ការប្រឈមមុខមិនទាន់មានចុងបញ្ចប់។
02/10/2013 09:13
Vovworld-ជាលើកដំបូងក្នុងអំឡុង១៧ឆ្នាំកន្លងមក បណ្ដាស្ថាប័នរដ្ឋាភិបាលសហរដ្ឋអាមេរិកត្រូវបញ្ឈប់ សកម្មភាពដោយសារកង្វះថវិការរដ្ឋ។នាថ្ងៃត្រង់ ថ្ងៃទី ១តុលា (តាមម៉ោងវៀតណាម) ជាមួយអត្រា៥៤លើ៤៦ ព្រឹទ្ធសភាអាមេរិកបានបដិសេធពង្រាងច្បាប់ធានារាប់រងសុខាភិបាលរបស់ លោក Obama ដែលហៅថា “Obamacare” ដើម្បីបំពេញបន្ថែមថវិការសំរាប់ រដ្ឋាភិបាលសហរដ្ឋក្រោយថ្ងៃ៣០កញ្ញា។ បំរែបំរួលនេះបានបង្ហាញនូវការ ប្រឈមមុខជារឿយៗរវាងគណបក្សសាធារណៈរដ្ឋដែលកំពុងត្រួតពិនិត្យ សភាជាន់ទាបជាមួយគណបក្សប្រជាធិបតេយ្យដែលស្រូបយកភាគច្រើន នៅព្រឹទ្ធសភា។

Vovworld-ជាមួយសេចក្តីសំរេចចិត្តនេះ មានបុគ្គលិករដ្ឋការពី៨សែនដល់១លាននាក់ក្នុងចំណោមបុគ្គលិករដ្ឋ២,៨លាននាក់ដែលកំពុងធ្វើការឲ្យរដ្ឋាភិបាល សហរដ្ឋត្រូវបង្ខំឈប់សំរាកដោយគ្មានប្រាក់ខែ ទាហានប្រមាណ១,៤លាននាក់ នៅបន្តបំពេញការងារប៉ុន្តែទទួលប្រាក់ខែយឺតជាដើម។ ក្នុងពេលនោះ លើវិស័យ សេដ្ឋកិច្ច ការខ្វែងគំនិតដ៏ជ្រាលជ្រៅនៅរដ្ឋសភាអាមេរិកបានធ្វើឲ្យប្រាក់ដុល្លារ អាមេរិកធ្លាក់តំលៃ។ ក្នុងពេលធ្វើពាណិជ្ជកម្មនាថ្ងៃទី១តុលានៅទីផ្សារតូក្យូ ប្រាក់ដុល្លារអាមេរិកបានប្តូរជាមួយកំរិត៩៨,១៦យេនក្នុង១ដុល្លារអាមេរិក ធ្លាក់ចុះបើប្រៀបនឹងកំរិត៩៨,២១យេនក្នុង១ដុល្លារអាមេរិកនៅចុងថ្ងៃទី៣០កញ្ញា។ ប្រាក់ ដុល្លារអាមេរិកក៏ត្រូវធ្លាក់តំលៃបើប្រៀបនឹងប្រាក់ស្នូលស្ទើរតែទាំងអស់នៅក្នុង ដំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ។ ជាច្បាស់ណាស់ថា ការជាប់គាំងខាងថវិការរបស់រដ្ឋាភិបាលអាមេរិកមាន ការផលប៉ះពាល់ដល់ជ្រុងជ្រោយជាច្រើនរបស់ជីវភាពរស់នៅពិភពលោក។ ក្រុមហ៊ុនស្រាវជ្រាវ IHS បានព្យាករណ៍ថាអាមេរិកនឹងត្រូវខូចខាតយ៉ាងតិចបំផុត ប្រមាណ៣រយលានដុល្លារអាមេរិកក្នុងមួយថ្ងៃដោយសារទិន្នផលសេដ្ឋកិច្ចបាន ធ្លាក់ចុះ។ កំរិតនេះនឹងកើនឡើងប្រសិនបើស្ថានភាពបិទទ្វារបានអូសបន្លាយដ៏យូរធ្វើឲ្យទំនុកទុកចិត្តនិងការចំណាយរបស់អង្គភាពអាជីវកម្មអ្នកប្រើប្រាស់បន្តថយ ចុះ។ តាមការព្យាករណ៍ថា រដ្ឋាភិបាលបិទទ្វារក្នុងរយៈពេល២សប្ដាហ៍នឹងធ្វើឲ្យ កំណើន GDP នៃត្រីមាសទី៤ថយចុះ០,៥% បិទទ្វាររហូតក្នុងខែតុលានឹងធ្វើឲ្យ GDP ថយចុះ២%។ ចំណងចងធំបំផុតក្នុងការតស៊ូនេះគឺ Obamacare។ តាមនោះក្រមច្បាប់នេះ កំណត់ប្រជាជនអាមេរិកទាំងអស់ត្រូវមានធានារ៉ាប់រងសុខភាពមុនឆ្នាំ២០១៤។ បើមិនមាន គេនឹងត្រូវផាកពិន័យ។ នាបច្ចុប្បន្ន ប្រទេសអាមេរិកបានមានប្រជាជន ប្រមាណ៥០លាននាក់ ស្រូបយក១៦%នៃចំនួនប្រជាជនគ្មានធានារ៉ាប់រង សុខាភិបាល។ ច្បាប់ធានារ៉ាប់រងសុខភាពរបស់លោក Obama ត្រូវបានសង្ឃឹមថា នឹងជួយមនុស្សប្រមាណ៣២លាននាក់ក្នុងចំណោមពោលខាងលើបានទទួល សេវាកម្មសុខាភិបាលតាមរយៈធានារ៉ាប់រង។ តាមលទ្ធផលស្តង់មតិរបស់ក្រុមហ៊ុន CNBC នោះ បានមានមតិប្រមាណ៤៤%គាំទ្រការផ្ដល់ថវិការសំរាប់កម្មវិធីធានារ៉ាប់រង សុខភាពនេះក្នុងពេលនោះបរិមាណអ្នកប្រឆាំងត្រឹមតែស្រូបយក៣៨%តែប៉ុណ្ណោះ។ ប៉ុន្តែមជ្ឈដ្ឋានអ្នកមាននិងបណ្ដាព្រឹទ្ធសមាជិកគណបក្សសាធារណរដ្ឋបាន ប្រឆាំងជំទាស់នឹង Obamacare ជាមួយមូលហេតុវានឹងធ្វើឲ្យប្រាក់ពន្ធរបស់ប្រជាជន អាមេរិកកើនឡើងប្រមាណ៥សែនលានដុល្លារអាមេរិក។ បំរែបំរួលនេះជាការសាកល្បងដ៏ធំធេងចំពោះរដ្ឋាភិបាលរបស់ប្រធានាធិបតី Obama។ ឧបទ្ទេហេតុ លើកទី១បានប្រព្រឹត្តទៅចុងឆ្នាំ១៩៩៥និងដើមឆ្នាំ១៩៩៦ ក្នុងពេលដែលប្រធានាធិបតី Bill Clinton និងបណ្ដាថ្នាក់ដឹកនាំរដ្ឋសភាមិនទទួលបានការស្រុះចិត្តគំនិតអំពីមាត្រា ក្នុងពង្រាងច្បាប់ថវិការរដ្ឋ។ ពេលនោះស្ថាប័នមួយចំនួនរបស់រដ្ឋាភិបាលសហរដ្ឋ ត្រូវបិទទ្វារក្នុងរយៈពេល២១ថ្ងៃ។ នាបច្ចុប្បន្ន ប្រទេសអាមេរិកកំពុងរង់ចាំការកំណត់ពេលវេលាថ្មីមួយ។ តាមនោះ ថ្ងៃទី១៧តុលាខាងមុខនឹងជារយៈកាលកំណត់ចុងក្រោយសំរាប់ការដម្លើងអតិបរមានៃ ប្រាក់បំណុលរបស់រដ្ឋាភិបាលដែលកំពុងនៅកំរិត១៦លាន៧សែនលានដុល្លារអាមេរិក។ប្រសិនបើរដ្ឋសភានៃប្រទេសនេះមិនអាចអនុម័តលើការដំឡើងកំរិតអតិបរមានៃប្រាក់ បំណុលនោះ ប្រទេសអាមេរិកនឹងជាលើកដំបូងក្នុងប្រវត្តិសាស្ត្រត្រូវក្ស័យធុនអំពីខាង ទ្រឹស្តី។ សាធារណៈមតិបានចាត់ទុកថា រួមជាមួយបញ្ហាកំរិតប្រាក់បំណុលសាធារណៈ បញ្ហាថវិការរដ្ឋនាបច្ចុប្បន្នបាននិងកំពុងគំរាមកំហែងស្ថិរភាពរបស់ខឿនសេដ្ឋកិច្ចធំ បំផុតលើពិភពលោកនេះ៕
Related








