VOV WorldVOV World
ការពារបរិស្ថានដើម្បីអភិវឌ្ឍន៍ចីរភាព។
15/05/2013 12:17
VOV-សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម​ទើបនឹងបានចេញសេចក្តីសំរេច ចិត្តអំពី “ការទប់ទល់នឹងការប្រែប្រួល​អាកាស​ធាតុ ដោយម្ចាស់ការ បង្កើនការគ្រប់គ្រងធនធាននិងការពារ បរិស្ថាន”។ សេចក្តីសំរេច​ចិត្ត​នេះជាទិសដៅសំខាន់ដើម្បីស្ថាប័នផ្នែកនានា របស់វៀតណាមអនុវត្តបណ្ដាដំណោះស្រាយបង្កាប្រឆាំងការប្រែប្រួល អាកាសធាតុគ្រប់គ្រងធនធាននិងការពារបរិស្ថាន។
ការពារបរិស្ថានដើម្បីអភិវឌ្ឍន៍ចីរភាព។
តាមការស្ថិតិជារៀងរាល់ឆ្នាំ ថាមហន្តរាយសេដ្ឋកិច្ចបណ្ដាលឡើងដោយគ្រោះធម្មជាតិស្រូបយកពី១ដល់១,៥%នៃ GDP។ (vov.vn)         VOV-ស្ថានភាពជាក់ស្ដែងនៃការប្រែប្រួលអាកាសធាតុនៅវៀតណាមកំពុង​ប្រព្រឹត្តទៅយ៉ាងលឿននិងធ្ងន់ធ្ងរជាងការព្យាករណ៍។ តាមការស្ថិតិជារៀងរាល់ ឆ្នាំ ថាមហន្តរាយសេដ្ឋកិច្ចបណ្ដាលឡើងដោយគ្រោះធម្មជាតិស្រូបយកពី១ដល់ ១,៥%នៃ GDP។ ភារកិច្ច​ជាក់ស្ដែងមួយក្នុងចំណោមភារកិច្ចជាក់ស្ដែងអំពីការទប់ ទល់នឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធាននិងការពារបរិស្ថាន តាម សេចក្តីក្តីសំរេចចិត្តរបស់​សន្និបាត​លើកទី៧គឺបង្កើនផ្លាស់ប្តូរថ្មីការងារឃោសនា អប់រំលើកកំពស់ការយល់ដឹងបង្កើត​មនសិការដឹងម្ចាស់ការទប់ទល់នឹងការ ប្រែប្រួលអាកាសធាតុប្រើប្រាស់សន្សំសំចៃ​ធនធានធម្មជាតិការពារបរិស្ថាន។ ប្រការនេះត្រូវបានអគ្គលេខាបក្សកុម្មុយនីស្ត​វៀតណាមលោក Nguyen Phu Trong បានលើកច្បាស់ក្នុងពិធីបញ្ចប់សន្និបាតលើក​ទី​៧គណៈកម្មាធិការមជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាម។         “មុនបង្អស់ការលើកកំពស់ការយល់ដឹងក្នុងបក្សទាំងមូលប្រជាជនទាំងមូល​និងប្រព័ន្ធនយោបាយទាំងមូល ចំពោះការទប់ទល់នឹងការប្រែប្រួល​អាកាសធាតុ គ្រប់គ្រងធនធាននិងការពារបរិស្ថានជាបញ្ហាមានអត្ថន័យសំរេច​កំណត់នៃ​ការ អភិវឌ្ឍន៍ចីរភាពរបស់ប្រទេសជាតិ។ ការ​ការពារបរិស្ថានជាគោលដៅផងជា​ ខ្លឹមសារ​មួយក្នុងចំណោមខ្លឹមសារសារវន្តនៃការអភិវឌ្ឍន៍ចីរភាពផង។”         ការអនុវត្តការបង្កើនឃោសនាអប់រំអំពីការបង្កាទប់ទល់នឹងការប្រែប្រួល អាកាសធាតុ ប្រើ​ប្រាស់សន្សំសំចៃធនធានការពារបរិស្ថានគឺជាការលើកកំពស់ ចរិតលក្ខណៈម្ចាស់ការរបស់ស្ថាប័នផ្នែកនិងប្រជាជនទាំងមូលអំពីបញ្ហានេះ។ លោក Vu Hong Khanh អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងហាណូយ បានចាត់ទុកថា៖         “ខ្ញុំចាត់ទុកថា​ប្រការសំខាន់បំផុតនាបច្ចុប្បន្នគឺយើងត្រូវជ្រើសរើស ប្រមូល ផ្ដុំ​ចំមុខសញ្ញា។ ​ក្នុងនោះត្រូវប្រមូលផ្ដុំឃោសនាក្នុងសាលា។​ ដល់ពេលដែល យើងបញ្ចូលបញ្ហាទាំងនេះក្នុងសៀវភៅបង្រៀន។​ គោលដៅគឺដើម្បីសិស្សា​ នុស្សិស​មានទស្សនាទានអំពីបញ្ហានេះកំណត់បានការទទួលខុសត្រូវកាត្វកិច្ច និងម្ចាស់ការចូលរួមការពារបរិស្ថានទប់ទល់នឹងការប្រែប្រួលអាកាសធាតុ។”         ភារកិច្ចទប់ទល់នឹងការប្រែប្រួលអាកាសធាតុ គ្រប់គ្រងធនធាន​និងការពារ​បរិស្ថានផ្សាភ្ជាប់នឹងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិងបង្កើនការគ្រប់គ្រងរដ្ឋក្នុង​វិស័យនេះក៏ត្រូវបានអគ្គលេខា Nguyen Phu Trong បញ្ជាក់ច្បាស់ថា៖         “ភារកិច្ចរួមដែលបានដាក់ចេញគឺត្រូវជំរុញផ្លាស់ប្តូររូបសណ្ឋានកំណើន​ រៀបចំ​រចនាសម្ព័ន្ធខឿនសេដ្ឋកិច្ចឡើងវិញតាមទិសកំណើនបៃតងនិងអភិវឌ្ឍន៍ ចីរភាព ធ្វើពិសោធន៍អភិវឌ្ឍន៍រូបសណ្ឋានសេដ្ឋកិច្ចបៃតងតាមដំបន់និងតាមផ្នែក វិស័យនិងបើកទូលាយជាជំហានៗលើទូទាំងប្រទេស។​ អនុវត្តបែងចែកដំបន់ សម័ត្ថកិច្ច​បរិស្ថានធ្វើជាមូលដ្ឋានដើម្បីកសាងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ផ្នែកវិស័យ​និងដំបន់តាមទិសសមស្របជាមួយចរិតលក្ខណៈដំបន់នីមួយៗសម ស្របនឹង​ធម្មជាតិនិងការប្រែប្រួលអាកាសធាតុ។”         តាមសេចក្តីសំរេចចិត្តរបស់សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្ស​កុម្មុយនីស្តវៀតណាមថា នាឆ្នាំ២០៥០​វៀតណាមនឹងក្លាយទៅជាប្រទេស អភិវឌ្ឍន៍ សម្របជាមួយការប្រែប្រួលអាកាសធាតុ ធ្វើអាជីវកម្មប្រើប្រាស់ធន ធានសមស្រប​ប្រសិទ្ធភាពនិងចីរភាព គុណភាពបរិយាកាសរស់នៅពហុបែប ជីវសាស្ត្រនិង​ទទួល​បានបទដ្ឋានអំពីបរិស្ថានស្មើរនឹងបណ្ដាប្រទេសឧស្សាហកម្ម ក្នុងដំបន់៕