logo

01/07/2021
អ្នកសារព័ត៌មានស្រី VOV ដែលជក់ចិត្តនឹងផ្នែកព័ត៌មានអន្តរជាតិ

(VOVWORLD) - បញ្ហាក្ដៅគគុកលើពិភពលោក ឬព្រឹត្តិការណ៍អន្តរជាតិដែលផ្សាភ្ជាប់នឹងវៀត ណាម ក៏ដូចជារឿងរ៉ាវពាក់ព័ន្ធនានា គឺជាខ្លឹមសារមួយគួរឲ្យទាក់ទាញ ប៉ុន្តែក៏មាន លក្ខណៈរស៊ើបផងដែរ ដែលទាមទារឲ្យមានការយល់ដឹងយ៉ាងជ្រៅជ្រះរបស់អ្នក កាសែត នៅពេលសរសេរអត្ថបទស្ដីពីបញ្ហាទាំងនេះ។ នៅវិទ្យុសម្លេងវៀតណាម រាល់ប្រធានបទយ៉ាងដូច្នេះ ច្រើនតែត្រូវបានអនុវត្តន៍ដោយអ្នកកាសែត អ្នកសារព័ត៌ មានមួយចំនួនដែលមានបទពិសោធន៍ជាច្រើន។ ក្នុងឱកាសរំលឹកខួបទិវាសារព័ត៌មាន បដិវត្តន៍វៀតណាម ថ្ងៃទី២១ ខែមិថុនា សូមអញ្ជើញលោកអ្នកនាងនិងប្រិយមិត្តជួប សំណេះសំណាលជាមួយអ្នកកាសែតចំនួន២នាក់ក្នុងចំណោមនេះ។ នោះគឺអ្នកសារ ព័ត៌មានស្រី២នាក់ដែលកំពុងធ្វើការនៅការិយាល័យព្រឹត្តិការណ៍អន្តរជាតិ ចំណុះ គណៈកម្មាធិការព្រឹត្តិការណ៍ (VOV១)។


24/06/2021
លោក យ៉ាញ ចណ្ដា - អ្នកកាសែតជនជាតិខ្មែរត្រូវបានប្រគល់ជូនគ្រឿងឥស្សរិយយស សហប្រតិបត្តិការមិត្តភាពអន្តរជាតិ
(VOVWORLD) - ប្រសូត្រក្នុងគ្រួសារក្រីក្រមួយ កូនសិស្សប្រុសជនជាតិខ្មែរ យ៉ាញ ចណ្ដា នៅឃុំ Dai Tam ស្រុក My Xuyen ខេត្ត Soc Trang បានខិតខំប្រឹងប្រែងសឹក្សារៀនសូត្រ ទើបយកបានសញ្ញាប័ត្រនៃសាកលវិទ្យាល័យសង្គមវិទ្យានិងមនុស្សសាស្ត្រ ទីក្រុងហូជីមិញ។ បន្ទាប់ពីរៀនចប់ហើយទទួលការងារនៅទីភ្នាក់ងារសារព័ត៌មានវៀតណាម អ្នកកាសែតជនជាតិ ភាគតិចរូបនេះ មិនត្រឹមតែសម្រេចបានល្អភារកិច្ចនៅក្នុងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងមានការខិតខំប្រឹងប្រែងជាច្រើន ហើយក្លាយទៅជាគំរូឆ្នើម ដើម្បីអ្នកសារព័ត៌មានផ្សេងៗក្នុងតំបន់សិក្សារៀនសូត្រតាមទៀតផង។ 

17/06/2021
ស្ត្រីបង្រៀនហែលទឹកសម្រាប់កុមារត្រូវបានលើកតម្កើងដោយ Forbes វៀតណាម

(VOVWORLD) - នាពេលថ្មីៗនេះ ទស្សនាវដ្ដី Forbes វៀតណាមបានប្រកាសបញ្ជី ឈ្មោះស្ត្រីបំផុសគំនិតចំនួន២០នាក់ក្នុងឆ្នាំ២០២១ ដែលបានជ្រើស រើសដោយទស្សនាវដ្ដីនេះ។ ក្នុងបញ្ជីឈ្មោះនេះ មានលោកស្រី Tran Thi Kim Thia (លោកស្រី Sau Thia) អាយុ ៦៣ឆ្នាំ នៅឃុំ Hung Thanh ស្រុក Thap Muoi ខេត្ត Dong Thap។ លោកស្រីប្រកបអាជីពជាអ្នកលក់ ឆ្នោតចិញ្ចឹមជីវិត ប៉ុន្តែជាងមួយឆ្នាំមកនេះ លោកស្រីបានឈប់ រហូតដោយសារបញ្ហាសុខភាព។ ទោះជាយ៉ាងនេះក្ដី លោកស្រីនៅតែ រក្សាការបង្រៀនហែលទឹកដោយឥតគិតថ្លៃសម្រាប់កុមារ ដែល លោកស្រីបានផ្សាភ្ជាប់ក្នុងអំឡុងពេល១៧ឆ្នាំកន្លងមក។





20/05/2021
វីរពលករ Nguyen Trong Thai និងការរីកសុះសាយសេចក្ដីប្រាថ្នាជំនះលើជោគវាសនា

(VOVWORLD) - ក្នុងបរិយាកាសងងឺតឈឹងពោរពេញទៅដោយការលំបាកលំបិនក្នុងរ៉ែ ធ្យូងថ្ម មានគំរូធ្វើពលកម្មដ៏ឆ្នើមៗ ដូចជាចង្ក្រៀងក្នុងអណ្ដូងរ៉ែចែងចាំងពន្លឺនិង រីកសុះសាយភាពក្លៀវក្លានិងស្មារតីធ្វើពលកម្មទៅដល់ជាងរ៉ែទាំងអស់។ លោក Nguyen Trong Thai មេក្រុមផលិតកម្មការដ្ឋានស្ថាបនាមូលដ្ឋាន ១ នៃក្រុមហ៊ុន ធ្យូងថ្ម Ha Lam ខេត្ត Quang Ninh គឺជាគំរូមួយយ៉ាងដូច្នេះ។ គាត់តែងតែ សម្រេចយ៉ាងល្អប្រសើរនូវភារកិច្ចដែលត្រូវបានប្រគល់ជូន ដោយមានគំនិតផ្ដួច ផ្ដើមជាច្រើន បានចូលរួមចំណែកលើកកំពស់ប្រសិទ្ធភាពពលកម្ម ផលិតកម្ម។ ហេតុដូច្នេះ ជាងរ៉ែ Nguyen Trong Thai ទទួលបានប័ណ្ណសរសើរជាច្រើន និង កិត្តិនាម វីរពលករក្នុងយុគសម័យផ្លាស់ប្ដូរថ្មី។






15/04/2021
អ្នកដាំទាំពាំងឫស្សីប្រកបដោយជោគជ័យលើតំបន់ដីដែលជ្រាបទឹកប្រៃ

(VOVWORLD) - គំរូដាំទាំពាំងឫស្សីមានប្រជាប្រិយភាពបង្គួរនៅខេត្ត Ca Mau ប៉ុន្តែភាគច្រើនគឺ នៅតំបន់ទឹកសាបតែប៉ុណ្ណោះ។ ដោយមានបំណងចង់ស្វែងរកទិសដៅថ្មីសម្រាប់ តំបន់ដីដែលត្រូវជ្រាបទឹកប្រៃនោះ លោក Nguyen Trung Duc នៅទីរួមស្រុក Cai Nuoc បានទៅកាន់ខេត្ត Ben Tre សិក្សារៀនសូត្របទពិសោធន៍ ហើយបានដាំ ទាំពាំងឫស្សីប្រកបដោយជោគជ័យនៅលើតំបន់ដីដែលមានជីជាតិមិនអំណោយផលនៅមូលដ្ឋាន។ មិនត្រឹមតែប៉ុណ្ណោះទេ ដោយមានការខិតខំព្យាយាម កសិកររូបនេះ ថែមទាំងអភិវឌ្ឍន៍គំរូផ្សេងៗទៀតនៅលើតំបន់ដីរបស់ក្រុមគ្រួសារដើម្បីបង្កើនប្រាក់ ចំណូលទៀតផង។


វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត