VOV WorldVOV World
ការផ្លាស់ប្តូរថ្មីនិងសុក្រិដ្ឋប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន
13/05/2013 08:59
(VOV)_ខ្លឹមសារ១ក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសន្និ បាតលើកទី៧ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្ត វៀតណាម នីតិកាលទី១១ ដែលទើប​នឹងបានបញ្ចប់នៅ ទីក្រុងហាណូយគឺជាការផ្លាស់ប្តូរថ្មីសុក្រិដ្ឋប្រព័ន្ធ​នយោ បាយពីមជ្ឈឹម ដល់មូលដ្ឋាន ដើម្បីកសាង រៀបចំក្បាលម៉ាស៊ីនព្រមៗគ្នា សមស្រប មានចរិតលក្ខណះស្ថិរភាព។
ការផ្លាស់ប្តូរថ្មីនិងសុក្រិដ្ឋប្រព័ន្ធនយោបាយពីមជ្ឈឹមដល់មូលដ្ឋាន
(VOV)_ខ្លឹមសារ១ក្នុងចំណោមខ្លឹមសារសំខាន់ៗនៃសន្និបាតលើកទី៧គណះ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១១ ដែលទើប​នឹងបាន បញ្ចប់នៅទីក្រុងហាណូយ គឺជាការផ្លាស់ប្តូរថ្មី សុក្រិដ្ឋប្រព័ន្ធ​នយោបាយពីមជ្ឈឹម  ដល់មូលដ្ឋាន ដើម្បីកសាង រៀបចំក្បាលម៉ាស៊ីនព្រមៗគ្នា សមស្រប មានចរិត លក្ខណះស្ថិរភាព។ ក្នុងដំណោះស្រាយផ្លាស់ប្តូរថ្មី​ជាច្រើន បញ្ហាលើកកំពស់គុណ ភាព កម្មាភិបាល មន្ត្រី រដ្ឋការត្រូវបានចាត់ទុកជាទិសដៅសំខាន់បំផុត។ ​ សន្និបាតលើកទី៧គណះ កម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម នីតិកាលទី១១( vtc.vn ) នៅសន្និបាត លើកទី ៧ នាពេលថ្មីៗនេះ គណះកម្មាធិការមជ្ឈឹមបក្សកុម្មុយនី វៀតណាម នីតិកាលទី១១ បានអះអាងថា÷ ក្បាលម៉ាស៊ីនរដ្ឋរបស់វៀតណាមពី មជ្ឈឹមដល់មូលដ្ឋានបានមានការផ្លាស់ប្តូរថ្មីជាច្រើន​ប៉ុន្តែនៅ​មិនសមស្របមានអជ្ញា កណ្ដាល ជាចច្រើនដំណាក់ គុណភាពនៃកម្មាភិ​បាល មន្ត្រី រដ្ឋការមួយចំនួនមិន ទាន់បំពេញ បានតម្រូវការ និងភារកិច្ចក្នុងសភាពការណ៍ថ្មី។ នេះគឺជាស្ថានភាព ជាក់ស្ដែងមួយ។ លោក Nguyen The Trung សមាជិកមជ្ឈឹមបក្ស និងជាអនុប្រ ធាន គណះកម្មាធិការអចិន្ត្រៃយ៍គណះ​កម្មាធិការចលនាប្រជាជនមជ្ឈឹម បាន អោយដឹងថា÷           “ ប្រព័ន្ធនយោបាយនៅវៀតណាមដ៏ធំធេង ប៉ុន្តែ ប្រសិទ្ធិភាព សមត្ថ​ភាព​ មិនទាន់ខ្ពស់។ ទីពីរគឺ ថវិកាតិច ប៉ុន្តែក្របខ័ណ្ឌការងារកម្មាភិបាល មន្ត្រី រដ្ឋការ​ ពី​មជ្ឈឹមដល់​ឃុំ សង្កាត់គឺធំធេងណាស់។ ដូច្នេះ ប្រាក់ខែរបស់កម្មាភិបាល ​មន្ត្រី រដ្ឋការ​ទាប។ នេះ​គឺជា​ការជំនាស់១ត្រូវបានដោះស្រាយ។ ប្រព័ន្ធនយោបាយនេះ គឺសំដៅបំរើ​​ប្រជាជន។ ដូច្នេះ ដើម្បីទទួលបានគោលដៅនោះ ដំបូងបង្អស់យើង ត្រូវកសាងក្បាលម៉ាស៊ីន តភ្ជាប់ជាមួយប្រសិទ្ធភាព​​ការងារ ​លើក​កំពស់គុណភាព ធ្វើសកម្មភាព។” តាមស្មារតីនៃសន្និបាត លើកទី ៧ គណះកម្មាធិការមជ្ឈឹមថា ការរៀបចំ ក្បាលម៉ាស៊ីនឡើងវិញ លើកកំពស់គុណភាព ប្រសិទ្ធិភាពនៃ​ជួរ​កម្មាភិបាល  មន្ត្រី រដ្ឋការ​នៅជាបញ្ហាសំខាន់ត្រូវបានដោះស្រាយក្នុងដំណាក់កាលនាបច្ចុ ប្បន្ន។ សាស្ត្រាចារ្យរង បណ្ឌិត Le Quoc Ly នាយករង ​សាលាសភាបណ្ឌិត នយោបាយ  រដ្ឋបាលជាតិហូជីមិញ បានចាត់ទុកថា÷           “ ដើម្បីរៀបចំក្បាលម៉ាស៊ីនឡើងវិញ ដើមដំបូង ​បង្អស់យើងត្រូវត្រួតពិ និត្យ ក្បាលម៉ាស៊ីនឡើងវិញ ដើម្បីស្វែងរកក្បាលម៉ាស៊ីនណាចាំបាច់ និង​មុខ ងារត្រូវកំណត់ច្បាស់លាស់។ ទីពីរគឺ កំណត់តួនាទីនិមួយៗ ដើម្បី​អ្នកបំពេញ ភារកិច្ចនោះដឹងថាគេកំពុងធ្វើអ្វី​ …ជាដើម។”           ដើម្បីលើកកំពស់គុណភាពជួរកម្មាភិបាលក្នុងប្រព័ន្ធនយោបាយ ត្រូវ​ឯក​ ភាព​ទស្សនះ ពីព្រោះថា÷​ការងារជ្រើសរើសមនុស្ស​មិនមែន​ជាមនុស្ស​ជ្រើសរើស​ ការងារទេ។ ​ការទាមទាររបស់ការងារដល់ទីណា គឺត្រូវចាត់តាំង​កម្មា​ភិបាល​ដល់​ ទី​នោះ។ សាស្ត្រាចាររង បណ្ឌិត Tran Khac Viet នាយក​​ សាលាសភាបណ្ឌិតស្ថាប នា​បក្ស នៃ​ សាលាសភាបណ្ឌិតនយោបាយ រដ្ឋបាលជាតិហូជីមិញ ​បានស្នើថា÷           “ ដើម្បីលើកកំពស់គុណភាពនៃក្បាលម៉ាស៊ីនកម្មាភិបាល មន្ត្រីរដ្ឋការយើង ខ្ញុំ​ស្នើថា÷ ត្រូវកសាងប្រព័ន្ធបទដ្ឋាន មុខដំណែង ដើម្បីវាយតំលៃថាអ្នកណា​បំ ពេញ ការងារល្អ អ្នកណាធ្វើមិនល្អ។ ទន្ទឹមនឹងនោះ បន្តស្រាវជ្រាវអំពីការ​កំណត់ ថវិការប្រាក់ខែ។ នៅតំបន់មួយចំនួនបានអនុវត្តនិងទទួលបាន​ប្រសិទ្ធិភាពខ្ពស់។ យើងខ្ញុំស្នើថា÷ ត្រូវបូកសរុបរូបសណ្ឋាននេះ ដើម្បីបន្ត​ពង្រីកនៅតំបន់ផ្សេងៗ។”           ​ការផ្លាស់ប្តូរថ្មីប្រព័ន្ធនយោបាយ តាមស្មារតីនៃសន្និបាត លើកទី ៧ ​គណះ កម្មាធិការ មជ្ឈឹមបក្ស កុម្មុយនីស្តវៀតណាមនីតិកាលទី១១  រួមមាន ការងារជា ច្រើនត្រូវធ្វើគឺ÷ ផ្លាស់ប្តូរថ្មីរបៀបដឹកនាំរបស់បក្ស ពង្រឹងរចនា​សម្ព័ន្ធក្បាលម៉ា ស៊ីន  រួមជាមួយការសម្រេចរាល់ភារកិច្ចលើកកំពស់គុណ​ភាពកម្មាភិបាល មន្ត្រី …។ល។ ដែលក្នុងនោះ ការរៀបចំក្បាលម៉ាស៊ីនឡើងវិញ លើកកំពស់គុណភាព  ប្រសិទ្ធភាពនៃជួរកម្មាភិបាល មន្ត្រី​រដ្ឋការ ជាបណ្ដាបញ្ហាសំខាន់ បាននិង កំ ពុងបានអនុវត្ត ដើម្បីលើកកំពស់ប្រសិទ្ធិ​ភាពនៃប្រព័ន្ធនយោបាយទាំងមូល៕