logo

វៀតណាមរួមវិភាគទានសំខាន់ក្នុងការកសាងសហគមន៍អាស៊ាន។

2012/4/5 | 08:21:19
ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នក​ព័ត៌មាន​ក្រោយពេលបញ្ជប់
សន្និសីទ រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh
Minh សមាជិកគណៈប្រតិភូវៀតណាមដែលចូលរួម
សន្និសីទបានអះអាងថា វៀតណាម​បានរួមចំណែក យ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន។
រដ្ឋមន្ត្រីការបរទេសវៀតណាម Pham Binh Minh បានអះអាងថា វៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងការកសាងសហគមន៍អាស៊ាន។

(VOV)-ដូចនឹងព័ត៌មានដែលយើងខ្ញុំបានផ្សាយហើយថា សន្និសីទជាន់ខ្ពស់
អាស៊ាន​លើកទី​២០បានបិទនាថ្ងៃទី៤មេសានៅរាជធានីភ្នំពេញ-កម្ពុជា។ ឆ្លើយសម្ភាសមជ្ឈដ្ឋានអ្នក​ព័ត៌មាន​ក្រោយពេលបញ្ជប់សន្និសីទ រដ្ឋមន្ត្រី
ការបរទេសវៀតណាម Pham Binh Minh សមាជិកគណៈប្រតិភូវៀតណាម ដែលចូលរួមសន្និសីទបានអះអាងថា វៀតណាម​បានរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសហគមន៍អាស៊ាន។ តាមរដ្ឋមន្ត្រី Pham Binh Minh ថាបន្ត
ទឹសស្លោក “ម្ចាស់ការ សកម្មនិងមានការទទួលខុសត្រូវ” នៅ​សន្និសីទ​លើក នេះគណៈប្រតិភូវៀតណាមដឹកនាំដោយនាយករដ្ឋមន្ត្រី Nguyen Tan Dung បានមានការរួមវិភាគទានសំខាន់ទៅក្នុងបណ្ដាចំណុចអាទិភាពរបស់អាស៊ាន​និងដំបន់ក៏ដូចជាក្នុងការបង្កើនសាមគ្គភាពអាស៊ាន។ “យើងបានរួមចំណែករាល់វិធានការជាក់ស្ដែងដើម្បីអនុវត្តដំណើរការកសាង​សហគមន៍អាស៊ាននាឆ្នាំ២០១៥។ ពិសេសគឺយកចិត្តទុកដាក់ដល់បណ្ដា​
គំរោងការ​តភ្ជាប់ក្នុងដំបន់។ ទីពីរគឺយើងបានរួមចំណែកក្នុងការបង្កើនតួនាទី
ស្នូលរបស់​អាស៊ាន ក្នុងនោះជំរុញយន្តការដែលមានស្រាប់ដូចជា ARF ក៏ដូច
ជាបង្កើន​កិច្ច​សហប្រតិបត្តិការជាមួយបណ្ដាប្រទេសដៃគូរ។ បញ្ហាទី៣គឺ
យើងបានរួម​ចំណែក​រាល់វិធានការបង្កើនតួនាទីរបស់អាស៊ានក្នុងការរក្សា
សន្តិភាព ស្ថិរភាពក្នុងដំបន់ ពិសេសគឺចំពោះបញ្ហាសមុទ្រខាងកើត។ យើង ក៏ស្នើរវិធានការបង្កើនការប្រើប្រាស់​ទន្លេមេគ្គងដ៏ស្ថិរភាពចីរភាពផងដែរ៕”
TAG
វៀតណាម/រដ្ឋមន្ត្រីការបរទេស/អាស៊ាន/សន្និសីទ/គណៈប្រតិភូ


ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត