ការវាយប្រហារទៅលើស៊ីរី-អំពើដ៍គ្រោះថ្នាក់ របស់ អ៊ីស្រាអែល
07/05/2013 08:04
ក្នុងរយះពេល៣ថ្ងៃ ពីថ្ងៃទី៣ដល់ទី៥ឧសភា អ៊ីស្រាអែល បាន ធ្វើការវាយប្រហារតាមផ្លូវអាកាស២លើកទៅលើ ដែនដីរបស់ ស៊ីរី។អំ ពើនេះរបស់ អ៊ីស្រាអែលបានធ្វើឲ្យ សហគមន៍ អន្តរជាតិព្រួយបារម្មណ៍យ៉ាងខ្លាំងក្លាអំពីការ រំលោភលើ អធិតេយ្យភាពនិងធ្វើឲ្យសង្រ្គាមស៊ីវិលនៅ ស៊ីរីកាន់តែស្មុគស្មាញថែមទៀត។

រូបថត VNA Vovowrld- ការវាយប្រហារថ្មីបំផុត របស់ អ៊ីស្រាអែលទៅលើទីតាំងយោធាJamraya ភាគពាយ័ព្យរដ្ឋធានី Damascus កើតមានឡើងនាថ្ងៃទី៥ឧសភាកន្លងទៅ។សំដៅ អធិប្បាយអំពើនេះរបស់ខ្លួន មន្រ្តីអ៊ីស្រាអែល១នាក់បានចាត់ទុកថា៖ ការវាយ ប្រហារតាមផ្លូវអាកាសគ្រាន់តែតម្រង់ទៅលើឃ្លាំងអាវុធរបស់រដ្ឋអំណាច ស៊ីរី ដោយសារគេគ្រោងបញ្ជូនទៅឲ្យកំលាំងHezbollahនៅលីបង់ជាកំលាំងប្រឆាំង អ៊ីស្រាអែល។បន្ទាប់ពីការវាយប្រហារនេះ ភាគីស៊ីរីប្រកាសថា៖នឹងផ្តល់អាវុធ ទំនើបថ្មីឲ្យកំលាំងHezbollahនៅលីបង់។រដ្ឋភិបាលស៊ីរីបានប្រកាសថែមទៀតថា៖ ការ វាយប្រហារ របស់ អ៊ីស្រាអែលទៅលើដែនដីស៊ីរីគឺជាអំពើរំលោភលើច្បាប់ អន្តរជាតិទាំងកម្រោលធ្វើឲ្យសភាពការណ៍នៅដំបន់មជ្ឈឹមបូពា៏កាន់តែស្មុគស្មាញ ថែមទៀត។ក្នុងកិច្ចប្រជុំជាបន្ទាន់១ គណះរដ្ឋមន្រ្តីស៊ីរីបានប្រកាសថា៖នឹងពិនិត្យ មើលលទ្ឋភាពសំដៅតបតវិញនឹងការ វាយប្រហារ របស់ អ៊ីស្រាអែល។ សកម្មភាពរបស់អ៊ីស្រាអែលក៏ជួបប្រទះនឹងការប្រឆាំងជំទាំស់យ់ាងខ្លាំងក្លារបស់សហគមន៍អន្តរជាតិ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Ban Ki Moon បានសម្ដែងការព្រួយបារម្មណ៍ដ៏ជ្រាលជ្រៅ ចំពោះការការវាយប្រហារតាមផ្លូវអាកាស របស់អ៊ីស្រាអែលចូលក្នុងដែនដីរបស់ប្រទេសមជ្ឈឹមបូពា៍នេះ និងអំបាវនាវការគោ រពបូរណភាពដែនដី និងអធិបតេយ្យភាពជាតិរបស់ប្រទេសទាំងឡាយក្នុងតំបន់ គោរពរាល់សេចក្ដីសម្រេចចិត្តទាក់ទិន របស់ក្រុមប្រឹក្សារសន្តិសុខ អង្គការសហ ប្រជាជាតិ។ ក្នុងពេលនោះ សម្ព័ន្ធភាពអារាប ( AL)បានស្នើអោយ ក្រុមប្រឹក្សាសន្តិ សុខ អង្គការសហប្រជាជាតិធ្វើសកម្មភាពភ្លាម ដើម្បីបញ្ជប់រាល់សកម្មភាពវាយ ប្រហាររបស់អ៊ីស្រាអែលទៅលើស៊ីរី ចិននិងរុស្ស៊ីក៏បាននាំចេញសេចក្ដីប្រកាស ដោយប្រឆាំងជំទាំស់ការប្រើអំពើហឹង្សារនេះទន្ទឹមនឹងនោះ ចាត់ទុកថា÷ អធិបតេយ្យ ភាពរបស់ប្រទេសណា១ ក៏ត្រូវបានគោរពដែរ។ ការដែល អ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសទៅលើស៊ីរី ក្នុងរយះពេលប៉ុន្មានថ្ងៃ កន្លងទៅ មិនគ្រាន់តែជាការរាំងស្កាត់ការផ្គត់ផ្គង់អាវុធសំរាប់ Hezbollah ប៉ុណ្ណោះទេ ថែមទាំងប៉ុនប៉ងឧបត្ថម្ភកងកម្លាំងប្រដាប់អាវុធប្រឆាំងនៅស៊ីរីទៀតផង។ ពីព្រោះ បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៊ីស្រាអែលនោះកងកម្លាំងប្រដាប់អាវុធ ប្រឆាំងនេះបានបាញកាំភ្លើងធំចូលក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ នៅ Jamraya និងដំណើ ការបណ្ដាការវាយប្រហារចូលក្នុងទីតាំងមួយចំនួនរបស់កងទ័ពការពាររដ្ឋធានីទៀត ផង។ គោលដៅទី២ដែលអ៊ីស្រាអែលឆ្ពោះទៅគឺជំរុញប្រតិកម្មយោធារបស់កងទ័ពស៊ីរី សំដៅបំផុសសង្រ្គាម១ហើយនាំមកការធ្វើអន្តរាគមយោធាពីបរទេស។ សង្រ្គាមស៊ីវិលក្នុងរយះពេល២ឆ្នាំកន្លងទៅនៅស៊ីរីបានធ្វើឲ្យមនុស្សជាង៧ម៉ឹននាក់ត្រូវ ស្លាបនិងជាង១លាន២សែននាក់ទៀតត្រូវចាកចេញពីលំនៅដ្ឋាន។នាបច្ចុប្បន្ននេះជំលោះនៅស៊ីរីកាន់តែស្មុគស្មាញពី១ថ្ងៃទៅ១ថ្ងៃ។ស្ថានភាពនេះទាមទារឲ្យរដ្ឋអំណាច របស់ប្រធានាធិបតី Bashar alAssad ត្រូវមានការគិតគូយ៉ាងម៉ត់ចត់ក្នុងការជ្រើសរើស ដំណោះស្រាយទប់ស្កាត់ព្រមទាំងព្រមានសហគមន៍អន្តរជាតិគប្បីនាំចេញដំណោះ ស្រាយខ្លាំងក្លាមុនពេលដែលសភាពការណ៍នៅស៊ីរីធ្លាក់ក្នុងស្ថានភាពដ៍គ្រោះថ្នាក់៕
Related








