VOV WorldVOV World
ការប្រមូលផ្តុំនៃបញ្ញា ឬទ្ធានុភាពនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ
09/04/2026 08:50
[VOVWORLD] - សម័យប្រជុំលើកដំបូង រដ្ឋសភានីតិកាលទី១៦ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងហាណូយ បានបង្ហើយរួចជាស្រេចក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗ ស្របតាមច្បាប់ ដែលគូសសញ្ញាសម្គាល់ពីការផ្ទេរប្រគល់កាតព្វកិច្ចដឹកនាំប្រទេសជាតិក្នុងដំណាក់កាលខាងមុខ។ តាមរយៈសុន្ទរកថាចូលកាន់ដំណែងរបស់ប្រធានរដ្ឋ នាយករដ្ឋមន្ត្រី និងប្រធានរដ្ឋសភា នៅចំពោះមុខប្រទេសជាតិ ជនរួមជាតិនិងប្រជាជន បានឃើញយ៉ាងច្បាស់នូវវិធីសាស្រ្តអភិបាលកិច្ចដ៏ទំនើប ម៉ឺងម៉ាត់និងស្វាហាប់ ដែលត្រៀមខ្លួនជាស្រេច ដើម្បីដឹកនាំប្រទេសជាតិអភិវឌ្ឍន៍ក្នុងរយៈពេលខាងមុខ។
ការប្រមូលផ្តុំនៃបញ្ញា ឬទ្ធានុភាពនិងសេចក្តីប្រាថ្នាអភិវឌ្ឍន៍ប្រទេសជាតិ
អាណត្តិ ២០២៦-២០៣១ បើកចេញឱកាសថ្មី មានចរិតលក្ខណៈប្រវត្តិសាស្ត្រ ដែលទាមទារឱ្យប្រទេសជាតិ មិនត្រឹមតែបន្តអភិវឌ្ឍប៉ុណ្ណោះទេ ប៉ុន្តែត្រូវទម្លុះទម្លាយ; មិនត្រឹមតែធ្វើសមាហរណកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ឋានៈរបស់ប្រទេសជាតិទៀតផង;  មិនត្រឹមតែកំណើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព រួមបញ្ចូល និងលើកកម្ពស់ជីវភាពរស់នៅ និងសុភមង្គលរបស់ប្រជាជន។ Ảnh 1: Quang cảnh phiên khai mạc Kỳ họp thứ nhất, Quốc hội khóa XVI. Ảnh: quochoi.vn សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី ១៦។ រូបថត៖ quochoi.vn
TAG
VOV/VOVWORLD/ការប្រមូលផ្តុំនៃបញ្ញា/ឬទ្ធានុភាព/សេចក្តីប្រាថ្នា/អភិវឌ្ឍន៍/ប្រទេសជាតិ

More