logo

វៀតណាមនិងកូរ៉េខាងត្បូងជំរុញទំានាក់ទំនងដៃគូយុទ្ធសាស្រ្ត

2012/3/28 | 10:52:32
(VOVworld)-នាថ្ងៃទី២៨មិនានាយករដ្ឋមន្រ្តីវៀតណាម
 Nguyen Tan Dung និងលោកជំទាវ រួមទាំងគណៈប្រ
តិភូរដ្ឋាភិបាលវៀតណាមចាប់ផ្តើមបណ្តាសម្មភាពនៃដំ
ណើរទស្សនកិច្ចជាផ្លូវការនៅកូរ៉េខាងត្បូងតាមសេចក្តី
អញ្ចើញរបស់ប្រធានា
ធិបតី Lee Myung-bakនិងលោកជំទាវ

ប្រធានាធិបតីកូរ៉េខាងត្បូង Lee Myung-bakទទួលនាយករដ្ឋមន្រ្តី
វៀតណាមNguyen Tan Dungនៅទីក្រុងសេអ៊ូលក្នុងក្តីសប្បាយរិករាយ
(រូបថតៈInternet)


(VOVworld)-នាថ្ងៃទី ២៨មិនា នាយករដ្ឋមន្រ្តីវៀតណាម Nguyen Tan Dung និង
លោកជំទាវរួមទាំងគណៈប្រតិភូរដ្ឋាភិបាលវៀតណាមចាប់ផ្តើមបណ្តាសម្មភាព
នៃដំណើរទស្សនកិច្ចជាផ្លូវការ នៅកូរ៉េខាងត្បូងតាមសេចក្តីអញ្ចើញរបស់ប្រធានា
ធិបតី Lee Myung-bak និងលោកជំទាវ។ នាព្រឹកថ្ងៃដ៏ដែលនៅវិមានប្រធានាធិបតី
កូរ៉ែខាងត្បូងនៅសេអ៊ូល នាយករដ្ឋមន្រ្តី Nguyen Tan Dung បានមានជំនួបសន្ទនា
ជាមួយប្រធានាធិបតី Lee Myung-bak។ ភាគីទាំងពីរ បានប្រមូលផ្តុំ ផ្លាស់ប្តូរ និង
ទទួលបានការយល់ដឹងរួមដ៏សំខាន់ ស្តីអំពីទិសដៅធំៗ ក៏ដូចជារាល់វិធានការ ជាក់ស្តែងសំដៅជម្រុញទំនាក់ទំនងដៃគូរយុទ្ធសាស្រ្តវៀតណាម កូរ៉េខាងត្បូង កាន់តែអភិវឌ្ឍន៌និងស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។

        នាយករដ្ឋមន្រ្តីNguyen Tan Dungនិងប្រធានាធិបតីLee Myung-bakបានឯក
ភាពថា បន្តការផ្លាស់ប្តូរគណៈប្រតិភូ និងការជួបប្រាស្រ័យ រវាងថ្នាក់ដឹកនាំនៃ
ប្រទេសទាំងពីរ សំដៅពង្រឹងនិងបង្កើនទំនុកទុកចិត្តនិងការយល់ដឹងគ្នាទៅវិញ
ទៅមក។

(រូបថតៈ Internet)

       
        ភាគីទាំងពីរ បានឯកភាពគ្នា ពង្រីកថែមទៀតទំនាក់ទំនងលើវិស័យសេដ្ឋកិច្ច
 វិនិយោគ និងបើកទូលាយទំនាក់ទំនងពាណិជ្ជកម្មដើម្បីបន្ថយជាជំហានៗ ការនាំ ចូលហួសកម្រិតរបស់វៀតណាមពីកូរ៉េខាងត្បូង។ ភាគីទាំងពីរក៏បានឯកភាពដែរថាៈ ឆាប់សម្រេចបែបបទដើម្បីដំណើការចរចារលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី FTA
ទ្វេភាគីវៀតណាម កូរ៉េខាងត្បូង។ ប្រធានាធិបតី Lee Myung-bak បានអះអាងថា៖ កូរ៉ែខាងត្បូងជានិច្ចកាលចាត់ទុកវៀតណាម ជាដៃគូសំខាន់ជួរមុខ អំពីសហប្រតិ បត្តិការអភិវឌ្ឍន៌និងវិនិយោគ។ភាគីទាំងពីរក៏ឯកភាពគ្នាបន្តនូវការបង្កើនសហការ
លើបណ្តាវេទិការអន្តរជាតិ។

        បន្ទាប់ពីការជួបសន្ទនា នាយករដ្ឋមន្រ្តី Nguyen Tan Dung និងប្រធានាធិបតី
Lee Myung-bak បានធ្វើជាកស្សិណសាក្សីពិធី ចុះហត្ថលេខាលើឯកសារ សហប្រ
តិបត្តិការមួយចំនួន។ប្រធានាធិបតី Lee Myung-bak និងលោកជំទាវ បានរៀបចំពិធី
ជប់លៀងទទួលនាយករដ្ឋមន្រ្តី Nguyen Tan Dungនិងលោកជំទាវនិងគណៈប្រតិភូ
ជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមផងដែរ៕

TAG
Nguyen Tan Dung Lee Myung-bak កូរ៉ែខាងត្បូង សេអ៊ូល ដៃគូរយុទ្ធសាស្រ្ត


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត