VOV WorldVOV World
ជំរុញដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តន៍គោលដៅសេដ្ឋកិច្ចដោយជោគជ័យ
15/04/2026 10:49
[VOVWORLD] - រដ្ឋាភិបាលវៀតណាម អាណត្តិឆ្នាំ ២០២៦-២០៣១ ទើបតែបានបង្ហាញមុខ ដែលមិនត្រឹមតែជាការផ្លាស់ប្តូរខាងបុគ្គលិកប៉ុណ្ណោះទេ ថែមទាំងបើកការរំពឹងទុកសម្រាប់ការគ្រប់គ្រងក្នុងដំណាក់កាលថ្មី ដែលស្មារតីធ្វើសកម្មភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវបានដាក់ជាចំណុចកណ្តាល។
ជំរុញដំណោះស្រាយយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តន៍គោលដៅសេដ្ឋកិច្ចដោយជោគជ័យ
260415_tsct_am.jpg រដ្ឋាភិបាលវៀតណាមអាណត្តិ ២០២៦-២០៣១ ប្តេជ្ញាជំរុញដំណោះស្រាយដើម្បីអនុវត្តន៍គោលដៅសេដ្ឋកិច្ចដោយជោគជ័យ។ (រូបថត៖ VGP) នៅក្នុងសប្តាហ៍ដំបូង សារពីរដ្ឋាភិបាលថ្មី ត្រូវបានបញ្ជាក់យ៉ាងច្បាស់លាស់៖ គ្មានការស្ទាក់ស្ទើរ គ្មានការរង់ចាំ ប៉ុន្តែត្រូវចាប់ផ្ដើមធ្វើសកម្មភាពភ្លាមៗដើម្បីដោះស្រាយបញ្ហាជាក់ស្តែង ជាពិសេសការជំរុញដំណោះស្រាយនានា ដើម្បីធានាបាននូវគោលដៅកំណើនសេដ្ឋកិច្ច។ កិច្ចប្រជុំដំបូងរបស់រដ្ឋាភិបាល ក្រោមអធិបតីភាពរបស់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានផ្តោតលើការដោះស្រាយ “ចំណុចជាប់គាំង” ចាប់ពីការបញ្ចេញទុនវិនិយោគសាធារណៈ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច រហូតដល់ការជំរុញកម្លាំងចលករថ្មីៗសម្រាប់កំណើន។
TAG
VOV/VOVWORLD/រដ្ឋាភិបាល/វៀតណាម/អាណត្តិថ្មី/ដំណោះស្រាយ/សេដ្ឋកិច្ច/កំណើន/២ខ្ទង់