![]() |
| លោក To Huy Rua(ស្តាំ)ទទួលជួបជាមួយលោក Yuki Hatoyama (រូបថតៈtohuyrua.net) |
(VOVworld)-នារសៀលថ្ងៃទី២០មិនានៅទីស្នាក់ការមជ្ឈឹមបក្ស លោក To Huy Rua សមាជិកការិយាល័យនយោបាយនិងជាប្រធានក្រុមសមាជិកសភាមិត្តភាពវៀតណាម
-ជប៉ុន បានទទួលជួបជាមួយក្រុមសមាជិកសភាជប៉ុនដឹកនាំដោយ លោក Yuki Hato
yamaអតីតនាយករដ្ឋមន្រ្តីជប៉ុននិងជាប្រធានសម្ព័ន្ធសមាជិកសភាមិត្តភាពជប៉ុន-វៀត
ណាម ដែលកំពុងមានដំណើរបំពេញទស្សន កិច្ចការងារនៅវៀតណាម។ នៅទីនេះ
លោក To Huy Rua បានអះអាងថា បក្ស រដ្ឋនិងប្រជាជនវៀតណាម ជានិច្ចកាល យក ចិត្តទុកដាក់នឹងការអភិវឌ្ឍន៌ទំនាក់ ទំនងវៀតណាម-ជប៉ុនដោយឥតឈប់ឈរ ដើម្បី
ផលប្រយោជន៌របស់ប្រជាជន នៃប្រទេសទាំងពីរ និងស្នើរដ្ឋសភាជប៉ុន បង្កើនជំនួយ
ODAសម្រាប់វៀតណាម។លោក Yuki Hatoyama ក៏បានអះអាងផងដែរថា ជប៉ុនមាន
ការយកចិត្តទុកដាក់ដល់ការអភិវឌ្ឍន៌ទំនាក់ទំនង“ដៃគូរយុទ្ធសាស្រ្តដើម្បីសន្តិភាព
និងភាពសម្បូរុងរឿងនៅទ្វីបអាស៊ី” ជាមួយវៀតណាមឲ្យកាន់តែស៊ីជំរៅ ចីរភាព។
លោកYuki Hatoyamaក៏អះអាងថែមទៀតថាជប៉ុនត្រៀមខ្លួនជាស្រេចជួយវៀតណាម
បណ្តុះបណ្តាប្រភពធនធានមនុស្សផ្ទេប្រគល់បចេ្ចវិទ្យាលើវិស័យនុយគ្ក្លេអ៊ែរបរិមាណូ
ផងដែរ៕








