logo

ឧបនាយរដ្ឋមន្ត្រី Nguyen Xuan Phuc ចាប់ផ្តើមដំណើរទស្សនកិច្ចនៅអ៊ូស្រ្តាលី

2012/4/11 | 09:04:35
ទទួលសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជា
រដ្ឋមន្រ្តីរតនាគារអ៊ូស្រ្តាលី Wayne Swan ឧបនាយរដ្ឋ
មន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ដឹក
នាំគណៈប្រតិភូមន្រ្តីវៀតណាម បានមកដល់រដ្ឋធានី
Canberra ចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅ
អ៊ូស្រ្តាលី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ មេសា។
ទទួលសេចក្តីអញ្ចើញរបស់ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្រ្តីរតនាគារអ៊ូស្រ្តាលី Wayne
Swan ឧបនាយរដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម Nguyen Xuan Phuc ដឹកនាំគណៈប្រតិភូ
មន្រ្តីវៀតណាម បានមកដល់រដ្ឋធានី Canberra ចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការ
នៅអ៊ូស្រ្តាលី ចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ១៤ មេសា។ នារសៀលថ្ងៃទី ១០ មេសា
ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី
 Julia Gillard ។ នាយករដ្ឋមន្រ្តី Gillard និងឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានវាយតំលៃខ្ពស់ចំពោះ លទ្ធផលរបស់បណ្ដាយន្តការសហប្រតិបត្តិការទ្វេភាគី។ ថ្នាក់ដឹកនាំទាំង២រូបបាន សង្កត់ធ្ងន់ថា៖ ភាគីទាំង២ត្រូវខំប្រឹងប្រែងជំរុញទំនាក់ទំនង
សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ក៏ដូចជា ការអនុវត្តកម្មវិធីធ្វើសកម្មភាព វៀតណាម-
អ៊ូស្រ្តាលី ក្នុងដំណាក់កាល ២០១០-២០១៣ និងមានបណ្ដាសកម្មភាពជាក់ស្តែងឆ្ពោះ
ទៅរំលឹកខួបអនុស្សាវរី យ៍លើកទី ៤០ ទិវាបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំ២
(១៩៧៣- ២០១៣)។ ផ្លាស់ប្តូរអំពីបញ្ហាតំបន់និងអន្តរជាតិនានា ភាគីទាំង២បានចែករំ
លែក ទស្សនៈរួមស្តីពីការចាំបាច់របស់ការរក្សារសន្តិភាពស្ថិរភាពនិងកិច្ចសហប្រតិបត្តិ
ការនៅលើសមុទ្រខាងកើត។ ភាគីទាំង២បានចាត់ទុកថា៖ បញ្ហានៅសមុទ្រខាងកើត
ត្រូវបានដោះស្រាយដោយផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិជាពិសេសគឺសន្ធិសញ្ញា
ច្បាប់សមុទ្ររបស់អង្គការសហប្រជាជាតិឆ្នាំ២៩៨២។វៀតណាមនិងអ៊ូស្រ្តាលីបាន
អះអាងបន្តសហប្រតិបត្តិការនិងគូបផ្សំជិតស្និទ នៅបណ្ដាវេទិការតំបន់និងអន្តរជាតិ
តទៅទៀត៕

ឧបនាយករដ្ឋមន្ត្រី Nguyen Xuan Phuc បានជួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ូស្រ្តាលី Julia Gillard
(Image:VOVonline)
TAG
ឧបនាយរដ្ឋមន្ត្រី/Nguyen Xuan Phuc/ដំណើរទស្សនកិច្ច/អ៊ូស្រ្តាលី.

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត