logo

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់

2024/4/25 | 10:48:09
(VOVWORLD) - ជ័យជម្នះ Dien Bien Phu ជាជ័យជំនះរបស់ប្រជាជាតិដែលរងការជិះជាន់ទាំងអស់លើពិភពលោក។ 
រូបថតអេក្រង់នៃកាសែត Ambito Internacional រាយការណ៍អំពីខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu 

នោះគឺជាមតិទូទៅរបស់សារព័ត៌មានអាហ្សង់ទីនក្នុងប៉ុន្មានថ្ងៃនេះ ក្នុងឱកាសខួបលើកទី ៧០ នៃជ័យជម្នះ Dien Bien Phu (១៩៥៤-២០២៤)។ កាសែត Ambito Internacional របស់អាហ្សង់ទីនក្នុងអត្ថបទចុះផ្សាយនាថ្ងៃទី ២៤ មេសា បានអះអាងថា ជ័យជំនះ Dien Bien Phu មិនត្រឹមតែបង្កប់អត្ថន័យដ៏ធំធេងសម្រាប់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាប្រភពលើកទឹកចិត្ត និងបំផុសគំនិតដ៏ខ្លាំងក្លាសម្រាប់ប្រទេសអាណានិគមផ្សេងទៀតលើទូទាំងពិភពលោកក្នុងដំណើរការឆ្ពោះទៅ ប្រយុទ្ធប្រឆាំងពួកឈ្លានពានដណ្តើមឯករាជ្យ។ កាសែតនេះក៏បានរំលេចនូវស្មារតីប្រយុទ្ធដ៏អង់អាចក្លាហានរបស់កងទ័ព និងប្រជាជនវៀតណាម ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ដោយលោកប្រធានហូជីមិញជាប្រមុខដឹកនាំ។

ទន្ទឹមនឹងនោះ គេហទំព័រ Reporte Asia និង ABC Mundial របស់អាហ្សង់ទីនក៏បានផ្សាយបទសម្ភាសន៍សារព័ត៌មាន របស់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅអាហ្សង់ទីន លោកស្រី Ngo Minh Nguyet ដែលបង្ហាញពីការគាំទ្រដ៏មានតម្លៃរបស់ប្រទេសសង្គមនិយម ការគាំទ្ររបស់ប្រជាជនរងការជិះជាន់នៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន ព្រមទាំងចលនាតស៊ូរបស់ប្រជាជនជឿនលឿនលើពិភពលោក ក្នុងការតស៊ូប្រឆាំងនឹង បារាំងរបស់ប្រជាជនវៀតណាម។ លោកស្រីឯកអគ្គរដ្ឋទូត Ngo Minh Nguyet បានសង្កត់ធ្ងន់ថា ខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu គឺជាឱកាសសម្រាប់ប្រជាជនវៀតណាមកាន់តែមានមោទនភាពចំពោះបក្សកុម្មុយនិស្តដ៏រុងរឿង មោទនភាពអំពីលោកប្រធានហូជីមិញ ដែលបានដឹកនាំបដិវត្តន៍វៀតណាមទៅកាន់វិបុលភាព៕

TAG
VOV/VOVworld/៧០ ឆ្នាំ/ជ័យជំនះ Dien Bien Phu/ប្រភព/លើកទឹកចិត្ត/បំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត