logo

02/03/2023
វេជ្ជបណ្ឌិត Toan “ឆ្អឹង” ជាមួយនឹងបំណងប្រាថ្នានាំមកនូវសុភមង្គលជូនអ្នកជំងឺ
(VOVWORLD) - នៅមន្ទីរពេទ្យ Viet Duc សហការីនិងអ្នកជំងឺតែងតែ ហៅ លោកសាស្ត្រាចារ្យរង បណ្ឌិត គ្រូពេទ្យប្រជាជន Ngo Van Toan ដោយរហស្សនាមថា Toan "ឆ្អឹង"។ លោកគឺជាអ្នកជំនាញមួយរូបក្នុងចំណោមអ្នកជំនាញជួរមុខក្នុងវិស័យសាច់ដុំឆ្អឹងនិងវះកាត់ជួសជុលសន្លាក់នៅវៀត ណាម។ ជាមួយនឹងជំនាញរបស់ខ្លួន លោកវេជ្ជបណ្ឌិត Ngo Van Toan បាននាំមកនូវសុភមង្គលជូនអ្នកជំងឺជាច្រើន ជាពិសេសកុមារក្រីក្រដែលពិការអវយវៈពីកំណើត។ តាមរយៈសកម្មភាពពិនិត្យ និងវះកាត់ដោយឥតគិតថ្លៃនៃក្លឹប Sala ដែលលោកបានបង្កើតជាង ១២ ឆ្នាំមុន លោកវេជ្ជបណ្ឌិត Toan "ឆ្អឹង" រួមជាមួយកូនសិស្ស និងសហការីបាននាំមកនូវក្ដីសប្បាយរីករាយជូនអ្នកជំងឺកុមារជាច្រើននៅតាមបណ្ដាខេត្តព្រៃភ្នំភាគខាងជើង។


16/02/2023
ជួបសំណេះសំណាលជាមួយអ្នកផ្សាយសំឡេងជាភាសាបរទេសម្នាក់ដែល រួមចំណែករីកសាយភាយសារសន្តិភាពពីវៀតណាមទៅកាន់ពិភពលោក

(VOVWORLD) - ក្នុងប្រវត្តិសាស្ត្រជិត ៨០ ឆ្នាំនៃការបង្កើតនិងអភិវឌ្ឍរបស់វិទ្យុសំឡេងវៀតណាម (VOV) (១៩៤៥-២០២៣) អ្នកផ្សាយសំឡេងជាច្រើនរបស់វិទ្យុ ត្រូវបានផ្ដល់កិត្តិយសជាច្រើនលើកច្រើនសារ ដើម្បីបញ្ចេញព័ត៌មានអំពីឯកសារសំខាន់ៗរបស់បក្សនិងរដ្ឋ ដ៏មានតម្លៃប្រវត្តិសាស្ត្រ។ ក្នុងនោះ ត្រូវតែនិយាយដល់កិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ ១៩៧៣ ស្ដីពីការបញ្ចប់សង្គ្រាមនិងបង្កើតសន្តិភាពឡើងវិញនៅប្រទេសវៀតណាម។ ក្នុងវេលាប្រវត្តិសាស្ត្រនោះ អ្នកនិពន្ធ-អ្នកផ្សាយសំឡេង Minh Thu នៃកម្មវិធីផ្សាយសំឡេងជាភាសាបារាំង មានមោទនភាពដែលជាអ្នកផ្សាយសំឡេងម្នាក់ក្នុងចំណោមអ្នកផ្សាយសំឡេងរបស់ VOV ដែលរួមចំណែកជូនដំណឹងទៅកាន់ទស្សនិកជនពិភពលោកអំពីព្រឹត្តិការណ៍ដ៏សំខាន់នេះ។




26/01/2023
លោក Le Duc Tho - អ្នកដឹកនាំដែលមានទេពកោសល្យជាមួយនឹងកិច្ចចរចាប្រវត្តិសាស្ត្រនៅទីក្រុងប៉ារីស

(VOVWORLD) -  ក្នុងអស់មួយជីវិតបម្រើបដិវត្តន៍របស់ខ្លួន លោក Le Duc Tho អតីតប្រធានគណៈចាត់តាំងមជ្ឈិម បានចំណាយពេលច្រើនឆ្នាំធ្វើសកម្មភាពនៅសមរភូមិភាគខាងត្បូង ក្នុងរយៈពេលប៉ុន្មានឆ្នាំតស៊ូប្រឆាំងនឹងចក្រពត្តិអាមេរិក សង្គ្រោះ ជាតិ។ លោក Le Duc Tho ក៏បានកាន់តំណែងសំខាន់ៗជាច្រើនក្នុងបក្ស ហើយមានការរួមវិភាគទានយ៉ាងសំខាន់ក្នុងតួនាទីជាទីប្រឹក្សាពិសេសនៃក្រុមចរចាររបស់រដ្ឋាភិបាលវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ នៅសន្និសីទទីក្រុង ប៉ារីសឆ្នាំ ១៩៧៣ ស្តីពីការបញ្ចប់សង្គ្រាម និងស្តារសន្តិភាពឡើងវិញនៅវៀតណាម។




06/01/2023
តន្ត្រីករ Do Nhuan - អ្នកត្រួសត្រាយផ្លូវនៃតន្ត្រីបដិវត្តន៍វៀតណាម

(VOVWORLD) - តន្ត្រីករ Do Nhuan (១៩២២ - ១៩៩១) ត្រូវបានគេស្គាល់ដល់ថា ជាកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញបំផុតនៃខឿនតន្ត្រីបដិវត្តន៍វៀតណាម។ ក្នុងរយៈពេលជាង ៥០ ឆ្នាំនៅក្នុងអាជីពច្នៃប្រឌិតសិល្បៈរបស់ខ្លួន លោកបានបន្សល់ទុកមកនូវរតនសម្បត្តិតន្ត្រីដ៏សម្បូរបែប វិសេសវិសាល គួរឲ្យចាប់អារម្មណ៍ចំពោះមហាជន និងមានតម្លៃសិល្បៈខ្ពស់។ លោកក៏ត្រូវបានស្គាល់ដល់ថា ជាអគ្គលេខាធិការដំបូងគេ និងយូរជាងគេ (១៩៥៧-១៩៨៣) នៃសមាគមតន្ត្រីករវៀតណាម ហើយជាមនុស្សម្នាក់ក្នុងចំណោមមនុស្ស ៥ នាក់ដំបូងដែលទទួលបានពានរង្វាន់ហូជីមិញផ្នែកអក្សរសាស្ត្រសិល្បៈក្នុងឆ្នាំ ១៩៩៦។




23/12/2022
Sity Hara - ស្ត្រីជនជាតិចាមអស់ពីចិត្តសម្រាប់ការងារសុខុមាលភាពសង្គម

(VOVWORLD) - Sity Hara ស្ត្រីជនជាតិចាមកាន់សាសនាឥស្លាមម្នាក់ មកពីឃុំ Khanh Hoa ស្រុក Chau Phu ខេត្ត An Giang ធ្លាប់ទៅសិក្សារៀនសូត្រនៅប្រទេសម៉ាឡេស៊ី ជំនាញផ្នែកសង្គមសាស្ត្រ-មនុស្សសាស្ត្រ។ យ៉ាងណាមិញ ក្រោយរយៈពេល ៤ ឆ្នាំ ជាមួយនឹងសេចក្ដីស្នេហាជាតិ យ៉ាងអស់ពីចិត្តដើម្បីសហគមន៍ អ្នកស្រីបានសម្រេចចិត្តវិលត្រឡប់ទៅវៀតណាមវិញ ដើម្បីរួមចំណែកទាំងកម្លាំងកាយចិត្តរបស់ខ្លួននិងប្រាជ្ញាសម្រាប់ស្រុកកំណើតនិងសហគមន៍ជនជាតិចាមនៅខេត្ត An Giang។ ក្នុងនាមជាសមាជិកគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម អនុប្រធានគណៈកម្មាធិការសប្បុរសធម៌ គណៈ កម្មាធិការតំណាងសហគមន៍ឥស្លាមខេត្ត An Giang អ្នកស្រី Sity Hara បានកៀរគរថវិការាប់សិបពាន់លានដុងដើម្បីជួយឧបត្ថម្ភជនក្រីក្រ អ្នកដែលមានស្ថានភាពលំបាក កសាងផ្ទះមហាសាមគ្គី ផ្ទះមេត្តា និងមូលនិធិអាហារូបករណ៍។


វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត