឧទ្ទេសនាមសៀវភៅ “Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន” ដែលចងក្រងដោយលោកសាស្ត្រាចារ្យរង បណ្ឌិត Vu Trong Lam - នាយក និងជាអគ្គនិពន្ធនាយក គ្រឹះស្ថានបោះពុម្ពផ្សាយនយោបាយជាតិការពិត។ នេះគឺជាសកម្មភាពដ៏មានអត្ថន័យ ជាក់ស្តែង ដើម្បីអបអរសាទរខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

សៀវភៅបានបោះពុម្ពជាភាសាវៀតណាម និងភាសាបរទេសចំនួន ៥ គឺ៖ វៀតណាម - អង់គ្លេស វៀតណាម - បារាំង វៀតណាម - អេស្ប៉ាញ វៀតណាម - ចិន វៀតណាម - អារ៉ាប់ ដើម្បីរួមចំណែកបំពេញតម្រូវការសិក្សា និងស្រាវជ្រាវរបស់មិត្តអ្នកអានទាំងក្នុង និងក្រៅប្រទេសអំពីជីវិត និងបុព្វហេតុរបស់

លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap។ ចែករំលែកក្នុងពិធីនេះ លោក Saleem Hammad អ្នកបកប្រែភាសាអារ៉ាប់នៃសៀវភៅ "Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន" បានសម្តែងនូវក្តីសង្ឃឹមថា មិត្តអ្នកអានអារ៉ាប់នឹងស្វែងយល់កាន់តែច្បាស់អំពីជីវិត និងស្នាដៃដ៏អស្ចារ្យរបស់លោកនាយឧត្តមសេនីយ៍ Vo Nguyen Giap ដែលបានបន្សល់ទុកសម្រាប់ប្រជាជនវៀតណាម ក៏ដូចជាមនុស្សជាតិ៕

TAG
VOV/VOVworld/ឧទ្ទេសនាមសៀវភៅ/"Vo Nguyen Giap - នាយឧត្តមសេនីយ៍របស់ប្រជាជន"

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត