logo

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកល របស់អង្គការយូណេស្កូ

2024/9/20 | 10:50:42
(VOVWORLD) - នាពេលថ្មីៗនេះ ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានក្រុមប្រឹក្សាឧទ្យានភូគព្ភសាស្ត្រសកលវាយតម្លៃនិងបោះឆ្នោតទទួលស្គាល់ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ។

ឧទ្យានភូគព្ភសាស្ត្រ Lang Son មានទីតាំងស្ថិតក្នុងស្រុកនិងទីក្រុងចំនួន ៨ គឺ Bac Son, Chi Lang, Huu Lung, Loc Binh, Van Quan និងទីក្រុង Lang Son ដោយមានផ្ទៃដីសរុប ៤.៨៤២,៥៨ គីឡូម៉ែត្រការ៉េ និងមានប្រជាជនជិត ៦២៧.០០០ នាក់ ស្មើរនឹងប្រហែល ៥៨% នៃផ្ទៃដីនិង ៧៨% នៃចំនួនប្រជាជនរបស់ខេត្ត Lang Son ។

រូបភាព៖ daidoanket.vn

ឧទ្យានភូគព្ភសាស្ត្រ Lang Son ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Lang Son បង្កើតឡើងនៅឆ្នាំ ២០២១ ក្រោមប្រធានបទ “លំហូរជីវភាពនៅទឹកដីពិសិដ្ឋ” រួមមានដំណើរទេសចរណ៍ចំនួន ៤ ជាមួយទីតាំងទស្សនាសរុបចំនួន ៣៨កន្លែង។

ឧទ្យានភូគព្ភសាស្ត្រ Lang Son មានភាពសុខដុមរមនារវាងសម្រស់ធម្មជាតិនិងជីវភាពរបស់អ្នកស្រុក។

ឧទ្យានភូគព្ភសាស្ត្រ Lang Son គឺជាឧទ្យានភូគព្ភសាស្ត្រដ៏ធំបំផុតមួយក្នុងប្រទេសវៀតណាម ហើយមានតម្លៃពិសេសជាច្រើន។ ដំបូងបង្អស់គឺតម្លៃភូគព្ភសាស្ត្រ ភូមិសាស្ត្រ និងទេសភាព។

ឧទ្យានភូគព្ភសាស្ត្រ Lang Son មានប្រព័ន្ធបេតិកភណ្ឌភូគព្ភសាស្ត្រដ៏សម្បូរបែបនិងចម្រុះ។ រូបថត៖ Van Dat/TTXVN

ជ្រលង Na Duong ស្រុក Loc Binh ត្រូវបានបង្កើតឡើងប្រហែល ៤០ លានឆ្នាំមុន។ រូបថត៖ Van Dat/TTXVN

ឧទ្យានភូគព្ភសាស្ត្រមានទេសភាពល្បីៗជាច្រើនដែលទាក់ទាញមនុស្ស។ រូបភាព៖ កាសែត Nhan Dan

ជ្រលងភ្នំ Bac Son ។ រូបភាព៖ langsontourism.com.vn

ឆ្អឹងខ្នងដាយណូស័រ។ រូបភាព៖ langsontourism.com.vn

រូងភ្នំ Gio។ រូបភាព៖ langsontourism.com.vn

ឧទ្យានភូគព្ភសាស្ត្រ Lang Son មានកន្លែងជាច្រើនគោរពបូជាព្រះអាទិទេពនៅក្នុងជំនឿគោរពបូជាព្រះម៉ែបីអង្គ ដែលលេចធ្លោបំផុតគឺប្រាសាទ Bac Le;  ភូមិជនជាតិ Tay និង Nung... ជាមួយនឹងលក្ខណៈវិសេសវិសាលក្នុងជីវភាពប្រចាំថ្ងៃ ម្ហូបអាហារ និងសំលៀកបំពាក់...។

ប្រាសាទ Bac Le ។ រូបភាព៖ Nhan Dan

បងប្អូនជនជាតិភាគតិចនៅខេត្ត Lang Son ឧទ្ទេសនាមនាំពីសម្រស់វប្បធម៌ជនជាតិដើមភាគតិច។ រូបភាព៖ Nhan Dan

ការទទួលស្គាល់ឧទ្យានភូគព្ភសាស្ត្រ Lang Son ជាឧទ្យានភូគព្ភសាស្ត្រសកលរបស់អង្គការយូណេស្កូ នឹងជួយខេត្ត Lang Son មានកម្លាំងចលករ ក៏ដូចជាឱកាសប្រមូលប្រភពធនធានបន្ថែមទៀត ដើម្បីបង្កើននិងជំរុញការគ្រប់គ្រង អភិរក្ស និងលើកកម្ពស់តម្លៃបេតិកភណ្ឌភូគព្ភសាស្ត្រ បេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ បុរាណវិទ្យា និងជីវចម្រុះ ក៏ដូចជាតំបន់ទេសភាពដ៏វិសេសវិសាលនៃខេត្ត Lang Son ផងដែរ៕

TAG
VOV/VOVworld

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត