២ឆ្នាំក្រឡេកមើលលើនិទាឃរដូវអារ៉ាប់
15/01/2013 08:04
ជាង២ឆ្នាំបានកន្លងផុតទៅហើយតាំងពីពេលចលនា និទាឃរដូវអារ៉ាប់ផ្ទុះឡើងធ្វើឲ្យកក្រើតញ័រពិភពឥស្លាម។ ផ្ទុយទៅនឹងបំណង់នាគ្រាដំបូង អ្វីៗដែលចលនានេះបន្សល់ ទុកនៅប្រទេសនានាក្នុងដំបន់មជ្ឈឹមបូពា៏និងអាហ្រ្វី្ក ខាងជើង គឺអស្ថិរភាពខាងនយោបាយ ការបែកបាកជ្រាលកជ្រៅក្នុងសង្គមនិងការធ្លាក់ចុះខាង សេដ្ឋកិច្ច។

បាតុករប្រឆាំងប្រធានាធិបតី នៅក្រុងគែ(ររូបថត: Internet) Vovworld-ក្រោយរយះពេលជាង២ឆ្នាំក្នុងទៅស្ថានភាពនយោបាយសង្គមនៃបណ្តា ប្រទេសនៅមជ្ឈឹមបូពា៏និងអាហ្រ្វី្ក ខាងជើងនៅអស្ថិរភាពការបែកបាកគ្នានិងការខ្វែង គំនិតតុលសម្ព៏ន្ឋនិងសាសនា។នៅប្រទេសជាច្រើនប្រជាជនធ្វើបាតុកម្មដោយទាម ទារច្រានចោលរដ្ឋាភិបាលថ្មី។គេចាត់ទុកថា៖រដ្ឋាភិបាលថ្មីមិនបង្កើតបានការប្រែប្រួល សកម្មណាសោះ។ ម៉្យាងទៀតគេបានប្រឈមមុខដាក់គ្នាដើម្បីការពារយុត្តិធម៏និងប្រជាធិប-តេយ្យ។ប្រការនេះបានធ្វើឲ្យស្ថានភាពនៅមជ្ឈឹមបូពា៏និងអាហ្រ្វី្ក ខាងជើងក្លាយទៅជាច្របុក ច្របល់និងក្លាយទៅជាចំណុចទាក់ទាញការយកចិត្តទុកដាក់ពីសាធារណះមតិពិភព លោក។និង អេហ្ស៊ីបជាឧទាហរណ៍១។ការធ្វើបាតុកម្មបានប្រព្រឹតទៅជាប្រចាំកាលពី ពេលប្រធានាធិបតី Hosni Mubarak ត្រូវផ្តួលរំលំរងផលប៉ះពាល់ដ៍ធ្ចន់ធ្ងរដល់ ផ្នែក សេដ្ឋកិច្ចនិងផ្នែកទេសចរណ៍នៃប្រទេសនេះ។ ស៊ីរីក៏ជាប្រទេសត្រូវបានរំលឹកដល់ជាច្រើនបំផុតដោយសារឥទ្ធពលដ៏ធ្ងន់ធ្ងពីនិទាឃៈ រដូវអារ៉ាប់។ ស្ថានភាពជំលោះរវាងកំលាំងគាំទ្រប្រធានាធិបតី Basa Al Assad និងភាគី ប្រឆាំងឡើងជណ្ដើរដែលធ្វើឲ្យមនុស្សជាង៤២ពាន់នាក់ត្រូវស្លាប់។ ភាពទាន់ច្រកក្នុង សង្គ្រាមស៊ីវិលបានធ្វើឲ្យស៊ីរីបន្តជាសមរភូមិនៃជំលោះជាតិសាសន៍និងការដណ្ដើម ឥទ្ធពលរបស់បណ្ដាមហាអំណាចនៅដំបន់និងលើពិភពលោក។ ជីវភាពរស់នៅរបស់ ប្រជាជនកាន់តែអាក្រក់ទៅៗ។អ.ស.បបានព្រមានថា៖គ្រោះអាសន្ន អត់ឃ្លាននៅស៊ីរី អាចធ្វើឲ្យជនប្រមាណ១លាននាក់ខ្វះស្បៀងអាហារក្នុងរដូវរងានេះ។ក្នុងពេលនោះ ប្រជាជនស៊ីរីរាប់លាននាក់ត្រូវចាកចេញពីស្រុកកំណើតភៀសខ្លួនទៅរស់នៅប្រទេស ជិតខាង។ កូដកម្មនៅអេហ្ស៊ីប (រូបថត: Internet) ស្ថានភាពនៅលីប៊ីក៍គ្មានអ្វីភ្លឺស្វាងជាងដែរ។ ទោះបីប្រទេសនេះបានរៀបចំការបោះ ឆ្នោតប្រជាធិបតេយ្យជាលើកដំបូងគិតតាំងពីពេលលោកGaddafi ត្រូវផ្ដួលរំលំក្តី ប៉ុន្តែ ការដណ្ដើមសិទ្ធិអំណាចរវាងរដ្ឋាភិបាលថ្មីនាបច្ចុប្បន្ននិងកំលាំងប្រដាប់អាវុធរាប់រយ ក្រុមបន្តរារាំងដំណើរការឆ្ពោះទៅស្ថិរភាពនៅលីប៊ី។ ជាងនេះទៅទៀតគឺករណីវាយ ប្រហារទៅលើអាគ៌ាកុងស៊ុលអាមេរិកប្រចាំនៅ Benghazi បានធ្វើឲ្យជនអាមេរិក៤ នាក់ត្រូវស្លាប់រួមមានឯកអគ្គរដ្ឋទូត Chris Stevens នាថ្ងៃទី១១កញ្ញាឆ្នាំ២០១២ ជា សក្ខីភាពនៃអស្ថិរភាពក្រោយការផ្ដួលរលំរដ្ឋអំណាច Gaddafi ជាការដែលអាមេរិកមិន អាចប៉ាន់ស្មានមុនក្នុងពេលបំផុសឡើងនិទាឃៈរដូវអារ៉ាប់។នៅកន្លែងចាប់ផ្ដើមរបស់ ចលនានិទាឃៈរដូវអារ៉ាប់ Tunisia ក៏កំពុងត្រូវប្រឈមមុខនឹងគ្រោះអាសន្នអស្ថិរភាព អត្រាបាត់អាជីពបានកើនឡើង អំពើពុករលួយរីករាលដាលនិងការអភិវឌ្ឍន៍យ៉ាងខ្លាំង ក្លានៃបណ្ដាអង្គការឥស្លាមជ្រុលនិយម។ របាយការណ៍ដែលមូនិធិរូបីយះវត្ថុអន្តរជាតិប្រកាសនាពេលថ្មីៗនេះបានសឲ្យឃើញ ថា៖ខឿនសេដ្ឋកិច្ចភាគច្រើននៅ មជ្ឈឹមបូពា៏និងអាហ្រ្វី្កខាងជើងក្នុងឆ្នាំ១០១៣នឹងមាន ភាពយឺតយ៉ាវក្នុងការស្តារឡើងវីញនិងអត្រាអតិផរណាខ្ពស់ទៀតផង។ ក្រឡេកមើលលើអ្វីៗដែលបានកើតមានឡើងជាពិសេសក្នុងឆ្នាំ២០១២អ្នកវិភាគជា ច្រើននាក់ពិនិត្យថា៖ក្នុងឆ្នាំ២០១៣នេះនឹងគ្មានក្តីសង្ឃឹមភ្លឺស្វាងជាច្រើនសំរាប់ អេហ្ស៊ីប Sy ri Tunisiឬ Lybi ទេ។បណ្តាប្រទេសនេះនៅអស្ថិរភាពនិងការបែកបាក់គ្នាតទៅទៀត៕
Related








