logo

ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ អញ្ជើញចុះត្រួតពិនិត្យការងាររៀបចំផែនការសម្រាប់តំបន់រមណីដ្ឋានត្រាង អាន

2025/12/21 | 11:37:00
(VOVWORLD) - នៅព្រឹកថ្ងៃទី ២១ ខែធ្នូ ឧបនា យករដ្ឋមន្ត្រី លោក ម៉ាយ វ៉ាន់ ជីញ និងគណៈ ប្រតិភូ បានអញ្ជើញជួបធ្វើការនិងចុះត្រួតពិនិត្យនៅខេត្ត និញ ប៊ីញ ដើម្បីពិនិត្យ និងវាយតម្លៃការអនុវត្តជាក់ស្តែងនៃគម្រោងផែនការសម្រាប់ការអភិរក្ស ជួសជុល និងការស្តារឡើងវិញនៃតំបន់រមណីដ្ឋានពិសេសជាតិ ត្រាង អាន - តាមគុក - ប៊ិច ដុង រហូតដល់ឆ្នាំ ២០៣០ ជាមួយនឹងចក្ខុវិស័យដល់ឆ្នាំ ២០៥០។ 
ឧបនាយករដ្ឋមន្ត្រីស្តាប់របាយការណ៍នៅទីតាំងប្រវត្តិសាស្ត្ររាជធានីបុរាណហ័រលឺ (រូបថត៖ VGP/Giang Thanh)

នេះត្រូវបានកំណត់ថា ជាការផ្លាស់ប្តូរក្នុងការត្រិះរិះឆ្ពោះទៅរក "គំរូបេតិក ភណ្ឌរស់" ដែលការអភិរក្សត្រូវបានភ្ជាប់ទៅនឹងការអប់រំ ទេសចរណ៍ ស្រាវ ជ្រាវ និងជីវភាពរស់នៅប្រកបដោយចីរភាព។ គោលដៅគឺធ្វើឱ្យ ត្រាង អាន ក្លាយជាមជ្ឈមណ្ឌលទេសចរណ៍បេតិកភណ្ឌឈានមុខគេនៅវៀតណាម ជាគោលដៅអន្តរជាតិ និងជាកម្លាំងកំណើនបៃតងសម្រាប់ខេត្ត និញ ប៊ីញ។

លោកឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូទៅទស្សនាវត្តបៃឌីញ (រូបថត៖ VGP/Giang Thanh)

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំ ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ បានស្នើថា ការរៀបចំឯកសារត្រូវផ្តោតជាពិសេសលើមូលដ្ឋានគ្រឹះវិទ្យាសាស្ត្រ និងជាក់ស្តែង ដោយបញ្ជាក់ពីតម្លៃលេចធ្លោនៃបេតិកភណ្ឌ ធានាលក្ខណៈខ្ជាប់ខ្ជួន ដើម្បីការពារតម្លៃវប្បធម៌ ប្រវត្តិសាស្ត្រ និងរមណីដ្ឋានក្នុងរយៈពេលវែង។

ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ត្រីលោក ម៉ាយ វ៉ាន់ ជីញ និងគណៈប្រតិភូបានអញ្ជើញទៅទស្សនា និងជូនពរបុណ្យណូអែលនៅព្រះវិហារព្រះសហគមន៍ កាតូលិកនិញប៊ិញ ក្នុងសង្កាត់ហ័រលឺ និងប៊ីស្សពប៊ូយជូ ក្នុងឃុំសួនទ្រឿង៕

TAG
VOV/VOVworld/ឧបនាយករដ្ឋមន្ត្រី ម៉ាយ វ៉ាន់ ជីញ/ចុះត្រួតពិនិត្យ/ការងារ/រៀបចំ/ផែនការ/តំបន់រមណីដ្ឋាន/ត្រាង អាន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត