(VOVWORLD) - ទីក្រុង Buon Ma Thuot មានផ្ទៃដីជាង ៣៧០ គីឡូ ម៉ែត្រការ៉េ មានចំនួនប្រជាជនជាង ៥០មឺននាក់ ដែលជាជនជាតិ Kinh, E De, K'Ho, Co Tu, Xo Dang និង Gia Rai។ នេះគឺជាទីក្រុងធំជាងគេនៅក្នុងតំបន់ Tay Nguyen គឺជាទីក្រុងនៃតំបន់ព្រៃភ្នំ ដែលមានចំនួនប្រជាជនច្រើនជាងគេនៅប្រទេសវៀតណាម។ តាមផែនការដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ នោះ ទីក្រុង Buon Ma Thuot នៃខេត្ត Dak Lak នឹងក្លាយជាតំទីក្រុងកណ្តាលនៃតំបន់ Tay Nguyen។