logo


09/12/2021
លោក Vu Huu Le - អ្នកច្នៃប្រឌិតរបស់កសិករ
(VOVWORLD) - លោក Vu Huu Le នាយកក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត មេកានិច សាងសង់និងដំឡើង Hong Ha ទីក្រុង Yen Bai ជាបុគ្គលមួយនាក់ក្នុងចំណោមបុគ្គលឆ្នើមចំនួន៦នាក់ ដែលទើបបានលើកតម្កើងនៅកម្មវិធី ភាពរុងរឿងវៀតណាម ឆ្នាំ២០២១ ដោយមានស្នាដៃឆ្នើមៗក្នុងការធ្វើពលកម្ម ផលិតកម្ម; ការច្នៃប្រឌិតដោយឥតឈប់ឈរ ហ៊ានគិតហ៊ានធ្វើហ៊ានលះបង់ រួមចំណែកយ៉ាងសក្តិសមដល់ការអភិវឌ្ឍរបស់ប្រទេសជាតិ។ នៅខេត្ត Yen Bai លោកត្រូវបានមនុស្សរាល់គ្នាស្គាល់ដល់ដោយការជក់ចិត្តស្រាវជ្រាវ ផលិតម៉ាស៊ីន ឧបករណ៍កសិកម្មសម្រាប់បម្រើការធ្វើយន្តូបនីយកម្មក្នុងវិស័យកសិកម្ម រុក្ខកម្ម។





04/11/2021
សេនាជនដែលធ្វើការអស់ពីចិត្តសម្រាប់ការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

(VOVWORLD) - លោក Nguyen Hoang Tuan មេបញ្ជាការកងអនុសេនាតូចអចិន្រ្តៃយ៍ ចំណុះបញ្ជាការដ្ឋានយោធាទីក្រុង Ca Mau ក្នុងអំឡុងពេលច្រើនឆ្នាំកន្លងមក ជានិច្ចកាលខិតខំប្រឹងប្រែងដោយអស់ពីកម្លាំងកាយចិត្តដើម្បីសម្រេចភារកិច្ចធានាសន្តិសុខ សណ្ដាប់ធ្នាប់នៅមូលដ្ឋាន។ ថ្មីៗនេះ នៅពេលដែលលោក Tuan ត្រូវបានប្រគល់ភារកិច្ចជាច្រើនក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ-១៩ លោកបានខិតខំប្រឹងប្រែងជំនះ ពុះពារលើគ្រប់ការលំបាកគ្រប់បែបយ៉ាង ដើម្បីរួមចំណែកទៅក្នុងការងារប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាតនៃខេត្ត Ca Mau។ 



21/10/2021
លោកសាស្ត្រាចារ្យ Vu Khieu - អ្នកចាក់គ្រឹះលើការអភិវឌ្ឍនៃផ្នែកសង្គមវិជ្ជានិង សោភ័ណ្ឌវិជ្ជាវៀតណាម

(VOVWORLD) -  អ្នកប្រាជ្ញពហុទេពកោសល្យ មហាបញ្ញាវ័ន្តវៀតណាមនៃសម័យហូជីមិញ អ្នកចាក់គ្រឹះលើការអភិវឌ្ឍនៃផ្នែកសង្គមវិជ្ជានិងសោភ័ណ្ឌវិជ្ជាវៀតណាម... ហើយនៅតែមានកិត្តិនាមដ៏ថ្លៃថ្នូរជាច្រើនផ្សេងទៀត ដែលមជ្ឈដ្ឋានអ្នកប្រាជ្ញនិង ប្រជាជនប្រើប្រាស់ដើម្បីនិយាយអំពីលោកសាស្ត្រាចារ្យ Vu Khieu ជាទីគោរព។ លោកសាស្ត្រាចារ្យ Vu Khieu ត្រូវបានស្គាល់ដល់ជាអ្នកមានចំណេះដឹងយ៉ាង ជ្រៅជ្រះ ដួងចិត្តស្រស់ថ្លា ចរិតលក្ខណៈថ្លៃថ្នូរ និងបេះដូងមេត្តាករុណា។ លោកបានបន្សល់ទុកជូនប្រទេសជាតិនូវសំណង់ស្រាវជ្រាវដ៏ថ្លៃថ្លាលើវិស័យ ជាច្រើន។



07/10/2021
កំលោះជំនាន់ 9X អស់ពីចិត្តពីថ្លើមនឹងការងារស្ម័គ្រចិត្ត

(VOVWORLD) - ការផ្ទុះជម្ងឺរាតត្បាតកូវីដ ១៩ លើកទី៤ បានបណ្ដាលឲ្យជីវភាពរស់នៅ របស់ប្រជាជនជួបការលំបាកនិងភាពច្របូកច្របល់ជាច្រើន។ ក្នុងអំឡុងពេល កើតជម្ងឺរាតត្បាត លោក Nguyen Duy Anh កំលោះប្រសូត្រនៅឆ្នាំ១៩៩៥ ជា កម្មាភិបាលនៃក្រុមបង្ការប្រយុទ្ធប្រឆាំងនឹងបទល្មើស នគរបាលសង្កាត់ Long Hoa ខ័ណ្ឌ Binh Thuy ទីក្រុង Can Tho បានប្រើប្រាស់កម្មវិធីចល័ត Zalo Connect ដើម្បីតភ្ជាប់ហើយនាំយកទំនិញចាំបាច់ចែកជូនប្រជាជនដែលកំពុង ជួបការលំបាក។ ភាពក្លៀវក្លារបស់យុវជននេះបានទាក់ទាញសប្បុរសជន អង្គភាពជា ច្រើនស្ម័គ្រចិត្តរួមដៃជួយឧបត្ថម្ភដល់ប្រជាជន។



វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត