ពង្រីកប្រភពកំលាំងជនវៀតណាមនៅឯបរទេសក្នុងការកសាងប្រទេសជាតិ។
26/09/2012 08:34
VOV-ជាមួយបរិមាណជនជាង៤លានអ្នករស់នៅនៅ ឯបរទេសនិងដំបន់ដែនដីជាង១០០លើពិភពលោក សហគមន៍ជនវៀតណាមនៅឯបរទេសជាផ្នែកមួយ មិនអាចកាត់ផ្ដាច់ចេញពីប្រទេសជាតិនិងប្រជាជាតិ។ ជាមួយប្រធានបទ “ទស្សនវិស័យដល់ឆ្នាំ២០២០-សហគមន៍ជនវៀតណាមនៅឯបរទេសធ្វើសមាហរណកម្មនិងអភិវឌ្ឍន៍ជាមួយប្រទេសជាតិ” សន្និសីទស្ដីពីជនវៀតណាមនៅឯបរទេសលើកទី២ត្រូវបានប្រព្រឹត្តចាប់ ពីថ្ងៃទី២៦ដល់៣០កញ្ញាឆ្នាំ២០១២នៅទីក្រុងហូជីមិញសំដៅបន្តពង្រីកប្រសិទ្ធភាពនូវកំលាំងរបស់សហគមន៍ជនវៀតណាមនៅឯបរទេសក្នុងរយៈពេលខាងមុខ។

សន្និសីទកាសែតស្ដីពីសន្និសីទស្ដីពីជនវៀតណាមនៅឯបរទេសលើកទី២ VOV-ក្រោយរយៈពេល៣ឆ្នាំគិតតាំងពីសន្និសីទជនវៀតណាមនៅឯបរទេសលើកទី១ត្រូវបានរៀបចំឡើងនាខែវិច្ឆកាឆ្នាំ២០០៩មក សហគមន៍ជនវៀតណាម នៅឯបរទេសបានអភិវឌ្ឍន៍ជាបន្តបន្ទាប់និងរីកធំធាត់ទាំងគុណភាពនិងបរិមាណ។ អំពីបរិមាណ ជនវៀតណាមជាច្រើនប្រទេសក្រៅកើនខ្លាំង។ គិតដល់ឥឡូវនេះ ចំនួនជនវៀតណាម នៅឯបរទេសឡើងដល់៤លាននាក់។ អំពីគុណភាព ជនវៀត ណាមនៅឯបរទេសត្រូវបានវាយតំលៃជាសហគមន៍ជនវ័យក្មេងមានសក្ដានុភាព អំពីវិនិយោគអាជីវកម្ម។ ជនមួយចំនួនមានកេរ៌្តឈ្មោះនិងកិត្យានុភាពត្រូវបានប្រទេសសាម៉ីលើកដម្កើង។ លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីការបរទេស វៀតណាមបានអះអាងថា៖ “ត្រូវនឹងស្មារតីសេចក្តីសំរេចចិត្តលេខ៣៦របស់ការិយាល័យនយោបាយអំពីកិច្ចការជនវៀតណាមនៅឯបរទេស សហគមន៍ជនវៀតណាមនៅឯបរទេសមិនត្រឹមតែជាផ្នែកមួយមិនអាចកាត់ផ្ដាច់ចេញពីប្រជាជាតិវៀតណាម ជនវៀតណាម នៅឯបរទេសជាប្រភពកំលាំងសំខាន់ក្នុងការកសាងប្រទេសជាតិ។ ការរួមចំណែក របស់ជនរួមជាតិក្នុងប៉ុន្មានឆ្នាំកន្លងទៅ និយាយរួមក្នុងវិស័យរូបីយវត្ថុ គឺឆ្នាំក្រោយ កើនជាងឆ្នាំមុនប្រមាណ១០ដល់១៥%។ គិតមកដល់ឆ្នាំ២០១១បានមានចំនួន ប្រាក់ប្រមាណ៩ពាន់២រយលានដុល្លារអាមេរិកជារូបីយវត្ថុបានហូរចូលក្នុងប្រទេស។” ដល់ឥឡូវនេះមានកំរោងការវិនិយោគប្រមាណជាង៣ពាន់៥រយគំរោងរបស់ ជនវៀតណាមនៅឯបរទេសវិនិយោគក្នុងប្រទេសជាមួយចំនួនទុនសរុបជាប្រាក់ប្រមាណ៨ពាន់៤រយលានដុល្លារអាមេរិក ដែលមានអត្ថន័យសំខាន់អំពីផ្នែក សេដ្ឋកិច្ចសង្គម រួមចំណែកផ្ទាល់ក្នុងការកាត់បន្ថយភាពក្រីក្រដោះស្រាយការងារ ធ្វើនិងអភិវឌ្ឍន៍ប្រទេសជាតិ។ ចំពោះតម្រូវការអភិវឌ្ឍន៍និងសមាហរណកម្មដែលបក្សរដ្ឋបានដាក់ចេញរួម ជាមួយការរីកធំធាត់ដោយឥតឈប់ឈររបស់សហគមន៍ជនវៀតណាមនៅ ឯបរទេស ការងារអំពីជនវៀតណាមនៅឯបរទេសក្នុងរយៈពេលខាងមុខគឺសំដៅពង្រីកសក្ដានុភាពឧត្តមភាពរបស់អាណិកជនបន្ថយការលំបាកឧបសគ្គដែលប្រជាជនកំពុងជួបប្រទះដើម្បីឆ្លៀតល្អបំផុតប្រភពកំលាំងដ៏ថ្លៃថ្លានេះសំរាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមពីឥឡូវដល់ឆ្នាំ២០២០និងដំណើរការសមាហរណកម្មលើគ្រប់វិស័យរបស់ប្រទេសជាតិ។ លោក Nguyen Thanh Son អនុរដ្ឋមន្ត្រីការបរទេសវៀតណាមបានឲ្យដឹងថា៖ “របបគោលនយោបាយទាំងឡាយដែលយើងកំពុងមានគឺបានលើកទឹកចិត្ត និងចលនាសហគមន៍ជនវៀតណាមនៅឯបរទេសដ៏ធំធេង ពីច្បាប់សញ្ជាតិ ច្បាប់លំនៅដ្ឋាននៅដល់ច្បាប់ចេញចូលក្រៅប្រទេស។ ខ្ញុំចាត់ទុកថារាល់ការរាំង ស្ទះចំពើប្រជាជននាបច្ចុប្បន្នគឺលក្ខណៈក្នុងច្បាប់វិនិយោគក្នុងប្រទេស។ មាន កំរោងការជាច្រើន ប្រជាជនវិនិយោគទុន១០០%ប៉ុន្តែជួបការលំបាកក្នុងពេល អនុវត្ត។ ដូច្នេះខ្ញុំចាត់ទុកថា ក្នុងរយៈពេលខាងមុខបើចង់ទាក់ទាញបានប្រភព កំលាំងរបស់សហគមន៍ជនវៀតណាមនៅឯបរទេស ភារកិច្ចសំខាន់បំផុតរបស់ យើងខ្ញុំគឺអនុវត្តសេចក្តីសំរេចចិត្តលេខ៣៦អំពីការងារជនវៀតណាមនៅ ឯបរទេសដោយបណ្ដាឯកសារកំណត់ច្បាប់របស់រដ្ឋដើម្បីទាក់ទាញមានប្រសិទ្ធភាព ជាងប្រភពកំលាំងរបស់ប្រជាជនជាមួយបុព្វហេតុកសាងប្រទេសជាតិនិងក្នុង ពេលនោះមនោសញ្ជេតនារបស់ប្រជាជនចំពោះប្រទេសជាតិនឹងកាន់តែជ្រាល ជ្រៅជាងទៀត។” សន្និសីទជនវៀតណាមនៅឯបរទេសលើកទី២ជាឱកាសដើម្បីសហគមន៍ ជនវៀតណាមនៅឯបរទេសឃើញការផ្លាស់ប្តូរពីមួយថ្ងៃទៅមួយថ្ងៃរបស់ស្រុក កំណើតបន្ថែមការជឿជាក់ទៅលើបក្សរដ្ឋនិងបានចូលរួមផ្ទាល់ក្នុងបណ្ដាការងារ សំខាន់របស់ប្រទេសជាតិ។ ទន្ទឹមនឹងនោះ សន្និសីទក៏ជួយឲ្យស្ថាប័នមាន សមត្ថកិច្ចវាយតំលៃបានគ្រប់គ្រាន់ជាងជាក់ស្ដែងជាងអំពីស្ថានភាពសហគមន៍ នាបច្ចុប្បន្ន តួនាទីរបស់សហគមន៍ក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ ប្រទេសជាតិនិងក្នុងកិច្ចការពារឯករាជ្យបូរណភាពដែនដីដ៏ពិសិទ្ធរបស់ប្រជាជាតិ។ ពីនោះដាក់ចេញរាល់គោលនយោបាយវិធានការដើម្បីសហគមន៍កាន់តែស្ថិរភាព អភិវឌ្ឍន៍សមាហរណកម្មទៅក្នុងសង្គមប្រទេសស្នាក់នៅបន្តឆ្ពោះទៅស្រុកកំណើត រួមកំលាំងជាមួយប្រជាជនទូទាំងប្រទេសចូលរួមការងារសំខាន់និងរួមដំណើរជា មួយប្រទេសជាតិចំពោះការសាកល្បងដ៏ធំធេងក្នុងដំណើរការសមាហរណកម្មនិង អភិវឌ្ឍន៍៕
Related








