គណះរដ្ឋមន្រ្តីថ្មីរបស់ជប៉ុនឈរនៅចំពោះមុខការលំបាកខាងសេដ្ឋកិច្ចនិង កិច្ចការបរទេស។
18/12/2012 08:28
ដូចការព្យាករណ៏ទុកជាមុន គណបក្សប្រជាធិបតេយ្យ សេរី(LDP)ដណ្តើមបានជ័យជំនះដ៍ធំធេងក្នុង ការបោះ ឆ្នោតសភាជាន់ទាបនាថ្ងៃទី១៦ធ្នូកន្លងទៅនេះ។ប្រការនេះ មានន័យថា៖លោក Shinzo Abeប្រធានគណបក្សប្រជាធិប តេយ្យសេរីជប៉ុន នឹងក្លាយទៅជានាយករដ្ឋមន្រ្តីជប៉ុននាពេលខាងមុខនេះ។និងបញ្ហា ដែលចោទឡើងចំពោះLDPនាបច្ចុប្បន្ននេះគឺជាការសាកល្បងនានាក្នុងការដោះស្រាយ បញ្ហានៅក្នុងនិគ្រៅប្រទេស។

Vovwowld-ក្រោយពីLDPទទួកបានជោគជ័យ ប្រធានគណបក្ស ប្រជាធិបតេយ្យ សេរីជប៉ុន លោក Shinzo Abeបាននាំចេញសេចក្តីថ្លែងការណ៍យ៉ាងខ្លាំងក្លាជាច្រើន ដោយការអះអាងនាំប្រទេសជប៉ុនរួចផុតពីបណ្តាវិបត្តិថ្លែងមតិក្នុងសន្និសីទកាសែត ដំបូងក្រោយពីការឈ្នះឆ្នោត លោក ShinzoAbeអោយដឹងថា៖សមាសភាពគណះ រដ្ឋមន្រ្តីថ្មីអាចប្រកាសជាសាធារណះនាថ្ងៃទី២៦ធ្នូខាងមុខ។លោកបាននាំចេញ គោលដៅសំខាន់ៗគឺនាំប្រទេសជប៉ុនរួចផុតពីវិបត្តិនានានិងស្តារប្រៀបខ្លាំងខាង ការទូតរបស់ជប៉ុនឡើងវិញ។លើវិស័យសេដ្ឋកិច្ចលោក Abeលើកច្បាស់ថា៖ ក្រោយពីបង្កើត រដ្ឋាភិបាលរបស់លោកនឹងត្រូវដោះស្រាយស្ថានភាពឧណភាពនិង ប្រាក់យេនកើនថ្លៃនាបច្ចុប្បន្ននេះ។លោកអោយដឹងថា៖នឹងបញ្ជាណែនាំបណ្តារដ្ឋមន្រ្តី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយធនាគារកណ្តាលជប៉ុនដើម្បីអនុវត្តគោល នយោបាយបន្ឋូស្រាលប្រាក់កាស់និងទទួលឲ្យបាននូវគោលដៅរក្សាកំរិតអតិផរណា ចំនួន២%/ឆ្នាំ។ លោក Shinzo Abe( រូបថត: Internet) លើវិស័យកិច្ចការបរទេសប្រធានLDPចាត់ទុកថា៖អាមេរិកនៅតែជាសម្ព័ន្ឋមិត្ត១ក្នុង ចំណោមសម្ព័ន្ឋមិត្តសំខាន់បំផុតរបស់ជប៉ុន ក្នុងដែលពេលរូបលោកអះអាងថាបន្ត រក្សាសម្ព័ន្ឋមិត្តនិងស្តារប្រៀបខ្លាំងខាងការទូតរបស់ជប៉ុនបានធ្លាក់ចុះនាប៉ុន្មានឆ្នាំកន្លង មក។ប្រការនេះត្រូវបានបញ្ជាក់ច្បាស់នាព្រឹកថ្ងៃទី១៨ធ្នូ លោក Shinzo Abeបានមាន ការចរចារតាមទូរសព្ទជាលើកដំបូងជាមួយប្រធានាធិបតីអាមេរិកលោក Barak Obama។តាមនោះភាគីទាំង២បានឯកភាពបង្កើនរាល់ទំនាក់ទំនងរវាងប្រទេសទាំង២ព្រមទាំង ពិភាក្សាអំពីសន្ឋិសញ្ញាសន្តិសុខអាមេរិក-ជប៉ុននិងបញ្ហាសេដ្ឋកិច្ចទៀតផង។លោក Shinzo Abeក៍អះអាងដែរថា៖នឹងមានជំនួបជាមួយលោក Barak Obamaនាខែមករាឆ្នាំ ២០១៣ម្តងទៀត។ ស្តីពីទំនាក់ទំនងជាមួយចិនទោះបីជាអះអាងនូវសារសំខាន់ជាមួយប្រទសនេះក៍ដោយ ក៍លោកបានសំដែងនូវគោលជំហរតឹងរឹងពេលប្រកាសថា៖មិនមានអ្វីត្រូវចរចាអំពី អធិបតេយ្យភាពចំពោះបណ្តាកោះ ជម្លោះជាមួយចិនទេ។ លោកShinzo Abeសំដែងនូវគោលជំហរតឹងរឹងចំពោះបណ្តាកោះ ជម្លោះ(រូបថត: Internet) ដោយកាយវិការនេចាប់ផ្តើមជាលើកដំបូងក្រោយពីទទួលជ័យជំនះលោកShinzo Abe និងLDPកំពុងអនុវត្តពាក្យស្លោកដែលបាននាំចេញមុនការបោះឆ្នោតគឺស្តាជប៉ុននិង កសាងប្រទេសជប៉ុនឡើងវិញ។ប៉ុន្តែដំណើរការនេះនឹងជួបការលំបាកជាច្រើន។និង បណ្តាអ្នកបោះឆ្នោតជាជនដែលបានបោះឆ្នោតគាំទ្រLDPកំពុងតាមដានសមត្ថភាព ដឹកនាំប្រទេសជាតិរបស់គណះបក្សLDP៕
Related








