VOV WorldVOV World
ការទទួលខុសត្រូវចំពោះសង្គមរបស់អង្គភាពអាជីវកម្ម អាជីវករ
12/10/2012 08:40
VOV-អង្គភាពអាជីវកម្ម អាជីវករ ដើរតួនាទីសំខាន់ ក្នុង បុព្វហេតុ អភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមរបស់ប្រទេសជាតិ។ នាពេលខឿនសេដ្ឋកិច្ចជួបការលំបាក ទន្ទឹមនឹងការ ធានារក្សារការអភិវឌ្ឍន៍ ផលិតកម្ម ធ្វើអាជីវកម្ម អង្គភាព អាជីវកម្ម អាជីវករ វៀតណាម នៅតែអះអាងនូវតួនាទី ការទទួលខុសត្រូវរបស់ខ្លួនចំពោះសហគមន៍ តាមរយះការធានាស្ថិតស្ថេររបស់អង្គភាពអាជីវកម្ម ធានាជីវភាពរស់នៅខាងសម្ភារះនិងស្មារតីរបស់ប្រជាពលករ និងរៀបចំសកម្មភាពសហគមន៍ទៀតផង។
ការទទួលខុសត្រូវចំពោះសង្គមរបស់អង្គភាពអាជីវកម្ម អាជីវករ
ការទទួលខុសត្រូវចំពោះសង្គមរបស់អង្គភាពអាជីវកម្ម អាជីវករ        VOV-ការទទួលខុសត្រូវចំពោះសង្គម​របស់អង្គភាពអាជីវកម្ម ​អាជីវករ ត្រូវ បាន​យល់ថា៖កិច្ចសន្យារបស់អង្គភាពអាជីវកម្មក្នុងការ រួមវិភាគទាន សំរាប់ការ អភិវដ្ឍន៍សេដ្ឋកិច្ច ចីរភាព តាមរយះបណ្ដាការលើកស្ទួយជីវភាពរស់នៅរបស់ ប្រជាពលករ និងសមាជិកគ្រួសាររបស់គេ សំរាប់សហគមន៍និងសង្គមទាំងមូល តាមរបៀបនាំមកនូវផលប្រយោជន៍អោយអង្គភាពអាជីវកម្មផង និងការអភិវឌ្ឍន៍ រួមរបស់សង្គមផង។ ក្នុងស្ថានភាពលំបាករួម នៃខឿនសេដ្ឋកិច្ចនៅក្នុងនិងក្រៅ ប្រទេស ការទទួលខុសត្រូវសង្គមធំបំផុតរបស់រាល់អង្គភាពអាជីវកម្ម អាជីវករ វៀតណាមគឺត្រូវរក្សារការអភិវឌ្ឍន៍ ផលិតកម្ម អាជីវកម្ម រួមវិភាគទានអោយ សហគមន៍សង្គម តាមរយះការធានាផ្គត់ផ្គង់ទំនិញប្រើប្រាស់អោយប្រទេសជាតិ។ អង្គភាពអាជីវកម្មជាច្រើន បានពិនិត្យមើលឡើងវិញ បណ្ដាបញ្ជីរាយនាមវិនិយោគ អាជីវកម្មដើម្បីលៃទុកប្រភពកម្លាំងចូលក្នុងមុខទំនិញសំខាន់ៗ…ជាដើម។ លោក Huynh Van Tam នាយកក្រុមហ៊ុនភាគហ៊ុន Dong Tam នៅខេត្ត Quang Nam (ភាគ​កណ្ដាលវៀតណាម) បានអោយដឹងថា៖ ​       “បន្ទាប់ពីពិនិត្យគិតគូរចំណាយ​ ឲ្យផលិតផលនីមួយៗយើងខ្ញុំនិងបង្កើតប្រព័ន្ធ វាស់វែងចំណាយនៃផលិតផលនីមួយៗ។ កសិករត្រូវដឹងពីចំណាយនៃ​ផលិតផល នីមួយៗគឺប៉ុន្មាន។ ជារៀងរាល់ឆ្នាំត្រូវពិនិត្យឡើងវិញដោយឈរលើមូលដ្ឋាននោះ ប្រសិនជា កើនឡើងក៏ត្រូវពិនិត្យដើម្បីកាត់បន្ថយចំណាយ”។         ជាអង្គភាពអាជីវកម្មធ្វើអាជីវកម្មគ្រឿងម៉ាស៊ីនអេឡិកត្រូនិក ទន្ទឹមនឹងសកម្មភាព ធ្វើអាជីវកម្មប្រកបដោយជោគជ័យ ក្រុមហ៊ុមចំកាត់ពាណិជ្ជកម្ម និងសេវ៉ាកម្ម Thien Nam Hoa នៅ Dong Nai ជានិច្ចកាលយកចិត្តទុកដាក់ដល់ សកម្មភាពមនុស្សធម៌ និងចាត់ទុកនោះជាភារកិច្ចចំពោះសហគមន៍។ លោក Nguyen Minh Thu អគ្គនាយករងក្រុមហ៊ុន Thien Nam Hoa ឲ្យដឹងថា៖         “គោលការណ៍របស់ថ្នាក់ដឹកនាំក្រុមហ៊ុន Thien Nam Hoa គឺអប់រំនិង​ឆ្ពោះ ទៅ​ឲ្យកម្មាភិបាលចំនួន១៥០០នាក់របស់ខ្លួនរស់មានការទទួលខុសត្រូវខ្ពស់ ជាងទៀតចំពោះ​សហគមន៍សង្គម។ ជាមួយរាល់កម្មវិធីសម្បុរសធម៍ដែល យើងខ្ញុំបានអនុវត្តនា​ពេលកន្លងទៅនោះយើងខ្ញុំឃើញថា បានចែករំលែកការ លំបាកជាមួយប្រជាជនទទួលរងឥទ្ធិពលនៃគ្រោះធម្មជាតិព្យុះទឹកជំនន់និង គ្រួសារក្រីក្រនៅដំបន់នានា។” ក្រុមហ៊ុនជីគីមី Nam sao របស់វៀតណាមបានរៀបចំផ្ដល់ទំនិញជួយសង្គ្រោះសំរាប់ប្រជាជនក្រីក្រនៅកម្ពុជា         មិនត្រឹមតែអនុវត្តការទទួលខុសត្រូវសង្គមចំពោះសហគមន៍ក្នុងប្រទេស​ ប៉ុណ្ណោះទេ ថែមទាំងអង្គភាពអាជីវកម្ម អាជីវករវៀតណាមនៅតែអនុវត្តការ ទទួលខុសត្រូវ​សង្គមចំពោះសហគមន៍សង្គមនៅប្រទេសជិតខាងដូចជា កសាងផ្ទះកុសលទាន​សំរាប់ជនក្រីក្រ កសាងសាលារៀនប្រគល់អាហារូបករណ៍ សំរាប់កូនចៅប្រទេស​មិត្តផ្ដល់ថ្នាំឥតគិតថ្លៃសំរាប់ប្រជាជនក្រីក្រទៀតផង។ ក្រុមហ៊ុនជីគីមី Nam sao របស់វៀតណាមបានរៀបចំផ្ដល់ទំនិញជួយសង្គ្រោះសំរាប់ ប្រជាជនក្រីក្រនៅកម្ពុជា ចាត់ទុកនេះជាការទទួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន ចំពោះសហគមន៍នៅកន្លែង​ក្រុមហ៊ុនអាជីវកម្មផលិតកម្ម។ លោក​ Tran Van Nghia អគ្គក្រុមហ៊ុន Nam Sao កម្ពុជាបានចែករំលែកថា៖         “យើងខ្ញុំមានកម្មវិធីគឺក្នុងគ្រាទឹកជំនន់នេះនៅខេត្តចំនួន៥របស់កម្ពុជា ពិសេស ​គឺខេត្តកណ្ដាល ជាកន្លែងដែលយើងខ្ញុំវិនិយោគ យើងខ្ញុំយកចិត្តទុកដាក់ដល់​ជីវភាព ​រស់នៅប្រជាជន ពិសេសគឺប្អូនៗសិស្សានុសិស្សនិងប្រជាកសិករដូច្នេះ​ទើបបាន​បំផុសចលនាជួយសង្គ្រោះសំរាប់កុមារនិងប្រជាជននៅទីនេះ។”         ទោះបីផលិតកម្មអាជីវកម្មជួបការលំបាកក្តី ប៉ុន្តែក្រុមហ៊ុនស្ថាបត្យកម្មសំណង់ Nha Vui នៅទីក្រុងហូជីមិញនៅមានសកម្មភាពសម្បុរសធម៍សហគមន៍ជា​ច្រើន​នៅ​ ទូទាំងប្រទេស។ លោក Nguyen Nhu Phong ប្រធានក្រុមប្រឹក្សាអភិបាលនិង​ជា​អគ្គនាយកក្រុមហ៊ុនបានឲ្យដឹងថា៖         “ខ្ញុំគិតថានាបច្ចុប្បន្នមានអាជីវករនិងថ្នាក់ដឹកនាំអង្គភាពអាជីវកម្មជាច្រើន​បានយល់ដឹងថាអាជីវករនិងអង្គភាពអាជីវកម្មត្រូវមានការទទួលខុសត្រូវសង្គម ​ចំពោះសហគមន៍។​ពិសេសគឺក្នុងដំណាក់កាលប្រទេសជាតិជួបការលំបាកនេះ​ ការ​ទទួលខុសត្រូវបានបង្ហាញតាមរយៈដែលគេបានធានាការងារធ្វើសំរាប់ពលករ។ គេនៅមានការទទួលខុសត្រូវផ្សាភ្ជាប់និងអភិវឌ្ឍន៍បរិយាកាសចីរភាពមួយសំរាប់ គ្រួសារពលករទៀតផង។”         ក្នុងកាលៈទេសៈលំបាក ការដែលអង្គភាពអាជីវកម្មវៀតណាមសកម្មអនុវត្ត​ការទទួលខុសត្រូវសង្គមបាននាំមកផលប្រយោជន៍ជាក់ស្ដែងក្នុងការរក្សារូបភាព ល្អរបស់អង្គភាពអាជីវកម្ម អាជីវករក្នុងសហគមន៍។​ក្រៅពីនោះអង្គភាពអាជីវកម្ម​នៅមានប្រយោជន៍គឺមានតំលៃបន្ថែមដើម្បីរក្សាផលិតកម្មអាជីវកម្មក្នុង​កាលៈទេសៈលំបាកនៃខឿនសេដ្ឋកិច្ចរួមចំណែកនាំខឿនសេដ្ឋកិច្ចឆ្លង​ផុតពីការ សាកល្បងនាបច្ចុប្បន្ន៕