(VOVWORLD) - បវរកញ្ញាចក្រវាលវៀតណាមឆ្នាំ២០១៧, Top ៥ កំពូលបវរកញ្ញាចក្រវាលពិភពលោកឆ្នាំ២០១៨ H’Hen Nie នារីជនជាតិ E De មកពីភូមិ Sut M’dung ឃុំ Cu Sue ស្រុក Cu M’gar ខេត្ត Dak Lak បានក្លាយទៅជាមោទនៈរបស់ប្រជាជនវៀតណាមនិយាយរួមនិងជនជាតិ E De និយាយដោយឡែក។ វិលត្រឡប់មកស្រុកកំណើតវិញ បន្ទាប់ពីបានឆ្លងកាត់ការប្រឡងបវរកញ្ញាមក H’Hen Nie បានចំណាយប្រាក់រង្វាន់ភាគច្រើនសម្រាប់ធ្វើសកម្មភាពមនុស្សធម៌ ដោយនាងបានចាត់ទុកថា នេះជាការងារពោរពេញទៅដោយអត្ថន័យសម្រាប់សហគមន៍ និងភូមិស្រុករបស់ខ្លួន។