logo

៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu: ពិធីអុជធូបឧទ្ទិសកុសលដល់វីរៈជន និងយុទ្ធជនពលី

2024/5/5 | 10:21:31

(VOVWORLD) - កាលពីយប់ថ្ងៃទី ៤ ឧសភា នៅឈាបនដ្ឋានបញ្ចុះសពយុទ្ធជនពលី A1 នៃទីក្រុង Dien Bien Phu សម្ព័ន្ធយុវជនកុម្មុយនិស្តខេត្ត Dien Bien បានប្រារព្ធពិធីអុជធូប ដើម្បីឧទ្ទិសដល់វិញ្ញាណក្ខន្ធយុទ្ធជនពលីក្នុងឱកាសរំលឹកខួបលើកទី៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu (៧ ឧសភា ១៩៥៤ - ៧ ឧសភា ២០២៤)។

ពិធីអុជធូប ដុតភ្លើងទាន ឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធ និងយុទ្ធជនពលី ដែលបានបាត់បង់ជីវិត នៅទីបញ្ចុះសព A1 (រូបថត៖ TTXVN)

ក្នុងពិធីនេះ សមាជិកសម្ព័ន្ធយុវជន និងយុវជនតំណាងឱ្យយុវជនខេត្ត Dien Bien គោរពវិញ្ញាណក្ខន្ធ និងអុជធូបគោរពវិញ្ញាណក្ខន្ធវីរៈយុទ្ធជនពលីដែលបានពលីកម្មដើម្បីឯករាជ្យ និងសេរីភាពជូនមាតុភូមិ។ នៅចំពោះមុខវិញ្ញាណក្ខន្ធវីរជន និងយុទ្ធជនពលី យុវជនគ្រប់ជនជាតិក្នុងខេត្ត Dien Bien ប្តេជ្ញារួបរួម លើកតម្កើងប្រពៃណីវីរភាពរបស់ Dien Bien Phu ហើយខិតខំប្រកួតប្រជែងក្នុងការបណ្តុះបណ្តាល សិក្សា និងធ្វើការផលិតកម្ម; លើកកម្ពស់សមត្ថភាពបញ្ញា និងគំនិតច្នៃប្រឌិតរបស់យុវជន ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ និងស្ម័គ្រចិត្តកសាង និងការពារមាតុភូមិ៕

TAG
VOV/VOVworld/៧០ ឆ្នាំ/ជ័យជំនះ Dien Bien Phu/ពិធីអុជធូប/ឧទ្ទិសកុសល/វីរៈជន/យុទ្ធជនពលី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត