(VOVWORLD) - មិនដឹងថាមានតាំងពីពេលណាមកឡើយ អ្នកភូមិ Nhan Hau ឃុំ Hoa Hau ស្រុក Ly Nhan ខេត្ត Ha Nam មានទំនៀមទំលាប់ខត្រី ក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណី ដើម្បីសែនដូនតា និងធ្វើជាម្ហូប។ គ្រួសារនីមួយៗ សុទ្ធតែមានឆ្នាំងត្រីខ Nhan Hau ចំនូន ពីរ បីឆ្នាំងដើម្បីទុកទទួលទានក្នុងឱកាសបុណ្យតេត និងឲ្យកូនចៅធ្វើជាកាដូជូនគេ។ យូរៗទៅ ការធ្វើត្រីខបានក្លាយទៅជារបរមួយនៅភូមិ Nhan Hau ហើយល្បីឈ្មោះនៅគ្រប់ទិសទីផងដែរ។