logo

ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ចុះ​ត្រួតពិនិត្យការទប់​ទល់នឹងភ្លៀង​ទឹកជំនន់នៅខេត្ត Khanh Hoa

2025/11/19 | 11:18:39
(VOVWORLD) -  នៅចំពោះមុខហានិភ័យនៃទឹកជំនន់នៅតាមខេត្តក្រុងនានា ចាប់ពីទីក្រុងHue ដល់ខេត្ត Khanh Hoa នាយប់ថ្ងៃទី១៨ ខែវិច្ឆិកា ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានចុះត្រួតពិនិត្យដោយផ្ទាល់នូវស្ថានភាពបាក់ដី និងបានដឹកនាំការងារទប់ទល់នឹងភ្លៀងទឹកជំនន់នៅខេត្ត Khanh Hoa ជាបន្ទាន់។
ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung ចុះពិនិត្យស្ថានភាពបាក់ដីនៅខេត្ត Khanh Hoa។ រូបថត៖ VOV

ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានស្នើសុំឱ្យកងកម្លាំងមានសមត្ថកិច្ចបើកឲ្យចរាចរណ៍ផ្លូវសុវត្ថិភាព ដោយមិនអនុញ្ញាតឱ្យមានឧប្បត្តិហេតុណាមួយកើតឡើងបន្ថែមទៀត នៅពេលដែលភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត។ អង្គភាពនានាត្រូវតែចល័តកងកម្លាំងនិងមធ្យោបាយទាំងអស់ជាអតិបរមា សម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីជំនះលើផលវិបាកឱ្យបានឆាប់រហ័សតាមដែលអាចធ្វើទៅបាន ក្នុងរយៈពេល ២ថ្ងៃខាងមុខ ដោយធានាសុវត្ថិភាពយ៉ាងដាច់ខាត់សម្រាប់ប្រជាជន ក៏ដូចជាកងកម្លាំងសមត្ថកិច្ច។

“ពិចារណាដោយប្រុងប្រយ័ត្នលើប្រតិបត្តិការរបស់អាងស្តុកទឹក ផ្តោតលើការធានាសុវត្ថិភាព។ ស្នើឱ្យខេត្តចាត់តាំងក្រុមការងារឱ្យទៅកាន់មូលដ្ឋានងាយរងគ្រោះដោយផ្ទាល់ ដឹកនាំការទប់ទល់យ៉ាងទាន់ពេលវេលា។ មានការព្យាករណ៍ថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តអូសបន្លាយក្នុងរយៈពេល ២ថ្ងៃខាងមុខ”។

ឧបនាយករដ្ឋមន្ត្រី លោក Ho Quoc Dung បានប្រគល់ថវិកាចំនួន ៥០ ពាន់លានដុង ពីទុនបម្រុងថវិកាមជ្ឈិមឆ្នាំ ២០២៥ ដើម្បីជួយខេត្ត Khanh Hoa ជំនះលើផលវិបាក់ដែលបណ្តាលមកដោយភ្លៀងទឹកជំនន់៕

TAG
VOV/VOVworld/ឧបនាយករដ្ឋមន្ត្រី/ការទប់​ទល់នឹងភ្លៀង​ទឹកជំនន់/ខេត្ត Khanh Hoa

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត