វៀតណាមគាំទ្រយ៉ាងខ្លាំងចំពោះកិច្ចសហប្រតិបត្តិការពហុភាគី និងលើកកម្ពស់ទំនាក់ទំនងប្រពៃណី
10/04/2026 07:36
[VOVWORLD] - លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម នឹងចូលរួមមហាសន្និបាតលើកទី ១៥២ នៃសហភាពអន្តរសភា (IPU-152) នៅប្រទេសទួរគី; អនុវត្តន៍សកម្មភាពទ្វេភាគីមួយចំនួននៅទួរគី និងបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីតាលី ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ក្នុងតួនាទីជាសមាជិកសកម្ម នៃវេទិកាសភាពហុភាគី ដោយចូលរួម IPU-១៥២ វៀតណាមនឹងបន្តចូលរួមចំណែកយ៉ាងសកម្ម ពិភាក្សា ចែករំលែកបទពិសោធន៍ និងស្នើគំនិតផ្តួចផ្តើម ដើម្បីដោះស្រាយបញ្ហាប្រឈមរួមនៅក្នុងបរិបទពិភពលោកនាបច្ចុប្បន្ន។ ទន្ទឹមនឹងនោះ ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពប្រពៃណីជាមួយទួរគី និងអ៊ីតាលីផងដែរ។ ក្នុងបរិបទដែលវៀតណាមទើបតែរៀបចំព្រឹត្តិការណ៍នយោបាយសំខាន់ៗ ដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន គឺជាជំហានជាក់ស្តែងមួយ ក្នុងការអនុវត្តន៍គោលការណ៍លើកកម្ពស់ឋានៈរបស់ប្រទេសជាតិ និងបញ្ជាក់ពីតួនាទីរបស់រដ្ឋសភាក្នុងការទូតវៀតណាមសម័យទំនើប។ TSCT AM ngay 10-4_Anh 1.jpeg ប្រធានរដ្ឋសភា លោក ត្រិន ថាញ់មិន និងអគ្គលេខាធិការសហភាពអន្តរសភា (IPU) លោក ម៉ាទីន ជុងហ្គុង។ រូបថត៖ VOV
TAG
VOV/VOVWORLD/IPU/រដ្ឋសភា/វៀតណាម/សហភាពអន្តរសភា
Related








