(VOVWORLD) - Phu Quoc នៅខេត្ត Kien Giang ត្រូវបានគេដាក់ឈ្មោះដោយក្ដីស្រឡាញ់ថា កោះពេជ្រ ហើយនាបច្ចុប្បន្ននេះ គឺជាកោះទេសចរណ៍ដ៏ធំបំផុតនៅវៀតណាម។ កោះពេជ្រ Phu Quoc ផ្តល់ជូនភ្ញៀវទេសចរនូវភាពទាក់ទាញដ៏ចម្លែក ជាមួយនឹងឋានសួគ៌ ដែលមានពន្លឺថ្ងៃចែងចាំង ជាមួយដើមឈើត្រូពិចបៃតង។ ក្រោយជំងឺរាតត្បាតកូវីដ ១៩ ផ្នែកទេសចរណ៍នៅខេត្ត Kien Giang និយាយរួម ក៏ដូចជា Phu Quoc និយាយដោយឡែក ត្រូវបានស្ដារឡើងវិញ និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា។