VOV WorldVOV World
ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ វៀតណាមនឹងជាសមាជិកសក្តិសមមួយ
14/11/2013 08:41
Vovworld-វៀតណាមបានក្លាយទៅជាសមាជិកក្រុមប្រឹក្សា សិទ្ធិមនុស្ស​អង្គការ​​សហប្រជាជាតិនិងចាប់ផ្ដើមអាណត្តិ សកម្មភាព៣ឆ្នាំ ២០១៤-២០១៦ នាថ្ងៃ​ដើម​ដំបូង​ឆ្នាំ២០១៤ ខាងមុខ។ ការដែលវៀតណាមជាប់ឆ្នោតជាសមាជិកក្រុម​ ប្រឹក្សា​សិទ្ធិ​មនុស្សជាមួយសំលេងគាំទ្រខ្ពស់បំផុតក្នុងការបោះឆ្នោតរបស់អង្គការ​ សហប្រជា​ជាតិនាថ្ងៃទី១២វិច្ឆិកាឆ្នាំ២០១៣ បានបង្ហាញទំនុកទុកចិត្តរបស់​ សហគមន៍​អន្តរជាតិ​ចំពោះសមិទ្ធិសិទ្ធិមនុស្សរបស់វៀតណាម ទន្ទឹមនឹងនោះនាំ​ មក​ឲ្យ​វៀតណាមឱកាស​ជំរុញការខំប្រឹងប្រែងធានាសិទ្ធិមនុស្សលើទូទាំង​ ពិភពលោក។
ចូលរួមក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៖ វៀតណាមនឹងជាសមាជិកសក្តិសមមួយ
បណ្ដាប្រទេសបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ​ (VOV)         Vovworld-ការដែលវៀតណាមក្លាយទៅជាសមាជិករបស់ក្រុមប្រឹក្សា​សិទ្ធិ​មនុស្សអង្គការសហប្រជាជាតិជាលើកដំបូងជាកត្តិយសដ៏ធំធេងរបស់វៀតណាម។​ កត្តិយស​នេះ​កាន់តែធំធេងជាងទៀតក្នុងពេលដែលការគាំទ្រសំរាប់វៀតណាមនៅ កំរិត​ខ្ពស់បំផុត​ក្នុង​ចំណោមប្រទេសឈរឈ្មោះជាបេក្ខជនលើកនេះ។ លទ្ធផល​ បោះឆ្នោតបានសឲ្យ​ឃើញ​ថា​សហគមន៍អន្តរជាតិបានជឿជាក់ទៅលើវៀតណាម ផ្ដើមចេញពីការខំប្រឹង​ប្រែងធានាសិទ្ធិមនុស្សដែលវៀតណាមបានស្វិតស្វាញ អនុវត្តក្នុងរយៈពេលកន្លងមក។