(VOVWORLD) - កំណែទម្រង់ “Doi moi” (ផ្លាស់ប្តូរថ្មី) នៅវៀតណាម ដែលចាប់ផ្តើមបន្ទាប់ពីមហាសន្និបាតបក្សលើកទី ៦ (នាឆ្នាំ ១៩៨៦) នោះ ត្រូវបានគេស្គាល់ថាជាអព្ភូតហេតុមួយនៃការផ្លាស់ប្តូរជាមូលដ្ឋាននៃខឿនសេដ្ឋ កិច្ចសង្គមនិងមុខមាត់របស់ប្រទេសជាតិ។ ហើយអ្នកដែលបានចាក់គ្រឹះនិងបំផុសបុព្វហេតុមានចរិតលក្ខណៈបដិវត្តនេះ គឺលោក Truong Chinh (១៩០៧-១៩៨៨) ជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម (លើកទី ១៖ ១៩៤១ - ១៩៥៦, និងលើកទីពីរ ឆ្នាំ១៩៨៦)។