(VOVWORLD) - ដោយមានប្រវែងជាង ១ ១០០ គីឡូម៉ែត្រ ជួរភ្នំ Truong Son ស្ថិតនៅក្នុងភូមិសាស្ត្ររបស់ខេត្តចំនួន ២១ របស់វៀតណាម ក្នុងនោះមានខេត្តក្រុងជាច្រើននៅភូមិភាគកណ្ដាល ដូចជា៖ Thanh Hoa, Nghe An, Ha Tinh, Quang Binh, Quang Tri និង Thua Thien Hue រួមជាមួយខេត្តក្រុងមួយចំនួនរបស់ប្រទេសកម្ពុជា និងឡាវ។ ទាញយកអត្ថប្រយោជន៍សម្រស់ពីទេសភាពធម្មជាតិដ៏ធំមហិមា វប្បធម៌ចម្រុះព័ណរបស់ក្រុមជនជាតិជាច្រើន ខេត្តក្រុងនានានៅភូមិភាគកណ្ដាលបានអភិវឌ្ឍន៍គំរូទេសចរណ៍បៃតងជាច្រើននៅលើជួរភ្នំ Truong Son បានទាក់ទាញភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករអញ្ជើញចូលរួមផងដែរ។