VOV WorldVOV World
បើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-ចិន
13/04/2026 09:11
[VOVWORLD] - តបតាមការអញ្ជើញរបស់អគ្គលេខាបក្ស ប្រធានរដ្ឋចិនលោក ស៊ី ជីនពីងនិងភរិយា អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់​វៀតណាម បានអញ្ជលញ​បំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៧ ខែមេសា។ ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ សម្រាប់ប្រទេសទាំងពីរ ដោយបើកចេញជំពូកថ្មីមួយសម្រាប់ទំនាក់ទំនងវៀតណាម-ចិន។
បើកចេញជំពូកថ្មីមួយក្នុងទំនាក់ទំនងវៀតណាម-ចិន
នេះគឺជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋ លោក តូ ឡឹម បន្ទាប់ពីវៀតណាមបានរៀបចំរួចជាស្រេចតំណែងថ្នាក់ដឹកនាំនៅក្នុងសម័យប្រជុំលើកទីមួយនៃរដ្ឋសភានីតិកាលទី ១៦។ ទន្ទឹមជាមួយគ្នានោះ នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោកតូ ឡឹម ទៅកាន់ប្រទេសចិន បន្ទាប់ពីមហាសន្និបាតលើកទី ១៤ នៃបក្សកុម្មុយនិស្តវៀតណាម។ ដំណើរទស្សនកិច្ចនេះគឺជាសកម្មភាពការទូតទ្វេភាគីដ៏សំខាន់បំផុតរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ វៀតណាមនិងចិននៅឆ្នាំនេះ  ធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិន ចិន-វៀតណាម ដែលមានអនាគតរួមគ្នា ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រនៅក្នុងដំណាក់កាលថ្មី។ 13.4-tsct_am-anh_1_-_copy.jpg ដំណើរទស្សនកិច្ចនេះមានអត្ថន័យសំខាន់ ដោយបើកចេញជំពូកថ្មីមួយសម្រាប់ទំនាក់ទំនងវៀតណាម-ចិន។ រូបថត៖ qdnd.vn
TAG
VOV/VOVWORLD/បើកចេញជំពូកថ្មីមួយ/ទំនាក់ទំនងការទូរ​/វៀតណាម/ចិន

More