ដោយមិនអើពើកំដៅហប់នៃខែកក្កដានៅភាគកណ្តាល
វៀតណាមចរន្តមនុស្សនៅឈររៀបជួរនៅមុខឈាបនដ្ឋាន
Truong Son ជាទីតាំងសំរាកចុងក្រោយរបស់កម្មាភិបាល
យុទ្ឋជនយុទ្ឋនារីវៀតណាមជាង១ម៉ឺននាក់។ក្នុងចរន្តមនុស្ស
នេះអ្នកផងមើលឃើញអតីតយុទ្ឋជនផងសាច់ញាតិរបស់បណ្តាយុទ្ឋជនយុទ្ឋនារីពលី
និងភ្ញៀវដែលមកអុជធូបគោរពវិញ្ញាណក្ខ័ន្ឋបណ្តាវីរយុទ្ឋជនដែលបានពលីជីវិតដើម្បី
ឯករាជ្យនិងសេរីភាពរបស់មាតុប្រទេស។