ការងារត្រៀមរៀបចំប្រភពកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រសំរាប់អនាគត។
08/05/2013 09:18
VOV-សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្ស នីតិកាលទី១១ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុង ហាណូយបានដំណើរការពិភាគ្សាអំពីគោលការណ៍ បទដ្ឋានវិធានការជ្រើសរើសកម្មាភិបាលបញ្ចូលក្នុង ផែនការចាត់តាំងកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រ។ នេះជាខ្លឹមសារសំខាន់មួយ ក្នុងចំណោមខ្លឹមសារសំខាន់ៗដែលមជ្ឈឹមអនុវត្តជាលើកដំបូងសំដៅធ្វើឲ្យ សេចក្តីសំរេចចិត្តលេខ១១របស់បក្សនិងសេចក្តីសំរេចចិត្តសន្និបាតមជ្ឈឹម លើកទី៤ស្ដីពី “បញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្សនាបច្ចុប្បន្ន”ក្លាយ ទៅជាការពិត។

សន្និបាតលើកទី៧គណៈកម្មាធិការមជ្ឈឹមបក្សនីតិកាលទី១១ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ (vov.vn) VOV-ការងារកម្មាភិបាល និងការរៀបចំបំប៉ន់កម្មាភិបាលជានិច្ចកាល ជា បញ្ហាដែលបានបក្សកុម្មុយនីស្តវៀតណាម យកចិត្តទុកដាក់និងអនុវត្ត។ ប្រការ នេះត្រូវបានបង្ហាញក្នុងសេចក្ដីសម្រេចចិត្តជាច្រើនរបស់បក្សកុម្មុយនីស្តវៀត ណាម នៅមហាសន្និបាតនានា អំពីការងារកម្មាភិបាល។ សន្និបាតដំណាងទូទាំងប្រទេសលើកទី១១ របស់បក្សកុម្មុយនីស្តវៀតណាម (ឆ្នាំ ២០១១) ក៏បាននាំចេញ គោលដៅរួម របស់ការងារកម្មាភិបាល គឺបន្តផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លា លើកំពស់ គុណភាពការងារបណ្ដុះបណ្ដាល និងបំប៉នកម្មាភិបាល។ ក្នុងបទថ្លែងមតិបើក សន្និបាតមជ្ឈឹមលើកទី៧ (២០១៣) អគ្គលេខាបក្ស Nguyen Phu Trong បាន សង្កត់ធ្ងន់ថា÷ ដើម្បីធានាចរិតលក្ខណះជាក់ស្ដែង ការអនុវត្តរបស់ផែនការ គឺការជ្រើសរើសកម្មាភិបាលត្រូវចំមុខសញ្ញា វ័យអាយុ បរិមាណនិងយន្តការ…។ ការជ្រើសកម្មាភិបាលចូលក្នុងផែនការត្រូវមានបទដ្ឋាន ធានាចរិតលក្ខណះ ឯកភាពព្រមៗគ្នានៅគ្រប់ជាន់ថ្នាក់ទន្ទឹមនឹងនោះត្រូវធ្វើជាច្រើនលើក បំពេញ បន្ថែម កែលំអរបន្តិចម្ដងៗ មិនបាច់បំពេញគ្រប់បរិមាណពីដំបូងទេ។ ស្ដីពីខ្លឹមសារនេះ លោក Nguyen Dinh Huong អតីតអនុប្រធានគណះចាត់តាំងមជ្ឈឹមបក្ស បានផ្តល់មតិថា÷ “ការងារកម្មាភិបាលជានិច្ចកាលដើតួនាទីដ៏សែនសំខាន់ចំពោះបដិវត្តន៍ វៀតណាមមិនត្រឹមតែក្នុងរយៈពេលប្រទេសជាតិមានសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងក្នុងរយៈពេលមានសន្តិភាពទៀតផង។ កាលពីលោកប្រធាន ហូជីមិញនៅរស់ក៏បានយកចិត្តទុកដាក់ជាពិសេសដល់ ការងារកម្មាភិបាល ផងដែរ។ ក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីវៀតណាមត្រូវមាន កម្មាភិបាលពូកែមាន សិលធម៍និងសមត្ថភាព។ខ្ញុំគិតថា៖យើងពិភាក្សាអំពីការងារកម្មាភិបាលក្នុងសន្និបាតមជ្ឈឹមបក្សកម្មុនិស្តវៀតណាមលើកនទី ៧ គឺត្រឹមត្រូវ ណាស់។” ក៏តាមលោក Nguyen Dinh Huong បានចាត់ទុកទៀតថា៖ ការជ្រើរើស កម្មាភិបាលត្រូវធានាតាមស្តង់ដាជាក់ស្តែង៖ “ស្តង់ដានិយាយរួមគឺកម្មាភិបាលត្រូវមានសិលធម៍ចរិយាសម្បត្តិល្អនិង ប្រសិទ្ធភាពរបស់ការងារធ្វើដែលត្រូវបានមហាជនទទួលស្គាល់។” ក្នុងរយៈពេលកន្លងមកការិយាល័យនយោបាយបានបញ្ជាការអនុវត្ត គំរោងការណ៍ចាត់តាំងកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រយ៉ាងឆាប់។ ដើម្បីអនុវត្ត គំរោងការណ៍នេះ សន្និបាតមជ្ឃឹមលើកទី ៦ គណៈកម្មាធិការមជ្ឈឹមនីតិកាលទី ១១បានអនុម័ត គណៈចាត់តាំងមជ្ឈឹមនិងសាលាសភាបណ្ឌិតនយោបាយ- រដ្ឋបាលជាតិហូជីមិញបានបើកថ្នាក់បំប៉នប្រភពកម្មាភិបាលជាន់ខ្ពស់អាណត្តិ ទី១។ តាមគំរោងនឹងមានវគ្គរៀនចំនួន៥ដូច្នេះពីឥឡូវដល់ឆ្នាំ២០១៥ គឺមុននឹង មហាសន្និបាតបក្សទូទាំងប្រទេសលើកទី១២។ សាស្ត្រាចារ្ស Nguyen Trong Phuc អនុប្រធានគំរោងការលេខ 1677 អំពីបំប៉នកម្មាភិបាលថ្នាក់យុទ្ធសាស្ត្ររបស់ សាលាសភាបណ្ឌិតនយោបាយនិងរដ្ឋបាលជាតិហូជីមិញបានឲ្យដឹងថា៖ “នាបច្ចុប្បន្នយើងទើបនឹងរៀបចំផែនការនៅថ្នាក់ក្រោមថ្នាក់ដំបន់រីឯ ផែនការកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រមិនទាន់បានរៀបចំនៅឡើយ។ ដូច្នេះត្រូវ មានដំណោះស្រាយដើម្បីជំនះពុះពារ។ ការបើកថ្នាក់បណ្ដុះបណ្ដាលបំប៉ុន កម្មាភិបាលក៏ដូចជាការកសាងផែនការកម្មាភិបាលថ្នាក់យុទ្ធសាស្ត្រគឺអនុវត្ត សេចក្តីសំរេចចិត្តមជ្ឈឹមលើកទី៤“បញ្ហាបន្ទាន់មួយចំនួនក្នុងការកសាងបក្ស នាបច្ចុប្បន្ន”យ៉ាងជាក់ស្ដែង។ ខ្ញុំសង្ឃឹមថា តាមរយៈការងារជាក់ស្ដែងយើង នឹងបង្កើតបានការប្រែប្រួលគួរឲ្យកត់សម្គាល់និងរកឃើញកម្មាភិបាលមាន សិលធម៍សមត្ថភាពគ្រប់គ្រាន់ដើម្បីទទួលរាប់រងការងាររបស់ប្រទេសជាតិ មិនត្រឹមតែនៅនីតិកាលទី១២ប៉ុណ្ណោះទេថែមទាំងនៅបណ្ដានីតិកាលជាបន្ត ទៀតផង។” លោកអ្នកនាងជាទីមេត្រី! មិនថាក្នុងដំណាក់កាលប្រវត្តិសាស្ត្រណាការងារកម្មាភិបាលជានិច្ចកាល ត្រូវបានចាត់ទុកជាផែនការគោលនយោបាយជាតិ។ ការជ្រើសរើសបណ្ដា មនុស្សមានសិលធម៌សមត្ថភាពចូលក្នុងបណ្ដាតួនាទីជាថ្នាក់ដឹកនាំ នឹងបំពេញ បានភារកិច្ចធំៗសំខាន់និងស្មុគ្គស្មាញក្នុងដំណាក់កាលជំរុញខ្លាំងឧស្សាហូបនីយ កម្ម ទំនើបភាវូបនីយកម្មប្រទេសជាតិ៕
Related








