VOV WorldVOV World
ខែ Ramadan គ្មានអត្ថន័យ។
23/08/2012 07:56
ខែ Ramadan-តមអាហារជាខែពិធីសំខាន់បំផុតរបស់ជនឥស្លាម ទើបនឹងបានបញ្ចប់នៅទូទាំងសកលលោក។ផ្ទុយទៅនឹងគោល ការណ៍នៃពិធីការគឺក្នុងរយះពេលនេះជនគ្រប់រូបរូមគ្នាសូត្រធម៏ និងប្រព្រិត្តតែអំពើល្អគុណធម៏នោះ នៅប្រទេសជាច្រើនជំលោះ និងអំពើហឹង្សាបង្ហូរឈាមបានគ្រប់ដណ្ត​ប់ស្រមោលខ្មៅទៅលើពិធីដ៍ពិសិដ្ឋ នេះរបស់ជនឥស្លាម។
ខែ Ramadan គ្មានអត្ថន័យ។
                        Image: Internet  Vovworld- Ramadan​តាមភាសាអារ៉ាប់គឺជាខែទី៩នៃប្រតិទិនឥស្លាម។ក្នុងអំឡុងខែនេះ ជនកាន់សសានាឥស្លាមទាំងឡាយអនុវត្តយ៉ាងទៀងទាត់នូវការកំណត់គឺ​មិនហូប មិន ផឹកទឹក​មិនជក់បារី តាំងពីពេលព្រះអាទិត្យរះដល់ពេលលិច។អំពើនេះមានន័យថា​សំដែងការយោគយល់ជាមួយបណ្តាជនក្រីក្រ​ ព្រមទាំងហ្វឹកហាត់មនុស្សមានការសម្ប ទានប្រឆាំងនឹងការលួងរលោមខាងសម្ភារះ។ ប៉ុន្តែ ជំលោះនិងអំពើហឹង្សាដែលកើតមានឡើងនៅ​ស៊ីរី​ Lebanon  អាហ្វហ្កានីស្ថាន         ក្នុងពិធីRamadanបាននិងកំពុងគំរាមកំហែងដល់សន្តិសុខក្នុងដំបន់និងព្រោះការភ័យរន្ឋត់ អោយប្រជាជន។Ramadan​ឆ្នាំនេះជាព្រះពិធី​ទី២គិតតាំងពីចលនានិទាឃរដូវ អេហ្ស៊ីប ផ្ទុះឡើងនៅដំបន់មជ្ឈឹមបូពា៏មក។នៅអ៊ីរ៉ាក់ក្នុងខែRamadaបណ្តាអំពើហឹង្សាបានធ្វើឲ្យ មនុស្សជាង៤០០នាក់ត្រូវស្លាប់និងជិត១ពាន់នាក់រងរបួស។បណ្តាអំពើហឹង្សាភាគច្រើន ក្នុងខែនេះដោយ ពូកភេរជនជ្រុលនិយមមានការទាក់ទិនដល់បណ្តាញភេរជន Al Qeada ដំណើរការ។នៅប្រទេសជិតខាងស៊ីរីជំលោះដែលអូសបន្លាយក្នុងរយៈពេល១៧ខែកន្លងទៅ បានឈានទៅកាំជណ្ដើរគ្រោះថ្នាក់ថ្មីក្នុងពេលដែលការប៉ះទង្កិចយ៉ាងខ្លាំងរវាងកងទ័ព រដ្ឋាភីបាលនិងភាគីប្រឆាំងបានកើតមានឡើងលើទូទាំងប្រទេសមិនអើពើដល់ខែពិសិទ្ធិ ការប្រយុទ្ធបានប្រពញរឹត្តទៅយ៉ាងខ្លាំងលើទូទាំងប្រទេសស៊ីរី។ រីឯក្នុងទិវាបុណ្យ Eid al  Fitrថ្ងៃទី១៩សីហា(ជាទិវាបួងសួងសំខាន់)យ៉ាងតិចបំផុតមានជនប្រមាណ៦០នាក់ត្រូវ ស្លាប់លើកចំនួនជនដែលត្រូវស្លាប់គិតតាំងពីវិប័ត្តកើតមានឡើងឡើងដល់២ម៉ឺន៣ពាន់នាក់។ នាបច្ចុប្បន្នរាល់ការខំប្រឹងប្រែងសង្គ្រោះសន្តិភាពនៅស៊ីរីត្រូវជាប់គាំងទាំងស្រុង។                            អំពើហឹង្សាបង្ហូរឈាមំៅមជ្ឈឹមបូពា៏ Image: Internet  ក្នុងរយៈពេល២ថ្ងៃកន្លងមកបណ្ដារថយន្តដឹកសមាជិកចុងក្រោយរបស់ក្រុមបេសកកម្ម ឃ្លាំមើលអង្គការសហប្រជាជាតិនៅស៊ីរីក៏បានចាកចេញពី Damacus បញ្ចប់បេសកកម្ម នៅប្រទេសមជ្ឈឹមបូព៌ានេះក្រោយរយៈពេល៤ខែធ្វើសកម្មភាពដោយមិននាំមកនូវ លទ្ធផលណាមួយទេ។វិប័ត្តនៅស៊ីរីដោយសារសហគមន៍ ជនSunni បំផុសប្រឆាំងនឹងប្រធានា ធិបតី Bashar Al Assad សាសនិកនិកាយ​Alawite ក៏បានរីករាលដាលទៅលីបង់ធ្វើឲ្យបង្កើន ជំទាស់រវាងសហគមន៍ជនឥស្លាមទាំងពីរគឺនិកាយ Sunni និង Alawite នៅទីក្រុង Tripoli របស់ លីបង់។ អំពើហឹង្សាបានរីករាលដាលក្នុងថ្ងៃសុក្រចុងក្រោយរបស់ខែពិធី Ramadan រវាងសហគមន៍ទាំងពីរនេះនៅខ័ណ្ឌ Bab El Tebbaneh និងខ័ណ្ឌ Jabal Mohsen ធ្វើឲ្យយ៉ាង តិចបំផុតមានជន១៥នាក់ត្រូវស្លាប់និងរាប់សិបអ្នកទៀតរងរបួសស្ថានភាពអស្ថិរភាពនៅ លីប៉ងបង្ខំប្រទេសជូងសមុទ្រពេចសំណូមពរពលរដ្ឋបណ្ដាប្រទេសនេះចាកចេញពីលីប៉ង ភ្លាមៗក្នុងពេលនោះព័ត៍មានអំពីការវាយប្រហាដោយយោធារបស់អ៊ីស្រាអែលទៅលើ បណ្តាមូលដ្ឋាននុយក្លេអ៊ែររបស់អ៊ីរ៉ង់នៅសរទរដូវឆ្នាំនេះក៏ធ្វើខូចដល់អត្ថន័យសុខសាន្ត ត្រាណនៃខែពិធីបុណ្យRamadan​ ដែរ។ថ្ងៃទី​១៧សីហា​(ទិវាJerusalem)ជាថ្ងៃដែលបានរំលឹកខួប នៅថ្ងៃសុក្រចុងក្រោយរបស់ខែRamadan​​​ ប្រជាជនប៉ាឡេស្តីនប្រមាណ​ជិត​១,៥០០​នាក់​បានធ្វើដង្ហែក្បួននៅតាមបណ្តាផ្លូវវិថី​នៅ Gazaចំណុះតំបន់ដែនដីប៉ាឡេស្ទីនដើម្បីប្រឆាំង ជំទាស់ការដែលអ៊ីស្រាអែលទន្ទ្រានកាន់កាប់Jerusalem។ឆ្នាំនេះព្រិត្តិការណ៏នេះប្រព្រិត្តទៅក្នុងកាលះទេសះមានក្តីព្រួយបារម្មណ៏ជាច្រើន អំពីគ្រោះ អាសន្នកើតមានសង្គ្រាម១នៅមជ្ឈឹមបូព៍ារ ។បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល Netanyahu នឹងរដ្ឋមន្រ្តីការពារប្រទេស Barak  ប្រកាសជាសាធារណះអំពីលទ្ធភាពបើកការវាយប្រហារ ដោយយោធា១ប្រឆាំងអ៊ីរ៉ង់​​ មេដឹកនាំចលនាHezbollah នៅ  Lebanon  Nasrala បានព្រមាន ថា៖បើត្រូវវាយប្រហារកំលាំងនេះនឹងប្រែអ៊ីស្រាអែលឲ្យក្លាយទៅជាថាននរករស់១។​រីឯប្រធានាធិបតីអ៊ីរ៉ង់  Mamoud Ahmadinejad ក៏ប្រកាសយ៉ាងខ្លាំងក្លាដែរថាគ្មានទីឈរជើង១ កន្លែងណាសំរាប់អ៊ីស្រអែលក្នុងមជ្ឈឹមបូព៍ារថ្មី១ទេ។ច្បាស់លាស់ថា៖ចំពោះជនឥស្លាម​ ខែពិធី​Ramadan​ឆ្នាំនេះគឺអត់មានអត្ថន័យទៀតទេ។​ជំលោះបង្ហូឈាម​នឹងអំពើហឹង្សាដែលកើនឡើង បាននឹងកំពុងបង្កើតផ្ទាំងគំនូរអាប់អួរសំរាប់សន្តិសុខសកលលោក។នឹងមិនដឹងដល់ពេលណា ជនឥស្លាមទើបត្រូវបានទទួលខែពិធី​Ramadan​​​ របស់ខ្លួនដោយសុខសាន្តត្រាណជាពិប្រាកដ៕