VOV WorldVOV World
ការស្រុះចិត្តគំនិតក្នុងអាស៊ានជាកូនសោនៃជោគជ័យក្នុងឆ្នាំ ២០១២
25/12/2012 07:29
(VOVworld) - ទោះបីជាជួបការលំបាកសាកល្បងជាច្រើនក្តី ប៉ុន្តែកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេស ASEAN ក្នុង ឆ្នាំ២០១២នៅតែទទួលបានលទ្ឋផលសកម្មនានា។រួមជា មួយការផ្តល់អទិភាពខ្ពស់ឲ្យការកសាងសហគមន៍នោះ ASEAN នៅបង្ហាញច្បាស់ពីគោលជំហររបស់ខ្លួនក្នុងការដោះស្រាយរាល់ បញ្ហាផ្ទៃក្នុងនិងការសាកល្បងនៅខាងក្រៅទៀតផង។ការរកបានសំលេងរួមជាកូនសោ ដែលដោះបណ្តារបងនិងឈានទៅកសាង ASEAN ១សាមគ្គីភាពឯកភាពខ្ពស់ជាងទៀត នាពេលខាងមុខ។
ការស្រុះចិត្តគំនិតក្នុងអាស៊ានជាកូនសោនៃជោគជ័យក្នុងឆ្នាំ ២០១២
(VOVworld) - ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកសាងនិងអភិវឌ្ឍន៍របស់ខ្លួន​ ASEAN  មិនអនុម័តបានលើសេចក្តីថ្លែងការណ៍រួមដោយមានទស្សនះខុសពីគ្នារបស់ភាគីនានា​អំពីបញ្ហាសមុទ្រខាងកើតក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តីការបរទេស ASEANនាខែកក្កដា ឆ្នាំ២០១២។ប៉ុន្តែដោយប្រពៃណីសាមគ្គីរបស់ខ្លួន ASEAN បានឈានទៅទទួលបាន ការស្រុះចិត្តគំនិតអំពីគោលការណ៍រួមដើម្បីផលប្រយោធន៍រួមនៃសមាគមន៍ASEAN។ លោក Nguyen Tien  Minh ប្រធាននាយកដ្ឋានASEAN​នៃក្រសួងការបរទេសវៀតណាម បានពិនិត្យថា៖ ​​       "ក្រោយពី មិនអនុម័តបានលើសេចក្តីថ្លែងការណ៍រួមនៅក្នុងសន្និសីទថ្នាក់រដ្ឋមន្រ្តី ការបរទេស ASEAN លើកទី៤៥ (AMM 45) ប្រទេសទាំងឡាយឃើញថា៖ប្រការនេះ នឹងបង្កមហន្តរាយដ៍ធ្ងន់ធ្ងរដល់ ASEAN។ប្រសិនជាមិនជំនះពុះពារលើបញ្ហានេះ ASEAN នឹងធ្លាក់ក្នុងវិបត្តិ១។ដោយហេតុនេះប្រទេសទាំងឡាយឆាប់យល់ព្រម ការផ្តួចផ្តើមគំនិត៦ខលើកឡើងដោយឥណ្ឌូនេស៊ី។ប្រទេស ASEAN ទាំងឡាយ សុទ្ឋតែមានសកម្មភាពជាក់ស្តែងដើម្បីពង្រឹងសាមគ្គីភាពរបស់ខ្លួន"។ ASEAN បានទទួលគោលជំហរឯកភាពរួម១។ (Image: Internet) ASEANបានទទួលគោលជំហរឯកភាពរួម១។នោះគឺបញ្ហារក្សាសន្តិភាព​ស្ថិរភាព សន្តិសុខល់សមុទ្រខាងកើត។បណ្តាប្រទេសជាសមាជិកទាំងឡាយបានឯកភាព អនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) និងឈានទៅការចុះហត្ថលេខាលើក្រមបតិបត្តិ (COC) នៅសមុទ្រខាងកើត ។ល។ ដោយមានប្រធានបទ “ASEAN ៖ សហគមន៍១វេសនា១ “កិច្ចសហប្រតិបត្តិ ការ ASEANក្នុងឆ្នាំ២០១២នៅតែសំដែងនូវការស្រុះចិត្តគំនិតខ្ពស់ក្នុងការផ្តល់អាទិភាព របស់ខ្លួនទៀតផង។រួមជាមួយការប្រកាសបង្កើតវិទ្យាស្ថានសន្តិភាពនិងសម្រុះសម្រួល ASEANគឺASEANបានអនុម័តលើសេចក្តីថ្លែងការណ៍ស្តីពីសិទ្ឋិមនុស្សទៀតផង។នេះជា ការបោះជំហានសំខាន់១ក្នុងដំណើរការកសាងសហគមន៍នយោបាយសន្តិសុខ។ លោក Nguyen Tien  Minh ប្រធាននាយកដ្ឋាន ASEAN​នៃក្រសួងការបរទេស វៀតណាមបានចាត់ទុកថា៖ “នេះគឺជាការបោះជំហានដ៏សែនសំខាន់ក្នុងអាស៊ាន។ គ្រោះតែ បណ្ដាប្រទេសជា សមាជិកអាស៊ានមានរបបនយោបាយខុសពីគ្នា។ ដូច្នេះ ការទាក់ទងផ្ទាល់ដល់ បញ្ហាសិទ្ធិមនុស្សក៏ខុសពីគ្នាដែរ។ក្រៅពីការប្រតិបត្តិតាមរាល់ស្តង់ដាសិទ្ធិមនុស្សរួម បណ្ដាប្រទេសអាស៊ានត្រូវយកចិត្តទុកដាក់ដល់បញ្ហាផ្សេងទៀតក្នុងតំបន់។ ការគោរពស្តង់ដានិងច្បាប់នៃប្រទេសនិមួយៗគឺជាប្រការសំខាន់ក្នុងសេចក្តីថ្លែង ការណ៍អំពីសិទ្ធិមនុស្ស។ នេះគឺជាជោគជ័យក្នុង ដំណើរការជួបចរចារ ដើម្បី ឈានដល់ការឯកភាព រវាងបណ្ដាប្រទេសជាសមាជិកអាស៊ាន។” បណ្ដាប្រទេសអាស៊ានប្រតិបត្តិតាមរាល់ស្តង់ដាសិទ្ធិមនុស្សរួម (Image: Internet) ឆ្នាំ 2012 ទន្ទឹមនឹងការអនុវត្តដំណើការចងសម្ព័ន្ធ និងតភ្ជាប់អាស៊ាន ​ប្រកប​ដោយ ប្រសិទ្ធភាព អាស៊ានក៏សកម្មបើកទូលាយ​កិច្ចសហប្រតិបត្តិការ​ ជាមួយ​ដៃគូផ្សេងៗ នៅខាងក្រៅទៀតផង។ ​បណ្ដាដៃគូនេះ​បាននាំចេញការផ្តួចផ្តើម​គំនិត​សហប្រតិ​បត្តិ​ការជាក់ស្ដែងជាមួយអាស៊ាន។​ជប៉ុនបានសន្យាផ្តល់ជំនួយ ODA ៥០០​ពាន់​លាន​​យេន អោយបណ្ដាប្រទេសមេគង្គ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ​ក្នុងរយះ​ពេល​ ៣​ឆ្នាំ​ខាងមុខនេះ។ ចិនបានស្នើអោយ​បង្កើតគណះកម្មាធិការតភ្ជាប់អាស៊ាន-ចិន ​ ជួយឧបត្ថម្ភបណ្ដាគំរោងការណ៍តភ្ជាប់ អាស៊ាន តាមរយះបណ្ដាខ្ទង់ឥណទានចំនួន ១០ពាន់លានដុល្លារអាមេរិក…ជាដើម។ ហេតុអ្វី ទៅបានជាសមាគមដែលមិនទាន់​ អភិវឌ្ឍន៍និងរីកធំធាត់ ជួរមុខលើពិភពលោក បែរជាទទួលបានការយកចិត្តទុកដាក់ របស់មហាអំណាចជាច្រើនដូច្នេះ? ចម្លើយនោះគឺ ដោយផ្អែកទៅលើសាមគ្គីភាព ស្មារតីបើកទូលាយជាមួយប្រទេសទាំងឡាយ។ ចំណុចសំខាន់នៃការជោគជ័យរបស់អាស៊ាន នោះគឺការស្រុះចិត្តគំនិត ឯកភាពក្នុង ពហុបែប រក្សារអត្តសញ្ញាណ រួមកំលាំងកាយចិត្តឆ្ពោះទៅ សន្តិភាពស្ថិរភាពនិង កិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍។បន្តរក្សារមាំមួនគោលការណ៍នេះ ក្នុងឆ្នាំ ២០១៣ អាស៊ាននឹងរក្សារបានកំលាំងរស់ និងតួនាទីរបស់ខ្លួនជាពិប្រាកដ៕